ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេទិកា​ក្រុមហ៊ុន​ចុះបញ្ជី ក្រោម​ប្រធានបទ «​វឌ្ឍនភាព​របស់ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​» ក្រោមកិច្ចសហការ​ រវាង​ផ្សា​រមូល​ប​ត្រ​កម្ពុជា និងធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី ​៤ ខែកញ្ញា ឆ្នាំ ​២០២៤ ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​ធនាគារ អេ​ស៊ី​លី​ដា…

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី ​៤ ខែកញ្ញា ឆ្នាំ ​២០២៤ ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី «​ធនាគារ អេ​ស៊ី​លី​ដា​» ជា​ធនាគារពាណិជ្ជ​ទី​មួយ ដែល​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា ដោយ​មានការ​ផ្តួចផ្តើម​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​ធនាគារ អេ​ស៊ី​លី​ដា បាន​សហការ​រៀបចំ​កម្មវិធី «វេទិកា​ក្រុមហ៊ុន​ចុះបញ្ជី​» ​។ វេទិកា​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​ទីតាំង​ធនាគារ អេ​ស៊ី​លី​ដា ការិយាល័យ​កណ្តាល ក្រោម​ប្រធានបទ​ស្តី​ពី វឌ្ឍនភាព​របស់ ធនាគារ អេ​ស៊ី​លី​ដា ដោយ​មានការ​អញ្ជើញ​ចូលរួម​ផ្ទាល់ ​ពី​សាធារណជន និង​វិនិយោគិន​ជាតិ និង​អន្តរជាតិ ​។ គោលបំណង​នៃ​ការ​រៀបចំ​វេទិកា​នា​ថ្ងៃនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​ធនាគារ អេ​ស៊ី​លី​ដា ដើម្បី​ឱ្យ​វិនិយោគិន បាន​ស្វែង​យល់​ពី​កាលានុវត្តភាព​របស់​ធនាគារ នា​ពេល​បច្ចុប្បន្ន និង​អនាគត ព្រមទាំង​ផ្តល់​ឱកាស​ដល់​វិនិយោគិន បានឃើញ​ដោយ​ផ្ទាល់​ពី​សកម្មភាព និង​វឌ្ឍនភាព​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ធនាគារ​ផង​ដែរ​ ។

​បណ្ឌិត អ៉ិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា បាន​មាន​ប្រសាសន៍​ថា ធនាគារ អេ​ស៊ី​លី​ដា ជា​ធនាគារពាណិជ្ជ​ខ្មែរ​ឈានមុខ ដែល​លោក​អ្នក​ជឿ​ទុកចិត្ត​បំផុត​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់ និង​ការ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ ជូន​ដល់​សាធារណជន​នៅ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍​ ។ ធនាគារ អេ​ស៊ី​លី​ដា ជា​ធនាគារ​ឌី​ជី​ថ​ល ដែល​មាន​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរ​បែប ដូច​ជា សេវា​ធនាគារ​ឌី​ជី​ថ​ល សេវា​ឥណទាន សេវា​បញ្ញើ​-​សន្សំ សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ប័ណ្ណឥណទាន​-​ឥណ​ពន្ធ សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម សេវា​ចាត់ចែង​សាច់ប្រាក់ និង​សេវា​ធនាគារ​ជា​ច្រើន​ផ្សេង​ទៀត​ ។ ធនាគារ អេ​ស៊ី​លី​ដា មាន​បុគ្គលិក​បម្រើ​ការងារ​ជា​ជនជាតិ​ខ្មែរ​សរុប​ចំនួន ១២.០៧០​ នាក់ និង​មាន​បណ្តាញ​ប្រតិបត្តិការ​ចំនួន ២៦៤ ​សាខា នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​។

ធនាគារ អេ​ស៊ី​លី​ដា បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង និង​ចុះបញ្ជី​ភាគហ៊ុន​ដោយ​ជោគជ័យ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ថ្ងៃ​ទី​ ២៥ ខែឧសភា ឆ្នាំ ​២០២០ ដោយ​មានការ​ចូលរួម​ពី​វិនិយោគិន​សរុប​ចំនួន ២.៤៩៦​ នាក់ ដោយ​កាន់កា.ប់​ភាគហ៊ុន​ចំនួន ៤.៣៤៤.៨៦៥​ភាគហ៊ុន ស្មើនឹង ១,០០៣១% នៃ​ភាគហ៊ុន​សរុប​របស់​ធនាគារ អេ​ស៊ី​លី​ដា ​។

គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២៤ វិនិយោគិន របស់​ធនាគារ អេ​ស៊ី​លី​ដា កើនឡើង​ចំនួន ១៨.៤៨២​ នាក់ ស្មើនឹង ៣៥.៧០% នៃ​ចំនួន​វិនិយោគិន​សរុប​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ខណៈ​ភាគហ៊ុន​ដែល​កំពុង​ជួញដូរ​នៅ​លើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា (Floating shares on CSX) មាន​ចំនួន ៧៦.០៩៨.៣២៩​ ភាគហ៊ុន ស្មើនឹង ១៧,៥៦៨១% នៃ​ភាគហ៊ុន​សរុប​របស់​ធនាគារ អេ​ស៊ី​លី​ដា ចំនួន ៤៣៣.១៦៣.០១៩ ភាគហ៊ុន ​។ ទន្ទឹម​នឹង​នេះ ធនាគារ អេ​ស៊ី​លី​ដា ទំហំ​ជួញដូរ​នៅ​ទីផ្សារ​មូល​ប​ត្រ (Trading volume) ចំនួន ៧៦.៧៧៣.៤៥១ ភាគហ៊ុន និង​មូលធន​ទីផ្សារ (Market Capitalization) សរុប​ចំនួន ៣,២៩ ទ្រី​លាន​រៀល​ ។

នៅ​ក្នុង​អំឡុង​ឆ្នាំ ​២០១៩ សកម្មភាព​ជួញដូរ​ភាគហ៊ុន​នៅ​លើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​មាន ​៖
•​ ​វិនិយោគិន​សរុប​ចំនួន ២២.៤៤៧​ គណនី​ ។
•​ ​ទំហំ​ជួញដូរ (Trading volume) សរុប​ចំនួន ១៥.៤៨៩.៩០៥​ ភាគហ៊ុន ​។
•​ ​ភាគហ៊ុន​សរុប​ដែល​បាន​ចុះបញ្ជី (Listed shares) មាន​ចំនួន ៣០៥.៣០៤.៤៩៥​ ភាគហ៊ុន​ ។
•​ ​មូលធន​ទីផ្សារ (Market Capitalization) សរុប​ចំនួន ២,៨១ ទ្រី​លាន​រៀល ​។

បន្ទាប់​ពី​វត្តមាន​របស់​ធនាគារ អេ​ស៊ី​លី​ដា នៅ​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា រហូត​មក​ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ ​២០២៤ ផ្សា​រមូល​ប​ត្រ​កម្ពុជា មានការ​កើនឡើង​ ៖
•​ ​វិនិយោគិន​សរុប​ចំនួន ៥១.៧៧១​ គណនី ​។
•​ ​ទំហំ​ជួញដូរ (Trading volume) សរុប​ចំនួន ១៦៨.៨០៧.៨២៩​ ភាគហ៊ុន​ ។
•​ ​ភាគហ៊ុន​សរុប​ដែល​បាន​ចុះបញ្ជី (Listed shares) មាន​ចំនួន ៣.១២៨.៩១៤.៧៨៤ ​ភាគហ៊ុន ​។
•​ ​មូលធន​ទីផ្សារ (Market Capitalization) សរុប​ចំនួន ១១,២១ ទ្រី​លាន​រៀល​ ។

លោក​បណ្ឌិត បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្នុង​នាម​ជា​ក្រុមហ៊ុន​បោះផ្សាយ​លក់​ មូល​ប​ត្រ​កម្មសិទ្ធិ ធនាគារ អេ​ស៊ី​លី​ដា នៅ​តែ​ប្តេជ្ញា​រក្សា​ស្តង់ដារ​ខ្ពស់​បំផុត ក្នុង​ការ​ប្រតិបត្តិ​អភិបាលកិច្ច​សាជីវកម្ម និង​ការ​រក្សា​តម្លាភាព ដើម្បី​ធានា​ថា​ ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​ទទួល​បាន​ព័ត៌មាន​ធនាគារ និង​អត្ថប្រយោជន៍​ផ្សេង​ៗ ដូច​ៗ​គ្នា​ប្រកបដោយ​ប្រសិទ្ធភាព ដូច​ជា ការ​ជូនដំណឹង​អំពី ផែនការ​យុទ្ធសាស្ត្រ របាយការណ៍​ហិរញ្ញវត្ថុ ភាគលាភ និង​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ របស់​ធនាគារ​។ ការ​ប្រកាន់ខ្ជាប់​របស់​ធនាគារ ក្នុង​ការ​អនុវត្ត​ដ៏​ល្អ​បំផុត​ចំពោះ​អភិបាលកិច្ច​សាជីវកម្ម បាន​ដើរតួ​យ៉ាង​សំខាន់​បំផុត ក្នុង​ការ​ទាក់ទាញ និង​ការ​កសាង​ទំនុកចិត្ត​ជូន វិនិយោគិន និង​ភាគ​ហ៊ុ​និក ឱ្យ​ចូលរួម​ចំណែក​ក្នុង​ទីផ្សារ​ភាគហ៊ុន និង​មាន​ប្រតិបត្តិការ​ជួញដូរ​យ៉ាង​សកម្ម​ជា​បន្តបន្ទាប់​។ លើស​ពី​នេះ​ទៀត ធនាគារ អេ​ស៊ី​លី​ដា ផ្តោត​ការ​យកចិត្ត​ទុក​លើ​នវានុវត្តន៍​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បាន​បង្កើន​បទ​ពិសោធន៍ និង​ប្រសិទ្ធភាព ក្នុង​ការ​បម្រើសេវា​ធនាគារ​ជូន​អតិថិជន និង​សាធារណជន ប្រកបដោយ​គុណភាព ភាព​ងាយស្រួល និង​សុវត្ថិភាព​ខ្ពស់ ​។

អំពី​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី
​ធនាគារ អេ​ស៊ី​លី​ដា មាន​សាខា​បុត្រ​សម្ព័ន្ធ​ចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា ឯ​.​ក​, ក្រុមហ៊ុន​មូល​ប​ត្រ អេ​ស៊ី​លី​ដា ម​.​ក​, ធនាគារ អេ​ស៊ី​លី​ដា ឡាវ លីមីត​ធី​ត និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេ​ស៊ី​លី​ដា មី​យ៉ា​ន់​ម៉ា ព្រមទាំង​ការិយាល័យ​តំណាង​នៅ​មី​យ៉ា​ន់​ម៉ា​ ។ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី ​២ ឆ្នាំ​២០២៤ នេះ ធនាគារ អេ​ស៊ី​លី​ដា មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ១០,០៨​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៧,៥៤ ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​អតិថិជន​ប្រមាណ​ជាង ៤,៦១​ លាន​នាក់​។ ជាមួយ​គ្នា​នេះ​ដែរ ធនាគារ អេ​ស៊ី​លី​ដា មាន​ដៃគូ​អាជីវកម្ម សរុប​ច្រើ​ង​ជាង ០,៤១​ លាន​ដៃគូ និង​មាន​អ្នក​ប្រើប្រាស់​អេ​ស៊ី​លី​ដា​ម៉ូ​បាល​សរុប​ចំនួន ៣,៨​ លាន​នាក់​ ៕ អត្ថបទសហការ