ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

របៀប​និយាយ​ឱ្យ​កូន​គោរព និង​ធ្វើ​តាម​ដោយមាន​ប្រសិទ្ធភាព

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជំហាន​ដំបូង ដើម្បី​ភាព​សុខដុមរមនា គឺ​ការ​បង្រៀន​កូន​របស់​អ្នក​ឱ្យ​ចេះ​ស្តាប់ និង​ធ្វើ​តាម​ការ​ណែនាំ ។ គន្លឹះ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា គឺ​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា កូន​របស់​អ្នក​កំពុង​យល់​នូវ​អ្វី​ដែល​អ្នក​ប្រាប់​ពួក​គេ…

រាជធានី​ភ្នំពេញ ៖ ជំហាន​ដំបូង ដើម្បី​ភាព​សុខដុមរមនា គឺ​ការ​បង្រៀន​កូន​របស់​អ្នក​ឱ្យ​ចេះ​ស្តាប់ និង​ធ្វើ​តាម​ការ​ណែនាំ ។ គន្លឹះ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា គឺ​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា កូន​របស់​អ្នក​កំពុង​យល់​នូវ​អ្វី​ដែល​អ្នក​ប្រាប់​ពួក​គេ ។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​និយាយ​ប្រាប់ ឬ​បង្ហាញ​ព័ត៌មាន​ដល់​កូន​ៗ​របស់​អ្នក ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ​ឮ​អ្នក​និយាយ និង​គោរព​តាម​សម្តី​របស់​អ្នក ៖

១. និយាយ​ឱ្យ​ចំ​ៗ ៖ ចូរ​និយាយ​ឱ្យ​ចំ​ៗ ខ្លី​ខ្លឹម ជា​ជាង​ការ​សួរ​សំណួរ​ដេញដោល​ច្រើន ។ ចូរ​និយាយ​ថា “​កូន​ធ្វើ​កិច្ចការ​ផ្ទះ​” កុំ​និយាយ​ថា “​តើ​កូន​ត្រៀមខ្លួន​រួចរាល់​ហើយ ឬ​នៅ​ដើម្បី​ធ្វើ​កិច្ចការ​ផ្ទះ​របស់​អ្នក ?​” ។

២. នៅ​ឱ្យ​ជិត​កូន ៖ និយាយ​ប្រាប់​កូន នៅ​ពេល​អ្នក​នៅ​ជិត​កូន ជា​ជាង​ការ​ស្រែក​ប្រាប់​ពី​ចម្ងាយ ។

៣. ប្រើ​ពាក្យ​ច្បាស់លាស់ និង​ជាក់លាក់ ៖ ជំនួស​ឱ្យ​ពាក្យ “​តោះ​” ចូរ​និយាយ​ថា “​កូន​អាច​ចាប់ផ្តើម​ញ៉ាំ​បាយ​បាន​ហើយ​” ។

៤. ផ្តល់​ការ​ណែនាំ​តាម​អាយុ​កូន ៖ និយាយ​ជាមួយ​កូន​របស់​អ្នក​ក្នុង​កម្រិត​មួយ​ដែល​ពួក​គេ​នឹង​យល់ ។ ប្រសិនបើ​កូន​របស់​អ្នក​នៅ​ក្មេង ចូរ​និយាយ​ពាក្យ​សាមញ្ញ​ៗ ហើយ​ប្រើ​ពាក្យ​ដែល​អ្នកដឹង​ថា​ពួក​គេ​យល់​ច្បាស់ ៖ “​ហុច​ចាន​បាយ​ឱ្យ​ប៉ា​” ។ ជាមួយនឹង​កុមារ​ធំ​ៗ វា​ជា​ការ​សំខាន់​ក្នុង​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ថា ពួក​គេ​មិនមែន​ជា​ទារក​ទៀត​នោះ​ទេ ។

៥. ផ្តល់​ការ​ណែនាំ​ម្តង​មួយ​ៗ ៖ ជា​ពិសេស​សម្រាប់​កុមារ​ដែល​មាន​បញ្ហា​ក្នុង​ការ​យកចិត្តទុកដាក់ សូម​ព្យាយាម​ចៀសវាង​ការ​ផ្តល់​ការ​ណែនាំ​ច្រើន​ជា​បន្តបន្ទាប់​ដូច​ជា ៖ “​យក​កា​តាប ប្រញាប់​ពាក់​ស្បែកជើង​ប៉ា​តា កុំ​ភ្លេច​យក​អាហារ​ថ្ងៃត្រង់​ចេញពី​តុ​ផ្ទះ ហើយ​ទៅ​ជួប​ប៉ា​នៅ​ខាង​មុខ​ផ្ទះ​” ។ ដូច្នេះ សូម​ផ្តល់​ការ​ណែនាំ​ម្តង​មួយ​ៗ ហើយ​ច្បាស់លាស់ ។

៦. ពន្យល់​សាមញ្ញ ៖ ការ​ផ្តល់​ហេតុផល​ទំនងជា​ធ្វើ​ឱ្យ​កុមារ​ស្តាប់​បញ្ជា ។ សូម​និយាយ​ថា ៖ “​ភ្លៀង​ធ្លាក់​ហើយ ប៉ា​មិន​ចង់ឱ្យ​កូន​ផ្តាសាយ​ទេ ឆាប់​ទៅ​យក​អាវរ​ងារ​មក​ពាក់​” ។

៧. ផ្តល់​ពេលវេលា​ដល់​កុមារ ដើម្បី​ដំណើរការ ៖ បន្ទាប់​ពី​អ្នក​និយាយ​ប្រាប់​ហើយ សូម​រង់ចាំ​ពីរ​បី​វិនាទី ដោយ​មិន​និយាយ​ឡើង​វិញ​នូវ​អ្វី​ដែល​អ្នក​បាន​និយាយ ។ វា​អាច​បង្រៀន​កូន​អ្នក​ឱ្យ​ចេះ​រៀន​ស្តាប់​ការ​ណែនាំ​ដ៏​ស្ងប់ស្ងាត់​ដែល​អ្នក​និយាយ​ម្តង ជា​ជាង​ពួក​គេ​រៀន​ថា ពួក​គេ​មិន​ចាំបាច់​ស្តាប់​ទេ ពីព្រោះ​អ្នក​នឹង​និយាយ​ពីរ​ដង ឬ​បី​ដង​ទៀត ៕ ប្រភព ៖ childmind

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាស​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀន​ផ្តល់​ជូន​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ (​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ​) និង​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣១ ខែកក្កដា (​សម្រាប់​ម​ត្តេ​យ្យ អង់គ្លេស និង​ចិន​) និង​ថ្ងៃ​ទី ២៥ ខែសីហា (​ចំណេះ​ទូទៅ​ខ្មែរ​) ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀងរាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕