ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​តា​ល់ និង KKRC បន្ត​សហការ​រៀបចំ​ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail 2024

1 ខែ មុន

ខេត្តកំពង់ស្ពឺ​ ៖ កាលពី​ថ្ងៃ​ទី​ ១១ ខែសីហា ឆ្នាំ ​២០២៤ កន្លង​ទៅ​នេះ ក្រុមហ៊ុន វ័ន…

ខេត្តកំពង់ស្ពឺ​ ៖ កាលពី​ថ្ងៃ​ទី​ ១១ ខែសីហា ឆ្នាំ ​២០២៤ កន្លង​ទៅ​នេះ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​ជា​ដៃគូ​នៅ​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង Cambodia Elephant Trail 2024 ក្រោម​ការ​រៀបចំ​ឡើង​ដោយ KK Running Club ដែល​បាន​ធ្វើ​ឡើង​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​កុសុមៈ​គិរី​រម្យ​ នា​ទឹកដី​ខេត្តកំពង់ស្ពឺ ​។

ព្រឹត្តិការណ៍​រត់ប្រណាំង Cambodia Elephant Trail ក្នុង​ឆ្នាំ ២០២៤ នេះ​ទទួល​បានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ដោយ​មាន​អ្នកចូលរួម​រត់ប្រណាំង​ប្រមាណ​ជិត ៦០០​ នាក់ ដែល​បាន​មក​ពី ២៨ ប្រទេស ជុំវិញ​ពិភពលោក​ ។ ព្រឹត្តិការណ៍​រត់ប្រណាំង Cambodia Elephant Trail ជា​ព្រឹត្តិការណ៍​រត់ប្រណាំង​ឧបសគ្គ​ដ៏​ធំ​មួយ ដែល​អ្នកចូលរួម​ទាំងអស់​នឹង​ធ្វើការ​រត់​ឆ្លងកាត់ ព្រៃ​ព្រឹក្សា​លតា​វល្លិ រួម​ជាមួយ​ទេសភាព​ដ៏​ស្រស់​ត្រកាល នៃ​ដើម​ស្រល់​ខ្ពស់​ៗ ប្រកបដោយ​ខ្យល់​បរិសុទ្ធ ជាមួយ​រុក្ខជាតិ​ផ្កា​ព្រៃ អម​សងខាង​ផ្លូវ ដែល​កីឡាករ​-​កីឡា​ការ​នី​ទាំងអស់​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ពុំ​ធ្លាប់​មាន ​។

ការ​ប្រកួត​រត់ប្រណាំង​ក្នុងឆ្នាំនេះ​បែងចែក​ចេញ​ជា ៤ វិញ្ញាសារ​ផ្សេង​ៗ​គ្នា​សម្រាប់​បុរស និង​ស្ត្រី​ដែល​រួម​មានការ​រត់​ចម្ងាយ ៥ គីឡូម៉ែត្រ​, ១២ គីឡូម៉ែត្រ​, ២៥ គីឡូម៉ែត្រ​, និង ៥០ គីឡូម៉ែត្រ​ ។ នេះ​ជា​ឆ្នាំ​ទី​៣ ​ហើយ​ដែល វី​តា​ល់ បាន​បន្ត​ឧបត្ថម្ភ និង​ចូលរួម​ជា​ដៃគូ​ជាមួយ​ព្រឹត្តិការណ៍​រត់ប្រណាំងបែប​អន្តរជាតិ​មួយ​នេះ ​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ទឹក​ពិសា​ឈានមុខ​គេ វី​តា​ល់ តែងតែ​ចូលរួម​ជា​ចំណែក ក្នុង​ការ​គាំទ្រ​សកម្មភាព​សង្គម​ជា​ច្រើន​ទម្រង់ តួយ៉ាង​ដូច​ជា​វិស័យ​កីឡា ដែល​មាន​ព្រឹត្តិការណ៍​នេះ​ជាដើម ពោល​គឺ ជំរុញលើកទឹកចិត្ត និងបំផុសគំនិត​ឱ្យ​សាធារណជន ចូលរួម​ស្រឡាញ់ និង​អនុវត្ត​លើ​សកម្មភាព​កីឡា​នានា ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា វី​តា​ល់ ជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា របស់​ប្រជាជន​ខ្មែរ ដែល​មានគុណ​ភាព​ខ្ពស់ និង​អនុលោម​ស្រប​តាម​ស្តង់ដារ​ជាតិ​ និង​អន្តរជាតិ ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​បន្សុទ្ធ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បន្សុទ្ធ​ទឹក​យ៉ាង​ទំនើប​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​ធានា​បាន​នូវ​គុណភាព ហើយ​ក៏​ជា​ជម្រើស​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​វ័យ គ្រប់​កាលៈទេសៈ ។ វី​តា​ល់ មោទនភាព ផលិតផល​ជាតិ ​៕ អត្ថបទសហការ