ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ អាយុជីវិត FWD Cambodia បាន​រៀបចំ​កម្មវិធី «​សាទរ​ជីវិត​ជាមួយ​ការ​រត់​ដើម្បី​កុមារ​កម្ពុជា​» ដើម្បី​លើកកម្ពស់​សុខភាព និង​ការ​រស់នៅ ​ដោយ​ភាព​រីករាយ

1 ខែ មុន

រាជធានីភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី ០៣ ខែសីហា ឆ្នាំ​២០២៤ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត FWD Cambodia សហការ​ជាមួយ ក្រុមហ៊ុន…

រាជធានីភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី ០៣ ខែសីហា ឆ្នាំ​២០២៤ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត FWD Cambodia សហការ​ជាមួយ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន​រៀបចំ​ឡើង​នូវ​កម្មវិធី​រត់​កម្សាន្ត «​សាទរ​ជីវិត​ជាមួយ​ការ​រត់​ដើម្បី​កុមារ​កម្ពុជា​» ដែល​ប្រព្រឹត្ត​ទៅ​នៅ​បុរី ប៉េង ហួត បឹង​ស្នោ គម្រោង​ហ្គ្រេ​ន​ស្តា ផ្លា​ទី​នី​ម អេកូ ខូ​លិ​កសិន ​។ កម្មវិធី​រត់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​អបអរ​ការ​ដាក់​សម្ពោធ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​ថ្មី FWD សាទរ​ជីវិត និង​ដើម្បី​គាំទ្រ​ការ​រៃ​អង្គាស​ថវិកា​សប្បុរសធម៌ ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា​ តាម​រយៈ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ​។

កម្មវិធី សាទរ​ជីវិត​ជាមួយ​ការ​រត់​ដើម្បី​កុមារ​កម្ពុជា ប្រព្រឹត្ត​ទៅ​ក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​ថ្មី «FWD សាទរ​ជីវិត​» របស់​ក្រុមហ៊ុន FWD Cambodia ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា លោក​ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា លោក ជី​ម គង់​ហ៊ុយ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត FWD Cambodia និង​តំណាង​ដៃគូ​សហការ​នានា ​ក្នុង​កម្មវិធី​នេះ ​។ ព្រឹត្តិការណ៍​នេះ​បាន​រៃ​អង្គាស​ថវិកា​ សរុប​ចំនួន​ច្រើន​ជាង ៨ លាន​រៀល ​ដើម្បី​បរិច្ចាគ​ជូន​ដល់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​រត់​នេះ​ទទួល​បានការ​គាំទ្រ​ ពី​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា សមាគម​ធានា​រ៉ាប់រង​កម្ពុជា មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា និង​ការ​សហការ​គាំទ្រ​ពី ក្រុមហ៊ុន ប៉េង ហួត គ្រុប​, Cambodia Water, មន្ទីរពេទ្យ​សង់​ត្រា​ល់​, មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ខ្មែរ​ឃី​ដ និង Starbalm​ ៕ អត្ថបទសហការ