ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទី​ ១១ និង​សាលាភាសា​លី​ដឺ​លែ​ន សាខា​ទី​ ២ ក្រុង​តា​ខ្មៅ សម្ពោធ​ជា​ផ្លូវការ

5 ខែ មុន

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ​១២ ខែសីហា ឆ្នាំ ​២០២៤ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទី​ ១១…

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ​១២ ខែសីហា ឆ្នាំ ​២០២៤ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទី​ ១១ និង​សាលា​ភាសា​លី​ដឺ​លែ​ន សាខា​ទី​ ២ ស្ថិត​នៅ​ក្រុង​តា​ខ្មៅ បាន​សម្ពោធ​ជា​ផ្លូវការ​ហើយ ក្រោម​អធិបតីភាព ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ ។

លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក និង​ប្រធាន​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មាន​ប្រសាសន៍​ថា ដោយ​ចាប់ផ្តើម​ជាមួយនឹង​សាលារៀន​ ដែល​មាន​សិស្ស​ចំនួន​ ៦០០​ នាក់ និង​គ្រូបង្រៀន ព្រមទាំង​បុគ្គលិក​ចំនួន ​៧០​ នាក់​ក្នុង​ឆ្នាំ​ ២០០៨ ក្រុមហ៊ុន​បាន​កំពុង​ពង្រីក​វិសាលភាព​អប់រំ​របស់​ខ្លួន​រហូត​ដល់​ ២៨​ ទីតាំង បុគ្គលិក​ចំនួន​ជាង ១៤០០​ នាក់ និង​មាន​សិស្សានុសិស្ស​ចំនួន ១៥០០០​ នាក់ ​ក្នុង​ឆ្នាំ​ ២០២៤ ​។

ចាប់តាំងពី​បង្កើត​សាលារៀន​ដំបូង​ក្នុង​ឆ្នាំ​ ២០០៨ ក្រុមហ៊ុន​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​ក្រុមហ៊ុន​អប់រំ​ឈានមុខ​គេ​មួយ និង​ទទួល​បាន​សមិទ្ធផល​រំភើបចិត្ត​ដល់​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ​។ រហូត​មក​ដល់​ពេល​នេះ គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​វេស​ឡាញ​មាន​ដូច​ជា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាលារៀន​ណ​ត្ស​ឡាញ​ន៍ វិទ្យាស្ថាន​អោះ​ភិ​វ​ឌ្ឍ​វិស័យ​អប់រំ មជ្ឈមណ្ឌល​ភាសា​ចិន​ឆាន​ឈី​ង សាលា​អន្តរជាតិ​ហ្វ​រ​រ៉េ​ស​ហៀ​ល សាលា​ភាសា​លី​ដឺ​លែ​ន និង​សាលារៀន​សហគមន៍​ ២១​ ។

លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន បញ្ជាក់​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ដៃគូ​វិនិយោគ ក្រុមហ៊ុន​វេស​ឡាញ​បាន​ចូលរួម​ចំណែក ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ នៅ​តាម​បណ្តា​ខេត្ត​បន្ថែម រួម​មាន ខេត្តបាត់ដំបង ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ។ ហើយ​សម្រាប់​ខេត្តកណ្តាល ក្រៅពី​សាលា​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទី​១១ នៅ​ក្រុង​តា​ខ្មៅ​នេះ ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​សាខា​បន្ថែម​ទៀត​នៅ​តាម​បណ្តា​ស្រុក ជា​ពិសេស គឺ​ការ​ពង្រីក​សាលារៀន​សហគមន៍​ ២១ ដែល​ផ្តោត​ទៅ​លើ​ការ​អប់រំ​ជំនាញ​វិជ្ជាជីវៈ ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល មាន​ប្រសាសន៍​ដោយ​បាន​អបអរ​សា​អ​ទរ​ចំពោះ​ការ​បើក​សាខា​សាលារៀន​វ៉េ​ស្ទ​ឡាញ ទី​ ១១ ស្ថិត​នៅ​ក្រុង​តា​ខ្មៅ​នេះ​។ ឯកឧត្តម​មាន​ប្រសាសន៍​ថា បើ​មើល​មួយ​ផ្នែក វា​គឺជា​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ដែល​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ តែ​វា​ក៏​អាច​បញ្ជាក់​ផង​ដែរ​ថា វា​ជា​ការ​រីក​ចម្រើន​ថ្មី​មួយទៀត​ផង​ដែរ​សម្រាប់​ក្រុង​តា​ខ្មៅ​ដែល​ទទួល​បាន​នូវ​សាលា​ដែល​មានកម្ម​វិធី​ដ៏​សម្បូរ​បែប ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​របស់​យើង ​។

សូម​បញ្ជាក់​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទី​ ១១ និង​សាលា​ភាសា​លី​ដឺ​លែ​ន សាខា​ទី​ ២ ក្រុង​តា​ខ្មៅ បាន​បើក​ដំណើរការ​រយៈពេល​៣​ខែ​មក​ហើយ ដោយ​មាន​សិស្ស​ចូល​រៀន​សរុប​ចំនួន ១៥០ ​នាក់ និង​មាន​បុគ្គលិក​ចំនួន ​២៣​ នាក់ ​។ ក្រៅពី​អនុវត្ត​កម្មវិធី​សិក្សា​គោល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទី​ ១១ ក្រុង​តា​ខ្មៅ បាន​បន្ថែម​កម្មវិធី​សិក្សា​ដែល​មក​ពី​ក្រៅប្រទេស ដោយ​ផ្តោត​ទៅ​លើ​ជំនាញ​បំ​ណិ​ន​សតវត្សរ៍​ទី ​២១ ដើម្បី​ជួយ​ឱ្យ​សិស្ស អាច​សម្រប​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​បរិបទ​សង្គម សេដ្ឋកិច្ច ក៏​ដូច​ជា​សម្រាប់​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត ​។

បច្ចុប្បន្ន សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ ក្រុង​តា​ខ្មៅ មានកម្ម​វិធី​សិក្សា ដូច​ជា ១. កម្មវិធី​ថែទាំ និង​អប់រំ​កុមារ​តូច (​អាយុ​១៨​ខែ​ឡើង​), ២. កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ អង់គ្លេស ចិន​, ៣. កម្មវិធី​ភាសា​អង់គ្លេស​-​ចិន សម្រាប់​កុមារ​, ៤. កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ អង់គ្លេស ចិន , ៥. កម្មវិធី​សា​ភា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង ៦. កម្មវិធី​ភាសា​ចិន​ ៕ អត្ថបទសហការ