ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កាន់តែ​សម្បើម ខ្មែរ ប៊ែ​វើ​រី​ជី​ស នាំ​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBC ពិភពលោក ផ្សព្វផ្សាយ​ទេសចរណ៍

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ រក្សា​កេរ្តិ៍ឈ្មោះ​ជា​អ្នក​ឧបត្ថម្ភ​គុន​ខ្មែរ​ដំបូង​គេ និង​ច្រើន​ជាងគេ​នៅ​ម្ពុ​ជា ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​សហការ​ក្នុង​ការ​ឧបត្ថម្ភ​ដល់​ក្លឹ​ប KKIF ដើ​ម្ប​បង្កើត​ព្រឹត្តិការណ៍​កាន់តែ​ធំ​សម្បើម ឈាន​ដល់​ការ​នាំ​យក​កីឡាករ​លំដាប់​ពិភពលោក…

រាជធានីភ្នំពេញ ​៖ រក្សា​កេរ្តិ៍ឈ្មោះ​ជា​អ្នក​ឧបត្ថម្ភ​គុន​ខ្មែរ​ដំបូង​គេ និង​ច្រើន​ជាងគេ​នៅ​ម្ពុ​ជា ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​សហការ​ក្នុង​ការ​ឧបត្ថម្ភ​ដល់​ក្លឹ​ប KKIF ដើ​ម្ប​បង្កើត​ព្រឹត្តិការណ៍​កាន់តែ​ធំ​សម្បើម ឈាន​ដល់​ការ​នាំ​យក​កីឡាករ​លំដាប់​ពិភពលោក មក​ដណ្តើម​ខ្សែក្រវាត់ WBC លំដាប់​ពិភពលោក លើ​សង្វៀន​នៃ​ប្រទេស​កម្ពុជា ​។

កាលពី​ថ្ងៃ​ទី​ ១៨ ខែសីហា ឆ្នាំ​ ២០២៤ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ធ្វើ​សន្និសីទកាសែត​ប្រកាស​ជា​ផ្លូវការ​ស្ដី​ពី​ការ​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍ WURKZ អថ័ន​សីមា គុន​ខ្មែរ ដែល​នឹង​នាំ​យក​កីឡាករ​លំដាប់​ពិភពលោក​មក​ប្រកួត​នៅ​លើ​សង្វៀន​នៃ​ប្រទេស​កម្ពុជា ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ WBC ថែម​ទាំង​មានការ​ប្រកួត​គូ​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់ និង​មិត្តភាព ជា​ច្រើន​នៅ​លើ​សង្វៀន​តែ​មួយ​នេះ​ផង​ដែរ​ ។

ព្រឹត្តិការណ៍​លំដាប់​សកលលោក​នេះ មិន​ត្រឹមតែ​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​គុន​ខ្មែរ​ទេ ប៉ុន្តែ​ជា​យាន​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ ដែល​ជា​សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។ ដូច្នេះ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​មាន​ដើម​កំណើត​ជា​កូន​ខ្មែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​សេចក្ដី​សោមនស្ស និង​រីករាយ​ក្នុង​ការ​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ដែល​នាំ​យក​កិត្យានុភាព​នៃ​ខ្មែរ​ទៅ​កាន់​ពិភពលោក មួយ​នេះ ​។បន្ថែម​ពី​នេះ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​មិន​រំលង​ក្នុង​ការ​ជ្រោមជ្រែង​សង្វៀន​ក្នុងស្រុក ដោយ​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​គុន​ខ្មែរ​មិន​តិច​ជាង ៥​ សង្វៀន ក្នុង​មួ​យស​ប្ដា​ហ៍ ច្រើន​ជាងគេ​នៅ​កម្ពុជា​ ។

គួរ​កត់​សម្គាល់ថា ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់​ៗ​គ្នា ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​សហការ​ឧបត្ថម្ភ​ដល់​សហព័ន្ធ​កីឡា​ធំ​ៗ​ចំនួន ​២ ​ផ្សេង​គ្នា គឺ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ឧ​ប​ត្ថ​ម​កម្មវិធី​ប្រកួត​ប្រដាល់​គុន​ខ្មែរ​និង KICK BOXING ដើម្បី​ពង្រឹង​បច្ចេកទេស​កីឡាករ កីឡា​ការ​នី​ជម្រើសជាតិ​ដើម្បី​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស និង​បណ្តុះបណ្តាល​កីឡាករ​ថ្នាល​ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​កាន់​ កីឡា​យុវជន​អាស៊ី និង​ស៊ី​ហ្គេ​ម នា​ពេល​ខាង​មុខ ព្រមទាំង​ឧបត្ថម្ភ​ទាំងស្រុង​ដល់​កីឡាករ​គុន​ខ្មែរ​ ទៅ​ប្រកួត​លើ​សង្វៀន​អន្តរជាតិ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ។ មួយទៀត​គឺ​ការ​ឧបត្ថម្ភ​ដល់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា រហូត​ដល់​ទៅ​៤​កម្មវិធី ៣​ពានរង្វាន់​ផ្សេង​គ្នា រួម​មាន ការ​ប្រកួត​មិត្តភាព​ក្នុង​តំបន់ SEA V LEAGUE 2024, ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​មហា​បវរ​ធិ​បតី​, ការ​ប្រកួត​ដណ្ដើម​ពាន​សម្ដេច​ក្រឡាហោម ស ខេ​ង និង​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​ប្រកួត​ទូ​ទាំង​ប្រទេស WURKZ Special Volleyball Challenge 2025 ​។ ចុង​ក្រោយ​គឺ​ការ​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍ WURKZ អថ័ន​សីមា គុន​ខ្មែរ ដែល​ជា​ការ​ប្រកួត​លំដាប់​ពិភពលោក​ខាង​មុខ​នេះ ​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​សហគ្រិន​ខ្មែរ ១០០% ដែល​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​ជាមួយ​គុណភាព​ខ្ពស់​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​រួម​មាន​៖ CAMBODIA, ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ, ទឹកក្រូច អាយ​ស៍​កូ​ឡា IZE Cola, ទឹក​ពិសា កម្ពុជា​, ភេសជ្ជៈ​ប៉ូវ​កម្លាំង អាយ​ស៊ី ឃូ​ល រសជាតិ​ម៉ុង​តុល​, ភេសជ្ជៈ អិ​ច​ប្រេស រសជាតិ​ស្ត្រ​ប៊ែ​រី​, និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង KIZZ រសជាតិ​ម៉ុង​តុល ​៕ អត្ថបទសហការ