ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករនិយោជិត​រោងចក្រ បូ​វ​ឃើ ខេត្តកណ្តាល ចូលរួម​មូលនិធិ​ជាមួយ​រាជរដ្ឋាភិបាល ព្រោះស្រលាញ់​ជាតិ​ពិតប្រាកដ

3 ខែ មុន

រាជធានីភ្នំពេញ​ ៖ កម្មករនិយោជិត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ បូ​វ​ឃើ ខេត្តកណ្តាល (BOWKER GARMENT FACTORY (CAMBODIA) COMPANY…

រាជធានីភ្នំពេញ​ ៖ កម្មករនិយោជិត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ បូ​វ​ឃើ ខេត្តកណ្តាល (BOWKER GARMENT FACTORY (CAMBODIA) COMPANY LIMITED) បាន​សម្តែង​ក្ដី​ពេញចិត្ត​ក្នុង​ការ​ចូលរួម​បរិច្ចាគ​ថវិកា​ជាមួយ​រាជរដ្ឋាភិបាល តាម​រយៈ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន នៅ​ថ្ងៃ​ទី ​៦ ខែកញ្ញា ឆ្នាំ ​២០២៤ ​នេះ ដោយសារ​ការ​ស្រលាញ់​ជាតិ​ពិតប្រាកដ​ ។

កម្មករនិយោជិត​ក្នុង​រោងចក្រ បូ​វ​ឃើ ខេត្តកណ្តាល​អ្នកស្រី ឆេ​ន ស្រី​នួន បានឱ្យ​ដឹង​ថា ការ​ចូលរួម​ថវិកា​ជូន​មូលនិធិ​អភិវឌ្ឍន៍​ព្រំដែន​ជាមួយ​រាជ​រដ្ឋ​ភិ​បាល គឺជា​ទឹកចិត្ត​ស្រលាញ់​ជាតិ​មាតុភូមិ ចង់ឱ្យ​តំបន់​ព្រំដែន​មានការ​អភិវឌ្ឍ​រីក​ចម្រើន មាន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ ។ អ្នកស្រី​បន្ត​ថា ការ​ចូលរួម​បរិច្ចាគ​នេះ គឺជា​ការ​បង្ហាញ​ទឹកចិត្ត​ស្នេហា​ជាតិ ការ​រួបរួម​គ្នា​របស់​ប្រជាជាតិ​ទាំងអស់​ក្នុង​ការ​កសាង​របង​ការពារ​ជាតិ​យ៉ាង​រឹង​មាំ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​តំបន់​បណ្ដោយ​ព្រំដែន​កម្ពុជា​ជាមួយនឹង​ប្រទេស​ជិតខាង​ ។

អ្នកស្រី​បន្ថែម​ថា​ ៖ «​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ សូម​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន ហើយ​ខ្ញុំ​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ខ្លះ ដើម្បី​ជា​ចំណែក​តូច​មួយ​ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​របស់​យើង​។ បើ​ទោះបីជា​ថវិកា​តិចតួច ប៉ុន្ដែ​វា​ជា​ទឹកចិត្ត​ដោយ​ក្ដី​គោរព ស្រលាញ់​រាជរដ្ឋាភិបាល និង​ប្រទេស​ជាតិ​របស់​យើង​»​ ។

កម្មការិនី​រោងចក្រ​ម្នាក់​ទៀត​អ្នកស្រី ឡុ​ង លី​ណា បាន​និយាយ​ថា ការ​ស្ម័គ្រចិត្ត​ចូលរួម​មូលនិធិ​នេះ គឺ​ចង់ឱ្យ​មានការ​អភិវឌ្ឍ ហើយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ងាយស្រួល​ទៅ​លេង​នៅ​តំបន់​ព្រំដែន​។ ជា​ពិសេស អ្នកស្រី​ចង់​ឃើញ​ភ្ញៀវ​ទេសចរ​ទៅ​លេង​ទីនោះ​កាន់តែ​ច្រើន​ថែម​ទៀត ​។ អ្នកស្រី​បញ្ជាក់​ថា​៖ «​ការ​ដែល​ខ្ញុំ​ចង់​ចូលរួម​មូលនិធិ​ហ្នឹង គឺ​ខ្ញុំ​ចង់ឱ្យ​មានការ​អភិវឌ្ឍ​ព្រំដែន ហើយ​និង​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ព្រំដែន​ហ្នឹង​ឱ្យ​បាន​ច្រើន មានការ​វិនិយោគ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​នៅ​តាម​ព្រំដែន​មានការ​ងារ​ធ្វើ​ច្រើន​ដែរ​» ​។

ស្រ​ដៀង​គ្នា​នេះ​អ្នកស្រី ណ​យ ស្រី​ល័​ក្ខ អាយុ ២៨​ឆ្នាំ ជា​កម្មការិនី បូ​វ​ឃើ បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ចូលរួម​ថវិកា​បន្តិចបន្តួច​ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​ព្រំដែន​ឱ្យ​មាន​សោភ័ណ​ភាព​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ចង់ឱ្យ​តំបន់​នោះ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​រីក​ចម្រើន​ឡើង ដោយសារ​ទីនោះ​ជា​តំបន់​ដាច់​ស្រយាល ចឹ​ង​យើង​អាច​ចូលរួម​ទាំងអស់​គ្នា​បាន មិន​ថា​តិចតួច​ក្តី ច្រើន​ក្តី​តាម​ស្ថាប័ន​ផ្ទាល់ខ្លួន ឬ​តំបន់​ដែល​យើង​រស់នៅ​ក៏​បាន​ដែរ​» ។

ជាមួយ​គ្នា​នេះ កម្មករនិយោជិត​នៅ​រោងចក្រ បូ​វ​ឃើ ទាំងអស់​បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ មិន​ថា​ក្នុងស្រុក ឬ​ក្រៅប្រទេស​ទេ បើ​ពិតជា​ស្រលាញ់​ជាតិ​មាតុភូមិ ចង់ឱ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ជឿនលឿន​បាន​កាន់តែ​ឆាប់រហ័ស គួរតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល តាម​រយៈ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ៕ អត្ថបទសហការ