ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រៀបចំ​ពិធី​វាយគង ទូងស្គរ​អបអរសាទរ​ ពិធី​បើក​ការដ្ឋាន​សាងសង់​ ព្រែកជីក ​ហ្វូ​ណ​ន​តេ​ជោ

1 ខែ មុន

រាជធានីភ្នំពេញ​៖ ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ បាន​រៀបចំ​ពិធី​វាយគង ទូងស្គរ​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នៅ​មុខ​អគារ​ទីស្តីការក្រសួង​…

រាជធានីភ្នំពេញ​៖ ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ បាន​រៀបចំ​ពិធី​វាយគង ទូងស្គរ​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នៅ​មុខ​អគារ​ទីស្តីការក្រសួង​ ។ ការ​អបអរសាទ​ពិធី​ជា​ប្រវត្តិសាស្ត្រ​ជាតិ​មួយ​នេះ​ធ្វើ​ឡើង​ចំ​ពេល ដែល​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី «​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» នៅ​ចំណុច​ព្រែក​តាកែវ ស្ថិត​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល ផង​ដែរ​ ។

សូម​បញ្ជាក់​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ ដែល​ជា​កា​រត​ភ្ជាប់​ផ្លូវទឹក​ពី​ទន្លេ​ទៅ​កាន់​សមុទ្រ​នេះ មាន​ប្រវែង ១៨០​ គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ ចូល​តាម​ព្រែក​តា​ហ៊ីង ​នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត ៤ រួម​មាន​៖ ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ១,៦​ លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវទឹក​នេះ ដែល​មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ ប្រវែង ១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម ប្រមាណ​៨០​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ ( ជម្រៅ​នាវាចរណ៍ ៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព ០,៧​ម៉ែត្រ ) មាន​គន្លង​នាវាចរណ៍ ចំនួន​២​គន្លង អាច​ចេញ​-​ចូល និង​ចៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​ ។

គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ​ដែល​ជា​គម្រោង​មហិមា​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ ជា​គំនិត​ផ្តួចផ្តើម​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​  ហើយ​បាន​បន្ត​អនុវត្ត​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​ដឹក​ជញ្ជូន អចលនទ្រព្យ និង​ការ​វិនិយោគ​ផ្សេង​ៗ​ដែល​នឹង​នាំ​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ​ភាព​សេដ្ឋកិច្ច និង​ចរាចរណ៍​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ​៕ អត្ថបទសហការ