រាជធានីភ្នំពេញ ៖ ឪពុកគ្រប់រូបតែងខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាថា សំឡេងនៃសេចក្តីពិត និងសេចក្តីស្រឡាញ់របស់ពួកគេត្រូវបានឮខ្លាំង និងច្បាស់ជាងអ្នកដទៃទាំងអស់ចំពោះកូនស្រីរបស់ពួកគេ ។ ខាងក្រោមនេះ គឺចំណុចសំខាន់ទាំង ៨ ដែលឪពុកត្រូវបង្រៀនកូនស្រី ៖
១. កូនមានតម្លៃមិនអាចកាត់ថ្លៃបាន ៖ ឪពុកត្រូវធ្វើឱ្យកូនស្រីដឹងថា តម្លៃដែលមិនអាចកាត់ថ្លៃបានរបស់ពួកគេស្ថិតនៅលើពួកគេជានរណា មិនមែនស្ថិតនៅក្នុងអ្វីដែលពួកគេធ្វើ ឬស្លៀកពាក់ ឬឡានដែលពួកគេបើកបរ ឬកន្លែងដែលពួកគេរស់នៅ ឬរបៀបដែលពួកគេមើលទៅនោះទេ ។ ពួកគេមានតម្លៃ ដោយសារពួកគេជាកូនស្រីរបស់អ្នក ។
 
២. កូនគឺស្រស់ស្អាត ៖ កូនស្រីគ្រប់រូបត្រូវតែស្តាប់ ហើយឮជាញឹកញាប់ពីឪពុករបស់នាងថា «កូនគឺស្រស់ស្អាត» ។ កូនស្រីត្រូវឮថា ពួកគេមិនត្រឹមតែស្អាតខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏ស្អាតនៅខាងក្នុងដែរ ដែលសម្រស់ពិតរកប្រភពមកពីខ្លួន ។
៣. ក្លាយជាស្ត្រី ៖ បង្រៀនកូនស្រីរបស់អ្នកឱ្យក្លាយជាស្ត្រីតាមរបៀបដែលនាងស្លៀកពាក់ ។ ក្មេងស្រីអាចមានភាពថ្លៃថ្នូរ ហើយនៅតែទាន់សម័យ ។ វាមានន័យថា កូនស្រីត្រូវប្រើភាសាដូចមនុស្សស្រី និងមានសុជីវធម៌ ។
៤. កិត្តិយស និងការគោរពពីបុរស ៖ មធ្យោបាយដ៏ល្អបំផុតដើម្បីបង្រៀននាងអំពីប្រភេទបុរសដែលនាងគួរតែបង្កើតទំនាក់ទំនងជាមួយ ហើយចុងក្រោយរៀបការ គឺបង្ហាញនាងតាមគំរូដ៏ល្អរបស់អ្នកក្នុងអាពាហ៍ពិពាហ៍ និងទំនាក់ទំនងផ្សេងទៀត ។
 
៥. ប៉ាស្រឡាញ់កូនដោយគ្មានលក្ខខណ្ឌ ៖ កូនស្រីរបស់អ្នកត្រូវដឹងថា អ្នកស្រឡាញ់ពួកគេ មិនថាមានរឿងអ្វី ហើយគ្មានអ្វីអាចបំបែកពួកគេចេញពីអ្នកបានឡើយ ។ ឪពុកត្រូវប្រាប់ពួកគេជានិច្ច ហើយបង្ហាញពួកគេថា ឪពុកតែងតែស្រឡាញ់ពួកគេ ។
៦. កូនអាចពឹងផ្អែកលើប៉ាជានិច្ច ៖ មិនថាមានរឿងអ្វីទេ កូនស្រីរបស់អ្នកត្រូវដឹងថា ពួកគេអាចពឹងផ្អែកលើឪពុក និងនិយាយការពិតទៅកាន់ឪពុកបានគ្រប់ពេល ។
៧. ស្រឡាញ់អ្នកដទៃ ៖ ការស្រឡាញ់អ្នកដទៃ គឺជាកាតព្វកិច្ចដ៏អស្ចារ្យ និងជារៀងរហូតរបស់យើង ។ សេចក្តីស្រឡាញ់ គឺការផ្តល់ឱ្យដោយទាមទារការតបស្នង ។ ចូរបង្រៀននាងឱ្យមើលឱ្យបានវែងឆ្ងាយជាងពិភពជុំវិញខ្លួនរបស់នាង ហើយយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញនាង ។
 
៨. ស្រឡាញ់ព្រះ សាងអំពើល្អ ៖ យើងត្រូវគោរពស្រឡាញ់ និងធ្វើតាមព្រះពុទ្ធឱវាទដោយប្រាជ្ញា នោះពិតជារឿងសំខាន់ ដែលឪពុកត្រូវតែបង្រៀនកូនស្រីផងដែរ ៕ ប្រភព ៖ allprodad
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ អបអរសាទរ បវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសចិន ចូលរៀនថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ ចូលរៀនថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀនផ្តល់ជូនកញ្ចប់សិក្សាសម្រាប់គ្រួសារ (ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ) និងអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សាសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣១ ខែកក្កដា (សម្រាប់មត្តេយ្យ អង់គ្លេស និងចិន) និងថ្ងៃទី ២៥ ខែសីហា (ចំណេះទូទៅខ្មែរ) ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀងរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
		         	
			
ចែករំលែកព័តមាននេះ