ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ នៅ​ទូ​ទាំង​ប្រទេស អបអរសាទរ​ ពិធី​បើក​ការដ្ឋាន​សាងសង់​ ព្រែកជីក ​ហ្វូ​ណ​ន​តេ​ជោ ជាមួយ​ក្តី​រំភើប និង​មោទនភាព

5 ខែ មុន

រាជធានីភ្នំពេញ​៖ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ទូ​ទាំង​ប្រទេស បាន​ជួបជុំ​គ្នា​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ ហ្វូ​ណ​ន​តេ​ជោ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤​នេះ​ ។…

រាជធានីភ្នំពេញ​៖ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ទូ​ទាំង​ប្រទេស បាន​ជួបជុំ​គ្នា​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ ហ្វូ​ណ​ន​តេ​ជោ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤​នេះ​ ។

ការ​អបអរសាទរ​ពិធី​ជា​ប្រវត្តិសាស្ត្រ​ជាតិ​មួយ​នេះ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី «​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» នៅ​ចំណុច​ព្រែក​តាកែវ ស្ថិត​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល ​។

ឯកឧត្តម យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) យល់​ឃើញ​ថា ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ជាតិ ដែល​មិន​ធ្លាប់​មាន ​។ ការ​សាងសង់​ព្រែកជីក​នេះ​ធ្វើ​ឡើង​ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីក​ចម្រើន និង​មាន​តម្រូវការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ដែល​មិន​អាច​ខ្វះ​បាន ​។

ឯកឧត្តម​បញ្ជាក់​ថា ការ​សាងសង់​ព្រែកជីក ​ហ្វូ​ណ​ន​តេ​ជោ​ គឺជា​មោទនភាព​ជាតិ​ ។ មោនភាព​ជាតិ ដោយសារ​តែ​ខឿនសេដ្ឋកិច្ច​ជាតិ​អាស្រ័យ​ទៅ​លើ​ការ​ដឹក​ជញ្ជូន ហេតុនេះ​ការ​សាងសង់​ព្រែកជីក​ ហ្វូ​ណ​ន​តេ​ជោ ​នេះ មាន​អត្ថប្រយោជន៍​សំខាន់ និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ទំនិញ​សេដ្ឋកិច្ច មិន​លំបាក​ក្នុង​ការ​ឆ្លងកាត់​ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ដែល​ខាត​ទាំង​ពេលវេលា សោហ៊ុយ និង​អ្វី​ៗ​ទាំងអស់ ​។

ឯកឧត្តម​ថ្លែង​ថា​៖«​យើង​មើល បើសិនជា​យើង​រត់​នៅ​លើ​ថ្នល់ជាតិ គឺ​ឡាន​មួយ​កុងតឺន័រ​មួយ ដូច្នេះ​បើ​យើង​មាន​ព្រែកជីក​ហ្វូ​ណ​ន​នេះ​ហើយ យើង​មាន​ផ្លូវ​គមនាគមន៍ ដែល​ជា​ប្រព័ន្ធ​ផ្លូវទឹក​ឆ្លងកាត់​ពី​សមុទ្រ មាន​រយៈ​ចម្ងាយ ១៨០ ​គីឡូម៉ែត្រ គឺ​ខ្លី​ហើយ​កប៉ាល់​អាច​ដឹក​កុងតឺន័រ​បាន​ក្នុង​១​ជើង​រាប់រយ​កុងតឺន័រ ដែល​ចំណេញ​ទាំង​ការ​ដឹក​ជញ្ជូន ពេលវេលា និង​ចំណេញ​ទាំង​បរិស្ថាន​»​ ។

សូម​បញ្ជាក់​ថា គម្រោង​ព្រែកជីក ​ហ្វូ​ណ​ន​តេ​ជោ ​ដែល​ជា​គម្រោង​មហិមា​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ ជា​គំនិត​ផ្តួចផ្តើម​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហើយ​បាន​បន្ត​អនុវត្ត​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​ ដែល​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​ដឹក​ជញ្ជូន អចលនទ្រព្យ និង​ការ​វិនិយោគ​ផ្សេង​ៗ​ ដែល​នឹង​នាំ​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ​ភាព​សេដ្ឋកិច្ច និង​ចរាចរណ៍​ដឹក​ជញ្ជូន​ផ្លូ​ផ្លូវទឹក ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ៕ អត្ថបទសហការ