ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករនិយោជិត​រោងចក្រ​ Splendor ចូលរួម​ថវិកាជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន

3 ខែ មុន

រាជធានីភ្នំពេញ​ ៖​កម្មករនិយោជិត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ស​ផ្លេ​ន​ឌើ​រ (Splendor) នៅ​រាជធានី​ភ្នំពេញ រីករាយ​ចូលរួម​បរិច្ចាគ​ថវិកា​ជូន​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ជាមួយ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី ​៤ ខែកញ្ញា ឆ្នាំ…

រាជធានីភ្នំពេញ​ ៖​កម្មករនិយោជិត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ស​ផ្លេ​ន​ឌើ​រ (Splendor) នៅ​រាជធានី​ភ្នំពេញ រីករាយ​ចូលរួម​បរិច្ចាគ​ថវិកា​ជូន​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ជាមួយ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី ​៤ ខែកញ្ញា ឆ្នាំ ​២០២៤ ​នេះ ដើម្បី​កសាង​ផ្លូវ និង​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ឱ្យ​កាន់តែ​ល្អ​ប្រើ​សើរ​ថែម​ទៀត​ ។

អ្នកស្រី ​ជា ផា កម្មការិនី​រោងចក្រ​ស​ផ្លេ​ន​ឌើ​រ (Splendor) បាន​លើក​ឡើង​ថា ដោយ​ទឹកចិត្ត​ស្នេហា​ជាតិ អ្នកស្រី​បាន​បា.ញ់​លុយ​ចូល​មូលនិធិ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័​ន​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ផ្លូវ ក៏​ដូច​ជា​ធ្វើការ​អភិវឌ្ឍ​តំបន់​ព្រំដែន​ឱ្យ​បាន​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ​។ អ្នកស្រី​ថា មាន​តែ​ការ​ការ​ភិ​វ​ឌ្ឍ​តំបន់​ព្រំដែន​ឱ្យទៅ​ជាទី​កន្លែង​អ៊ូអរ ជាទី​ប្រជុំជន​មាន​មនុស្ស​ច្រើន​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​ព្រំដែន​ប្រទេស​ជាតិ​រឹង​មាំ​គង់វង្ស​បានជា​រៀង​រហូត​ទៅ ​។ អ្នកស្រី​និយាយ​ថា ​៖ «​ខ្ញុំ​ចូលរួម​ដោយសារ​តែ​ខ្ញុំ​ស្រលាញ់​ប្រទេស​ជាតិ ហើយ​ការ​ចូលរួម​នេះ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​កសាង​ផ្លូវ ព្រំដែន​រីក​ចម្រើន​កាន់តែ​ល្អ កាលណា​អភិវឌ្ឍន៍​តំបន​ព្រំដែន​គ្មាន​អ្នក​ណា​យក​ប្រទេស​ជាតិ​យើង​បាន​ទេ​» ​។

ដូច​គ្នា​នេះ​ដែរ​កម្មការិនី​រោងចក្រ ស​ផ្លេ​ន​ឌើ​រ (Splendor) ម្នាក់​ទៀត​គឺ​អ្នកស្រី ឆាយ សា បាន​និយាយ​ថា​៖«​ខ្ញុំ​ស្រលាញ់​ទឹកដី​ខ្ញុំ​ ។ ខ្ញុំ​ចង់​ការពារ​ទឹកដី​ខ្ញុំ កុំឱ្យ​គេ​ចូល​ឈ្លានពាន​ហើយ​ដើម្បី​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បានដឹង និង​មួយវិញទៀត ដើម្បី​ភាព​ងាយស្រួល​ទំនាក់ទំនង​ប្រទេស​ជិតខាង ហើយ​ភ្ញៀវ​ទេសចរ​អាច​ចូល​មក​មើល​ប្រទេស​យើង​បាន​ស្រួល​»​ ។

រីឯ​អ្នកស្រី ច​យ ធីតា កម្មការិនី​រោងចក្រ​ស​ផ្លេ​ន​ឌើ​រ (Splendor) បាន​លើក​ឡើង​ផង​ដែរ​ថា ​៖ «​មាន​តែ​ការ​អភិវឌ្ឍ​ទេ ដែល​ធ្វើ​ឱ្យ​តំបន់​ព្រំដែន​របស់​យើង​រឹង​មាំ​បាន​ហើយ​មាន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​» ​។ ទន្ទឹម​នេះ​បងប្អូន​កម្មការិនី​បាន​បង្ហាញ​ពី​ការ​ទុកចិត្ត​ចំពោះ​សម្តេច​ធិ​បតី​ក្នុង​ការ​ដឹកនាំ​រាជរដ្ឋាភិបាល ឈាន​ឆ្ព​ស់​ទៅ​រក​ការ​រីក​ចម្រើន​កាន់តែ​ខ្លាំង និង​បាន​បញ្ជាក់​ថា សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ប្រទេស​បាន​ល្អ ដោយ​បាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​កម្មករ​កម្មការិនី ឱ្យ​ទទួល​បាន​ផលប្រយោជន៍​កាន់តែ​ច្រើន លក្ខខណ្ឌ​ការងារ​ល្អ ប្រាក់ខែ​ក៏​ឡើងជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ។

កម្មការិនី សែត ម៉ា​រី លើក​ឡើង​ថា ​៖ «​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី​ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដូច​ជា បស​ស សម្រាប់​កម្មការិនី​ពួក​ខ្ញុំ​ឆ្លងទន្លេ​ងាយស្រួល ហើយ​មាន​អត្ថប្រយោជន៍​ក្រុមហ៊ុន​ដូច​ថា​ក្រុមហ៊ុន​ខ្ញុំ​ធ្វើការ​រាល់​ថ្ងៃនេះ​គឺ​ល្អ​ហ្មង​»​ ។

ចំណែក​កម្មការិនី ​ខាត់ ស៊ី​យ៉ិ​ន បាន​និយាយ​ថា ​៖ «​បង ​ហ៊ុន ​ម៉ា​ណែ​ត​ គាត់​ដឹកនាំ​បាន​ល្អ បាន​រីក​ចម្រើន ឱ្យ​ប្រជាជន​រស់នៅ​បាន​ស្រួល អភិវឌ្ឍន៍​ជឿនលឿន​គ្រប់​វិស័យ​ ។ ​យើង​ត្រូវការ​អភិវឌ្ឍ​ដើម្បី​ប្រជាជន​កម្ពុជា​ទាំងអស់​រស់នៅ​បាន​សុខ​ស្រួល​កុំឱ្យ​គេ​ឈ្លានពាន មាន​តែ​ការ​អភិវឌ្ឍ​ព្រំដែន​ទេ ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​យើង​រីក​ចម្រើន​ទៅ​មុខ​» ៕ អត្ថបទសហការ