រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ ។ សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនេះ គឺលើសពីពាក្យស្លោកដែលក្រុមហ៊ុនបានលើកឡើង ដោយក្រុមហ៊ុននេះប្រាកដថាសកម្មភាពនិរន្តរភាពត្រូវបានបង្កប់នៅគ្រប់ប្រតិបត្តិការរបស់ខ្លួន ។ ក្នុងអត្ថបទជាបន្តបន្ទាប់ចំនួនបីភាគនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងបង្ហាញប្រជាជនកម្ពុជាអំពីសកម្មភាពនៃនិរន្តរភាពរបស់ក្រុមហ៊ុន ចាប់តាំងពីថ្ងៃប្រតិបត្តិការដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ ។
លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា មហិច្ឆតាក្នុងការ «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» របស់ក្រុមហ៊ុន HEINEKEN គឺផ្អែកលើយុទ្ធសាស្ត្រនិរន្តរភាពដែលមានបំណងផ្តល់ផលវិជ្ជមានលើបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ។ លោកស្រី Anne បានបន្តមានប្រសាសន៍ថា ៖ «ក្នុងនាមជាក្រុមហ៊ុនស្រាបៀរអន្តរជាតិដែលមានទំនួលខុសត្រូវ និងឈានមុខមួយ យើងប្តេជ្ញាក្នុងការធ្វើអ្វីដែលត្រឹមត្រូវជាមួយនឹងគោលដៅក្នុងការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ ។ យើងធ្វើអាជីវកម្មដោយការគោរព និងយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ដៃគូអាជីវកម្ម អ្នកប្រើប្រាស់របស់យើង និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខ្សែសង្វាក់ផលិតកម្ម ដោយបង្កើតគុណតម្លៃឱ្យកាន់តែមាននិរន្តរភាព និងយូរអង្វែងសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនយើងបានកសាងជាប្រវត្តិសាស្ត្ររយៈពេល ៣០ ឆ្នាំនៅទីនេះ» ។
ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ
ក្រៅពីនិរន្តរភាពបរិស្ថាន និងនិរន្តភាពសង្គម ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួម និងជម្រាបអតិថិជន និងអ្នកប្រើប្រាស់អំពីការទទួលខុសត្រូវ ។ ម៉ាកយីហោ Heineken® ទូទាំងពិភពលោកចំណាយយ៉ាងហោចណាស់ ១០% នៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនជារៀងរាល់ឆ្នាំ ដើម្បីជំរុញការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវដោយប្រើប្រាស់ភាពល្បីល្បាញរបស់ម៉ាកយីហោក្រុមហ៊ុននេះលើការពិសារប្រកបដោយកម្រិតសមស្រប ។ ក្រុមហ៊ុន Heineken® គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងប្រភេទភេសជ្ជៈគ្មានជាតិអាល់កុល ជាមួយនឹងជម្រើសគ្មានជាតិអាល់កុលចំនួន ២៤៥ ផលិតផល នៅក្នុងម៉ាកផលិតផលរបស់ខ្លួន ដែលមានវត្តមាននៅជាង ១១៤ ប្រទេស ។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនគ្រោងនឹងណែនាំស្រាបៀរ Heineken® 0.0 នៅឆ្នាំនេះដែលជាជម្រើសផលិតផលគ្មានជាតិអាល់កុលដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសក្នុងការទទួលទានគ្រឿងស្រវឹងកម្រិតសមស្រប ឬជ្រើសរើសផលិតផលមិនមានជាតិអាល់កុលក្នុងឱកាសជាក់លាក់ណាមួយ ។
សាររបស់ម៉ាកយីហោ Heineken® បានសង្កត់ធ្ងន់លើ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» តាមរយៈភាពជាដៃគូជាសកលជាមួយកម្មវិធី F1 ដែលមានអ្នកទស្សនាដល់ទៅ ១ ពាន់លាននាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ។ នៅក្នុងស្រុក ម៉ាកយីហោ Anchor បានចាប់ផ្តើមយុទ្ធនាការ «ក្លើពិតដាច់ខាតមិនបណ្តោយអោយក្លើបើកបរនៅពេលស្រវឹង» ដែលនាំមកនូវសារការទទួលខុសត្រូវបន្ថែមទៀតដល់ប្រជាជនកម្ពុជារាប់លាននាក់ ។
ចំពោះការកសាងសម្ព័ន្ធភាពក្នុងតំបន់ដើម្បីតស៊ូមតិលើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ លោកស្រី Anne បានមានប្រសាសន៍ថា ៖ «ឆ្នាំនេះ យើងបានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន Grab ដើម្បីលើកកម្ពស់ជម្រើសនៃការធ្វើដំណើរប្រកបដោយសុវត្ថិភាព ។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជាការចែកលេខកូដបញ្ចុះតម្លៃជាច្រើនសម្រាប់ការធ្វើដំណើរដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមជាមួយអ្នកបើកបរម៉ូតូកង់បីទៅលើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាពផងដែរ ។ ទំនួលខុសត្រូវចាប់ផ្តើមពីខ្លួនយើង ដូច្នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រួមជាមួយក្រុមហ៊ុនចែកចាយផលិតផលមានជាតិអាល់កុលចំនួន ១៤ ផ្សេងទៀតដែលជាសម្ព័ន្ធឧស្សាហកម្មនាពេលថ្មីៗនេះ បានដាក់ចេញនូវក្រមប្រតិបត្តិនៃការធ្វើទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដោយទំនួលខុសត្រូវដែលកំណត់គោលការណ៍ណែនាំ និងស្តង់ដារជាមូលដ្ឋានដែលយើងជាឧស្សាហកម្មសន្យាអនុវត្តតាមក្រមប្រតិបត្តិនេះ ។ យើងជំរុញឱ្យដៃគូផ្សេងទៀតនៅក្នុងឧស្សាហកម្មគ្រឿងស្រវឹងចូលរួមជាមួយយើងក្នុងកិច្ចខិតខំប្រឹងប្រែងនេះដោយមានការគាំទ្រ និងការយល់ព្រមពីរដ្ឋាភិបាល។ យើងបានធ្វើទីផ្សាររបស់យើងតែចំពោះអ្នកប្រើប្រាស់ដែលមានអាយុលើសពី ១៨ ឆ្នាំតែប៉ុណ្ណោះ ហើយបន្តចូលរួមជាមួយរដ្ឋាភិបាលលើការអនុម័តដូចគ្នាទៅនឹងការកំណត់អាយុទិញស្របច្បាប់» ។
ចំពោះទំនួលខុសត្រូវក៏ទាក់ទងនឹងការជម្រុញអ្នកប្រើប្រាស់ឲ្យជ្រើសរើសយកជម្រើសដែលសាកសម ដូច្នេះរាល់ផលិតផលត្រូវបង្ហាញតម្លាភាពពេញលេញចំពោះធាតុផ្សំផលិតផល អាហារូបត្ថម្ភដែលមាននៅលើស្លាកផលិតផលទាំងអស់ និងនៅលើគេហទំព័ររបស់ក្រុមហ៊ុន ។
ការជំរុញក្នុងការធ្វើអោយប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង
សរុបសេចក្តីមក ក្រុមហ៊ុន HEINEKEN ពិតជាលើសពីក្រុមហ៊ុនស្រាបៀរទៅទៀត ព្រោះក្រុមហ៊ុននេះមានគោលបំណងបង្កើតផលវិជ្ជមាន និងចូលរួមចំណែកក្នុងការបង្កើតអនាគតនៃប្រទេសកម្ពុជាអោយកាន់តែប្រសើរ ដោយរួមគ្នាជាមួយភាគីពាក់ព័ន្ធទូទាំងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនរួមមាន រាជរដ្ឋាភិបាល អ្នកផ្គត់ផ្គង់ អ្នកចែកចាយ ភ្នាក់ងារ បុគ្គលិក អតិថិជន អ្នកប្រើប្រាស់ សហគមន៍ក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ ។
ជាចុងបញ្ចប់ លោកស្រី Anne បានបញ្ជាក់ថា ៖ «យើងពិតជាសប្បាយចិត្តចំពោះវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយយើងមានបំណងចង់ចូលរួមចំណែកដល់ការរីកលូតលាស់ប្រកបដោយចីរភាពក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ និងបន្តទៀត ។ យើងរួមគ្នាធ្វើការឆ្ពោះទៅការធ្វើអោយប្រទេសកម្ពុជាកាន់តែប្រសើរឡើង» ។
ការទទួលខុសត្រូវ
ការផ្តល់ជូននូវជម្រើសផលិតផល
• ព័ត៌មានត្រូវបានបង្ហាញទៅអ្នកប្រើប្រាស់ច្បាស់លាស់ និងតម្លាភាពលើផលិតផល ១០០%
• ជម្រើសផលិតផលគ្មានជាតិអាល់កុលនឹងមកដល់កម្ពុជាឆាប់ៗនេះក្នុងឆ្នាំ ២០២៤
ការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដែលមិនបង្កគ្រោះថ្នាក់
• ភាពជាដៃគូក្នុងស្រុកជាមួយក្រុមហ៊ុន Grab និងការផ្ញើសារប្រកបដោយការទទួលខុសត្រូវនៅលើរ៉ឺម៉ក
• កិច្ចខិតខំប្រឹងប្រែងក្នុងឧស្សាហកម្មរួមគ្នាដោយបើកដំណើរការក្រមប្រតិបត្តិនៃការទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដោយទំនួលខុសត្រូវ
ការពិសានៅក្នុងកម្រិតសមស្រប
• បុគ្គលិក បានទទួលការបណ្តុះបណ្តាលលើការពិសាដោយការទទួលខុសត្រូវ
• ថវិកានៃប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាកយីហោ Heineken® ទូទាំងពិភពលោកចំនួន ១០% ត្រូវបាnចំណាយលើការផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវដែលមានអ្នកប្រើប្រាស់មួយពាន់លាននាក់នៅទូទាំងពិភពលោកទស្សនា
• យុទ្ធនាការក្រុមហ៊ុន Heineken® ជាសកល «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»
• យុទ្ធនាការស្រាបៀរអាន់ឆ័រ «ក្លើពិតដាច់ខាតមិនបណ្តោយអោយក្លើបើកបរនៅពេលស្រវឹង» ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ