ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ និង​អភិបាលខេត្ត​កំពង់ឆ្នាំង បន្ត​សួរសុខទុក្ខ​ និង​ហូប​បាយ​ជាមួយ​កម្មករ​រោងចក្រ​ជាង​ ២០០០ នាក់ នៅ​ខេត្តកំពង់ឆ្នាំង

1 ខែ មុន

ខេត្តកំពង់ឆ្នាំង ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាល​នៃ​អ​គណៈ​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាល​នៃ​អ​គណៈ​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ចន្ទទី​ ១២ ខែសីហា ឆ្នាំ ​២០២៤ ​នេះ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ហូប​បាយ​ជាមួយ​កម្មករ​រោងចក្រ​ប្រមាណ​ជាង​ ២៤០០​ នាក់ នៅ​រោងចក្រ​អ៊ី​លី​ថិ​ច​(​ខេ​ម​បូ​ឌា​) ហ្គា​ម៉ិ​ន EALYTEX (CAMBODIA) នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ​។

ក្នុងអំឡុងពេល​នៃ​ការ​ចុះ​សួរសុខទុក្ខ​នោះ បងប្អូន​កម្មករនិយោជិត​សប្បាយចិត្ត និង​រីករាយ​ចំពោះ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​បាន​ចុះ​មក​ដល់ទី​តាំង​រោងចក្រ​ផ្ទាល់​ដែល​ធ្វើ​ឱ្យ​កម្មករនិយោជិត​មាន​ភាព​កក់ក្តៅ​កាន់តែ​ខ្លាំង​ដែល​ជា​ការ​បង្ហាញ​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កម្មករ​ ។

ក្នុង​ពេល​ចុះ​ពិនិត្យ​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សាកសួរ​ផ្ទាល់​អំពី​អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ជូន​បងប្អូន​កម្មករនិយោជិត​ដូច​ជា​បណ្ណ​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​អត្ថប្រយោជន៍ រួម​ទាំង​លក្ខខណ្ឌ​ការងារ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ ​។

ការ​ចុះ​ពិនិត្យ​នៅ​តាម​រោងចក្រ និង​ទទួលទាន​អាហារ​ផ្ទាល់​ជាមួយ​កម្មករនិយោជិត​នេះ មិនមែន​ជា​លើក​ទី​ ១ ​នោះ​ទេ​ដែល​ឯកឧត្តម ហេង សួរ ក្នុង​នាម​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ផ្ទាល់​ដើម្បី​ស្វែង​យល់​ពី​សុខទុក្ខ និង​វឌ្ឍនភាព​ក្នុង​វិស័យ​ការងារ​ដែល​ជា​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី ជា​ពិសេស​លើ​អនុសាសន៍​ដែល​ថ្នាក់ដឹកនាំ​កំពូល​ទាំង​ពីរ​បាន​ដាក់​ចេញ ​។

ការ​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ដោយ​ផ្ទាល់​នៅ​កន្លែងធ្វើការ​របស់​បងប្អូន​កម្មករនិយោជិត គឺជា​ការ​តាមដាន​លើ​ការ​អនុវត្ត​នូវ​អនុសាសន៍​ទាំង​ ១០ ​ចំណុច​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​កាលពីដើម​អាណត្តិ​កន្លង​ទៅ​ដែល​បាន​ដាក់​ចេញ​ដូច​ជា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​ ២០២៤ ការ​បន្ត​ផ្តល់​ប្រាក់​ពិនិត្យ​សុខភាព​សម្រាប់​កម្មករ​ដែល​ជា​ស្ត្រី​មាន​ផ្ទៃពោះ ការ​ផ្តល់​ការ​ថែទាំ​សុខភាព​ដល់​សមាជិក​ប​.​ស​.​ស​. ក្នុង​បន្ទុក​តាម​រយៈ​ភាគទាន​ស្ម័គ្រចិត្ត និង​លក្ខខណ្ឌ​ការងារ​ផ្សេង​ៗ​ជាដើម ដែល​សុទ្ធសឹងតែ​ជា​គោលនយោបាយ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​លើ​ការ​បន្ត​ផ្តល់​ប្រយោជន៍​បន្ថែម​ជូន​ដល់​កម្មករនិយោជិត​ ។

សូម​បញ្ជាក់​ថា ក្រៅពី​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា កម្មករ​នៅ​កម្ពុជា​នៅ​ទទួល​បាន ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់ ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ រួម​ទាំង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ផង​ដែរ​ ៕ អត្ថបទសហការ