ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករ​រោងចក្រ​ សហគ្រាស​ ទូ​ទាំង​ប្រទេស​ជួបជុំ​អបអរសាទរ​ ពិធី​បើក​ការដ្ឋាន​សាងសង់​ ព្រែកជីក​ ហ្វូ​ណ​ន​តេ​ជោ​ ដោយ​ភ្ជាប់​ជាមួយនឹង​មោទកភាព​ជាតិ

1 ខែ មុន

រាជធានីភ្នំពេញ​៖​ កម្មករនិយោជិត​នៅ​តាម​បណ្តា​រោងចក្រ​ សហគ្រាស ​ទូ​ទាំង​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ បាន​ជួបជុំ​គ្នា​ដើម្បី​រៀបចំ​ពិធី​វាយ​ជួង ទូងស្គរ វាយគង អបអរសាទរ​ពី​ធី​សម្ពោធ​ការដ្ឋាន​…

រាជធានីភ្នំពេញ​៖​ កម្មករនិយោជិត​នៅ​តាម​បណ្តា​រោងចក្រ​ សហគ្រាស ​ទូ​ទាំង​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ បាន​ជួបជុំ​គ្នា​ដើម្បី​រៀបចំ​ពិធី​វាយ​ជួង ទូងស្គរ វាយគង អបអរសាទរ​ពី​ធី​សម្ពោធ​ការដ្ឋាន​ ព្រែកជីក ​ហ្វូ​ណ​ន​តេ​ជោ​ ដោយ​ម្នាក់​ៗ​បង្ហាញ​ពី​មោទកភាព ​ចំពោះ​ជាតិ​មាតុភូមិ និង​រាជរដ្ឋាភិបាល​ ដែល​បាន​កសាង​គម្រោង​ព្រែកជីក​ ដែល​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​មួយ​នេះ ​។

ការ​អបអរសាទ​ពិធី​ជា​ប្រវត្តិសាស្ត្រ​ជាតិ​មួយ​នេះ ​ធ្វើ​ឡើងស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និងលោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី «​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» នៅ​ចំណុច​ព្រែក​តាកែវ ស្ថិត​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល ​។

លោកស្រី ហង្ស កថា ជា​កម្មករ និង​ជា​ប្រធាន​សហជីព​មូលដ្ឋាន នៃ​ក្រុមហ៊ុន ស៊ូ​វៃ ហ្គា​ម៉ិ​ន (​ខេ​ម​បូ​ឌា​) ឯ​.​ក បាន​បង្ហាញ​ក្តី​សប្បាយ​រីករាយ ក្នុង​ការ​ចូលរួម​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​ព្រែកជីក ​ហ្វូ​ណ​ន​តេ​ជោ ដែល​មាន​ប្រយោជន៍​មហាសាល​ សម្រាប់​ប្រជាជន ពិសេស​ការ​ដឹក​ជញ្ជូន ការ​ធ្វើ​កសិកម្ម ការ​ក់​ទាញ​ភ្ញៀវ​ទេសចរ ជំរុញ​កំណើនសេដ្ឋកិច្ច ​។

ចំណែក​លោក លោក ហាំ ហ៊​ត់ ជា​កម្មករ និង​ជា​ប្រធាន​សហជីព​មូលដ្ឋាន នៃ​ក្រុមហ៊ុន អ៊ី​មេ​ជ ហ្គា​ម៉ិ​ន (​ខេ​ម​បូ​ឌា​) ឯ​.​ក បាន​ស្រែក​ប្រកាស​គាំទ្រ​ព្រម​គ្នា​ ជាមួយ​កម្មករនិយោជិត​ដទៃ​ទៀត ចំពោះ​ពិធី​បើក​ការដ្ឋាន​ ព្រែកជីក​ ហ្វូ​ណ​ន​តេ​ជោ ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​សម្តេច​មហា​បរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ក្នុង​ពិធី​ជួបជុំ​នេះ​កម្មករនិយោជិត​ក្រុមហ៊ុន អេស​ដេ​ត បាន​ស្រែក​ព្រម​ៗ​គ្នា​ថា៖ «​យើងខ្ញុំ​ទាំងអស់​គ្នា សូម​គាំទ្រ​យ៉ាង​ពេញទំហឹង និង​មាន​មោទនភាព​ ចំពោះ​ការ​បង្កើត​ព្រែកជីក​តេ​ជោ​នេះ​ឡើង ជយោ​ព្រះរាជាណាចក្រ​កម្ពុជា​! ជយោ​ព្រែកជីក ​ហ្វូ​ណ​ន​តេ​ជោ ជា​ប្រវត្តិសាស្ត្រ​! ជយោ សម្តេច​តេ​ជោ ហ៊ុន សែន​! ជយោ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​!» ​។

គម្រោង​ព្រែកជីក ​ហ្វូ​ណ​ន​តេ​ជោ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​ថ្លៃថ្លា ​របស់សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហើយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​ នៃ​អាណត្តិ​ទី​៧​នេះ បាន​បន្ត​គម្រោង​នេះ​ ដើម្បី​ប្រយោជន៍​ជាតិ​មាតុភូមិ​ ដែល​ធ្វើ​ឱ្យ​កម្មករ​កម្មការិនី​ នៅ​តាម​រោងចក្រ ​សហគ្រាស ​បាន​ចូលរួម​អបអរសាទរ​ជាមួយនឹង​មោទកភាព​ជាតិ​ ៕ អត្ថបទសហការ