ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជីប ម៉ុង ដឹកនាំ​បុគ្គលិក​ច្រើន​ជាងគេ ចូលរួម​អបអរ​សារ​ទរ​ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ នៃ​ការ បើក​ការដ្ឋាន​សាងសង់ព្រែកជីក ​ហ្វូ​ណ​ន​តេ​ជោ​ ដែល​បម្រើ​ដល់​ប្រយោជន៍​ជាតិ

1 ខែ មុន

រាជធានីភ្នំពេញ​៖ យោង​តាម​សារាចរ​ណែនាំ ស្ដី​ពី​ការ​អបអរសាទរ​ការ​បើក​ការដ្ឋាន​សាងសង​ព្រែកជីក ហ្វូ​ណ​ន​តេ​ជោ នា​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

រាជធានីភ្នំពេញ​៖ យោង​តាម​សារាចរ​ណែនាំ ស្ដី​ពី​ការ​អបអរសាទរ​ការ​បើក​ការដ្ឋាន​សាងសង​ព្រែកជីក ហ្វូ​ណ​ន​តេ​ជោ នា​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​ឱ្យ​ក្រសួង ស្ថាប័ន គ្រឹះ​សា្ថ​ន​សាធារណៈ​និង​ឯកជន ត្រៀមលក្ខណៈ​ចូលរួម​អបអរសាទរ​ការ​បើក​ការដ្ឋាន​សាងសង​ព្រែកជីក ហ្វូ​ណ​ន​តេ​ជោ ឱ្យ​អធិកអធម​បំផុត តាម​រយៈ​ការ​គោះគង និង​ទូងស្គរ​ព្រម​ៗ​គ្នា​នៅ​វេលា​ម៉ោង ៩ និង ០៩​នាទី​ព្រឹក ស្រប​ពេល​ដែល​សម្តេច នឹង​ចុច​ប៊ូ​តុង សម្ពោធ​បើក​ការដ្ឋាន ដើម្បី​អបអរសាទរ​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ ដោយ​ចាត់ទុកជា​ព្រឹត្តិការណ៍​ជាតិ​ដ៏​ធំ​បំផុត​មួយ​ ។

ឆ្លើយ​តប​ទៅ​កាន់​សារាចរ​ណែនាំ​មួយ​នេះ ក្នុង​នាម​ជា​គ្រឹះ​សា្ថ​ន​ឯកជន​ដែល​ជា​របស់​កូន​ខ្មែរ​១០០% ក្រុមហ៊ុន ជីប ម៉ុង បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ កាលពី​ថ្ងៃ​ទី ០៥ ខែសីហា អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក ជីប ម៉ុង និង​ថ្នាក់ដឹកនាំ​កំពូល​ជា​ច្រើន​រូប បាន​ដឹកនាំ​បុគ្គលិក​ច្រើន​ជាងគេ នៃ​ពាណិជ្ជកម្ម​ទាំងអស់​របស់ ជីប ម៉ុង ប្រគុំ​ស្គរជ័យ ការ​សម្ដែង​ឆៃយ៉ាំ និង​ការ​ច្រៀង​កម្សាន្ត​ពី​តារាចម្រៀង​ផលិតកម្ម សាន់​ដេ ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក ហ្វូ​ណ​ន​តេ​ជោ​ ។

បន្ថែម​ពី​នេះ ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនមេ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ការ​ឧបត្ថម្ភ​ធំ​រៀបចំ​ព្រឹត្តិការ​ប្រគំ​តន្ត្រី​ច្រើន​ជាងគេ ដើម្បី​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​នេះ​រួម​មាន​៖ ការ​ប្រគំ​តន្ត្រី​នៅ​កោះ​ពេជ្រ ការ​ប្រគំ​តន្ត្រី​នៅ​មាត់ទន្លេ​តា​ខ្មៅ ខេត្តកណ្ដាល ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ ការ​លេងល្បែង​កម្សាន្ត​ផ្សេង និង​ការ​ប្រគំ​តន្ត្រី​ នៅ​ខេត្ត​ក្រុង​ជា​ច្រើន​ផ្សេង​ទៀត ​។ ការ​ចូលរួម​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាងណា​អបអរសាទរ​ ឱ្យ​បាន​អធិក​ធ​អម ឱ្យ​សក្ដិ​សម​ទៅ​នឹង​គុណប្រយោជន៍​ដ៏​ច្រើន លើសលប់​ នៃ​សមិទ្ធផល​ថ្មី​មួយ​នេះ​ ។

សមិទ្ធផល​ថ្មី ចារ​ជា​ប្រវត្តិសាស្ត្រ កំពុង​តែ​រៀបចំ​បង្ហាញខ្លួន​នៅ​ប្រទេស​កម្ពុជា​ ។ សមិទ្ធផល​ថ្មី​នោះ​គឺ​គម្រោង​ព្រែកជីក ហ្វូ​ណ​ន​តេ​ជោ ដែល​នឹង​ផ្តល់​ប្រយោជន៍​ដ៏​មហាសាល​ដល់​ប្រជាពលរដ្ឋ ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ តាម​រយៈ​ការ​បន្ថែម​ធ​ម្យោ​បាយ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក ដោយ​ត​ភ្ជាប់​ពី​សមុទ្រ​មក​កាន់​ទន្លេ ជួយ​សម្រួល​ដល់​ការ​ជន​លិច និង​ផ្តល់​ទឹក​សម្រាប់​ប្រើប្រាស់​ផ្សេង​ៗ​សម្រាប់​ប្រជាពលរដ្ឋ​ ដែល​ព្រែកជីក​នេះ​ឆ្លងកាត់ ​។

គួរ​បញ្ជាក់​ថា ព្រែកជីក ហ្វូ​ណ​ន​តេ​ជោ នេះ​ជា​គម្រោង​ដែល​ផ្ដួចផ្ដើម​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បច្ចុប្បន្ន​មាន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​កំពុង​តែ​បន្ដ​ជំរុញ និង​អនុវត្ត​លើ​គម្រោង​ព្រែកជីក ហ្វូ​ណ​ន​តេ​ជោ អោយ​មានការ​អភិវឌ្ឍ​នឹង​សម្រេច​បាន​នា​ពេល​ខាង​មុខ​នេះ ​។ ហើយ​ក្រុមហ៊ុន ជីប ម៉ុង ជា​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​សហគ្រិន​ខ្មែរ រីក​លូតលាស់​នៅ​កម្ពុជា និង​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ​ជាង ៤​ទស​វត្ស​មក​ហើយ ក៏​ដោយសារ​តែ​ការ​ក្រុមហ៊ុន​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ និង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​ទូ​ទាំង​ប្រទេស ពី​រាជរដ្ឋាភិបាល និង​កត្តាសេដ្ឋកិច្ច​ផង​នោះ ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​រីក​ចម្រើន​ទៅ​មុខជា​បន្តបន្ទាប់ ​។

សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​គម្រោង​នេះ នឹង​បម្រើ​ផលប្រយោជន៍​ដល់​ការ​លើកកម្ពស់​វិស័យ​ដឹក​ជញ្ជូន វិស័យ​កសិកម្ម វារីវប្បកម្ម ទេសចរណ៍ និង​ការ​ចិញ្ចឹមសត្វ​ផង​ដែរ ដែល​ក្លាយជា​ក​ត្កា​ជំរុញ​មួយ​ដ៏​ខ្លាំងក្លា និង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​ឆាប់រហ័ស ​។ ហើយ ជីប ម៉ុង ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ដ៏​មហិមា ដោយ​កាត់​បន្ថយ រយៈពេល ចម្ងាយ និង​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន ដែល​អនុញ្ញាត​ឱ្យ​អាជីវកម្ម​របស់ ជីប ម៉ុង មាន​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ ៕ អត្ថបទសហការ