ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៧ គន្លឹះ​ពិសេស​បង្ហាញ​ពី​ការ​យល់ចិត្ត​ទៅ​កូន !

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ វា​មិន​តែងតែ​ងាយស្រួល​ទេ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​អាកប្បកិរិយា​របស់​កូន​ដោយ​ការ​យល់ចិត្ត ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​បង្ហាញ​កូន​ថា អ្នក​យល់ និង​គោរព​តម្រូវការ​របស់​ពួក​គេ នោះ​អ្នក​កំពុង​បង្កើត​នូវ​ទំនុកចិត្ត និង​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​កូន​របស់​អ្នក ។…

រាជធានី​ភ្នំពេញ ៖ វា​មិន​តែងតែ​ងាយស្រួល​ទេ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​អាកប្បកិរិយា​របស់​កូន​ដោយ​ការ​យល់ចិត្ត ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​បង្ហាញ​កូន​ថា អ្នក​យល់ និង​គោរព​តម្រូវការ​របស់​ពួក​គេ នោះ​អ្នក​កំពុង​បង្កើត​នូវ​ទំនុកចិត្ត និង​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​កូន​របស់​អ្នក ។ ប្រើ​គន្លឹះ​ខាងក្រោម​នេះ ដើម្បី​អនុវត្ត​ការ​យល់ចិត្ត ចំពោះ​កូន​របស់​អ្នក ៖

១. អនុវត្ត​តាម «​ច្បាប់​ផ្លា​ទី​ន​» មិនមែន «​ច្បាប់​មាស​» ទេ ៖ អ្នក​ប្រហែលជា​ធ្លាប់​ស្គាល់​ច្បាប់​មាស ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ តាម​របៀប​ដែល​អ្នក​ចង់ឱ្យ​អ្នក​ដទៃ​ធ្វើ​ដាក់​អ្នក ។ ប៉ុន្តែ​ការ​យល់ចិត្ត​ពឹងផ្អែក​លើ​ច្បាប់​ផ្លា​ទី​ន ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​តាម​របៀប​ដែល​ពួក​គេ​ចង់បាន និង​ត្រូវការ ។ វិធីសាស្ត្រ​នេះ​ផ្តោត​លើ​ការ​យល់​ដឹង​ពី​អ្វី​ដែល​កូន​ត្រូវការ​ពី​អ្នក ជំនួស​ឱ្យ​អ្វី​ដែល​អ្នក​តែង​គិត​ថា ពួក​គេ​ត្រូវការ ។

២. សួរ​សំណួរ​បើកចំហ ៖ កុំ​ស្មានថា អ្នកដឹង​ពី​អារម្មណ៍​របស់​កូន​អ្នក ។ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​យកចិត្តទុកដាក់​ចំពោះ​សកម្មភាព និង​ការ​គិត​របស់​កូន ដើម្បី​យល់​ពី​អារម្មណ៍​របស់​ពួក​គេ ប៉ុន្តែ​វា​ក៏​មាន​សារៈសំខាន់​ដូច​គ្នា​ក្នុង​ការ​សួរ​ពួក​គេ​ដោយ​ផ្ទាល់ ។ នៅ​ពេល​អ្នក​សួរ​សំណួរ​បើកចំហ ពួក​គេ​អាច​ចែករំលែក​អ្វី​ដែល​នៅ​ក្នុង​គំនិត​របស់​ពួក​គេ​ដោយ​មិន​មាន​អារម្មណ៍​ថា អ្នក​សន្មត់ ឬ​គិត​ទុក​មុន​រួច​ហើយ ។ ជា​ឧទាហរណ៍ សួរ​ថា តើ​ថ្ងៃនេះ​កូន​មានរឿង​អ្វី​ពិបាកចិត្ត​ទេ ? ឃើញ​កូន​មិនសូវ​សប្បាយចិត្ត តើ​កូន​មាន​អារម្មណ៍​តានតឹង ខឹង ឬ​ភ័យ​អំពី​អ្វីមួយ ? ។

៣. ទុក​ចោល​ប្រតិកម្ម​ផ្ទាល់ខ្លួន​របស់​អ្នក ៖ អ្នក​មិន​ចាំបាច់​កប់​ចោល​នូវ​អារម្មណ៍​ខ្លួនឯង ឬ​យល់​ស្រប ឬ​ទទួលយក​អាកប្បកិរិយា​របស់​គេ​ឡើយ ប៉ុន្តែ​ព្យាយាម​រក្សា​ការ​ផ្តោតអារម្មណ៍​របស់​អ្នក​លើ​ការ​ស្តាប់​កូន និង​មើលឃើញ​ស្ថានភាព​តាម​រយៈ​ភ្នែក​របស់​ពួក​គេ ។

៤. ប្រើ​ពាក្យ​ថា «​ខ្ញុំ​» ដើម្បី​ចៀសវាង​ការ​ស្តីបន្ទោស ៖ សាកល្បង​និយាយ​ថា ដូច​ជា ប៉ា ឬ ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់ដូចជា​អន់ចិត្ត​នឹង​កូន​ហើយ​នៅ​ថ្ងៃនេះ ។ ពាក្យ​ថា ខ្ញុំ បញ្ជាក់​ថា អ្នក​មិន​បាន​ស្តីបន្ទោស​កូន​នោះ​ឡើយ ។ វា​កំពុង​ឱ្យ​អ្នក​បញ្ចេញ​អារម្មណ៍​ផ្ទាល់ខ្លួន ហើយ​អាច​លើកទឹកចិត្ត​កូន​ឱ្យ​គិត​អំពី​អារម្មណ៍​របស់​អ្នក ។

៥. ស្តាប់​យ៉ាង​សកម្ម​នូវ​អ្វី​ដែល​កូន​និយាយ ៖ ការ​យល់ចិត្ត​ទាមទារ​ឱ្យ​មានការ​ស្តាប់​សកម្ម មាន​ន័យ​ថា ផ្តល់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់​អ្នក ហើយ​ស្តាប់​ទាំង​ពាក្យ​សម្ដី និង​សំឡេង​របស់​កូន ។

៦. កុំ​ឆាប់​ចូល​ជួយ ឬ​ជួសជុល​បញ្ហា​ឱ្យ​កូន ៖ ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​តែងតែ​ចង់​ជួយ ចង់​ជួសជុល​បញ្ហា ចង់​ព្យាយាម​រក​ដំណោះស្រាយ​ភ្លាម​ៗ ។ ពេល​ខ្លះ​វា​មាន​ប្រយោជន៍​ជាង​ក្នុង​ការ​ស្តាប់ និង​យល់​ពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ខុស ។ ពេល​ខ្លះ​ពួក​គេ​ក៏​ប្រហែលជា​មិន​ចង់ឱ្យ​អ្នក​ដោះស្រាយ​បញ្ហា​ឱ្យ​នោះ​ដែ រ​។

៧. បញ្ជាក់​អារម្មណ៍ ៖ ប្រាប់​កូន​អ្នក​ថា ពួក​គេ​មាន​សិទ្ធិ​មាន​អារម្មណ៍ និង​បញ្ចេញ​អារម្មណ៍​ផ្ទាល់ខ្លួន ។ វា​ជា​ការ​សំខាន់​ក្នុង​ការ​ទទួលស្គាល់​ថា អារម្មណ៍​របស់​ពួក​គេ គឺ​ពិត​សម្រាប់​ពួក​គេ ៕ ប្រភព ៖ understood

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕