ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បុរី​ អឹ​ម​អិ​ល ​ប្រកាស​បើក​លក់​គម្រោង​របស់​ខ្លួនក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ជា​ផ្លូវការ និង​អាច​ចូលរួមប្រែក្លាយ​មុខមាត់​ខេត្ត​ព្រះ​សីហ​នុ​ កាន់តែទាក់ទាញ​បន្ថែម

10 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖​ ក្រុមហ៊ុន ​អឹ​ម​អិ​ល មង្គល​រៀល​ធី និង​ក្រុមហ៊ុន អ៉ីស​ធើ​ន​ហៅ​ស៍ រៀល​អ៉ីស្ទេ​ត​បាន​បណ្ដាក់ទុន​រួម​គ្នា អភិវឌ្ឍន៍​លំនៅ​ឋាន​ប្រណីត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​បាន​ប្រកាស​បើក​លក់​គម្រោង…

ខេត្ត​ព្រះ​សីហ​នុ ៖​ ក្រុមហ៊ុន ​អឹ​ម​អិ​ល មង្គល​រៀល​ធី និង​ក្រុមហ៊ុន អ៉ីស​ធើ​ន​ហៅ​ស៍ រៀល​អ៉ីស្ទេ​ត​បាន​បណ្ដាក់ទុន​រួម​គ្នា អភិវឌ្ឍន៍​លំនៅ​ឋាន​ប្រណីត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​បាន​ប្រកាស​បើក​លក់​គម្រោង ​អឹ​ម អិ​ល ជា​ផ្លូវការ​ផង​ដែរ ។ ពិធី​បើក​លក់​គម្រោង​លំនៅ​ឋាន​ប្រណីត ​អឹ​ម អិ​ល ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ ១៩ កក្កដា ២០២៤ ក្រោម​អធិបតីភាព សម្ដេច សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​លើក​ឡើង​ថ្លែង​នូវ​ការ​អបអរសាទរ និង​កោត​ស​សើរ​ចំពោះ​ក្រុមហ៊ុន អឹ​ម​អិ​ល មង្គល​រៀល​ធី និង​ក្រុមហ៊ុន អ៊ី​ស​ធើ​ន​ហៅ​ស៍ រៀល​អ៉ី​ស្ទេ​ត បាន​រួម​គ្នា​បណ្ដាក់ទុន​វិនិយោគ ធ្វើ​អាជីវកម្ម​លើ​លំនៅ​ដ្ឋា​ន​ដ៏​ប្រណិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ។ សម្តេច​បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​បុរី​នេះ ជា​ការ​រួមចំណែក​ក្នុង​ការ​ជម្រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ចំណូល ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ដែល​ជា​កត្ដាចាំបាច់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ចូលរួម​ចំណែក​ប្រែក្លាយ​មុខមាត់ ខេត្ត​ព្រះ​សីហ​នុ ឱ្យទៅ​ជា​ខេត្ត​ប៉ូ​ល​សេដ្ឋកិច្ច​ចម្បង និង​គំរូ​មួយ​របស់​កម្ពុជា ក៏​ដូច​ជា​ការ​ប្រើប្រាស់​នូវ​សក្តានុពល និង​ធនធាន​អំណោយផល​ដែល​មាន ស្រាប់​ក្នុង​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ​មួយ​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ ។ សម្តេច​កិត្តិ​បណ្ឌិត​មាន​ប្រសាសន៍​ដូចនេះ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ បុរី អឹ​ម​អិ​ល ក្រុងព្រះសីហនុ ដែល​មាន​ទីតាំង​ស្ថិត នៅ​ភូមិ​ ៦ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សី​ហុ​ន កាលពី​ថ្ងៃ​ទី ​១៩ ខែកក្កដា ឆ្នាំ ​២០២៤​ ។

លោក​ ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ ក៏​បាន​លើក​ឡើង​អំពី​វឌ្ឍន​ភាព និង​ការ​អភិវឌ្ឍន៍ ខេត្ត​ព្រះ​សី​នុ ស្រប​ពេល ដែល​កាលពី​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​កម្មវិធី​ពិសេស ជម្រុញ​ការ​វិនិយោគ​ខេត្ត​ព្រះ​សីហ​នុ ឆ្នាំ ​២០២៤ ក្នុង​ការ​ជួយ​ជំរុញលើកទឹកចិត្ត និង​ការ​ផ្តល់​លក្ខ​ណ្ឌ​ងាយស្រួល​មួយ​ចំនួនដល់​អ្នក​វិនិយោគ​ដែល​មានបំណង​បណ្តាក់ទុន​វិនិយោគ នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ជួយ​រួមចំណែក​ដល់ ខេត្ត​ព្រះ​សី​ហនុមាន​ការ​អភិវឌ្ឍន៍​កាន់តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត ​។ លោក​បញ្ជាក់​ថា «​ក្នុង​នាម​រដ្ឋបាល​ខេត្ត គាំទ្រ​ចំពោះ​អ្នក​វិនិយោគ​គ្រប់​ប្រភេទ ដែល​ស្របច្បាប់​ទាំង​ក្នុងស្រុក​ក្រៅ​ស្រុក​ដោយ​រក្សា​នៅ​សន្តិសុខ សុវត្ថិភាព​ជូន​ពួក​គេ ដើម្បី​ឲ្យ​ការ​វិនិយោគ ប្រកប​ទៅ​ដោយ​សុខ​សុវត្ថិភាព និង​ការ​អភិវឌ្ឍន​ក្នុង​ខេត្ត​» ។

ជាមួយ​គ្នា​នេះ​ដែរ លោក យ៉ែ​ន សុខ​លី​ន អគ្គនាយក​ក្រុមហ៊ុន អឹ​ម​អិ​ល​មង្គល​រៀល​ធី បាន​លើក​ឡើង​ថា នេះ​ជា​គម្រោង​ទី ​១ ដែល​បាន​រួម​សហការ​គ្នា​រវាង​ក្រុមហ៊ុន អឹ​ម​អិ​ល មង្គល​រៀល​ធី និង​ក្រុមហ៊ុន អ៊ី​ស​ធើ​ន​ហៅ​ស៍ រៀល​អ៉ី​ស្ទេ​ត ដែល​បាន​វិយោគ​លើ​គម្រោង​លំនៅ​ដ្ឋា​ន ដែល​រួម​មានប្រ​ភ​ទ ហ្ស​ប​ហៅ​ស៍ អឹ​ម​វីឡា និង​អិ​ល​វីឡា ជា​ប្រ​ទេ​ភ​ផ្ទះ​មូ​យ​ថ្មីស្រឡាង ដោយ​ផ្តោត​ចំបង​លើ គុណភាព ភាពរឹងមាំ ប្រណិត​ភាព សោ​ភណ្ឌ​ភាព ផាសុក​ខ​ភាព និង​ទំនើប​ស៊ី​វិ​ល័យ ​។ លោក​បញ្ជាក់​ថា «ភាព​ជោគជ័យ​ទាំង​អស់នេះ ដោយសារ​តែ​ក្រុមហ៊ុន​មាន​ទស្សនៈវិស័យ និង​គោលការណ៍​ម៉ឺងម៉ាត់ ច្បាស់លាស់ និង​មាន​ផែនការ​អនុវត្តន៍​រួម​គ្នា ដោយ​ឈរ​លើ​គោលការណ៍ ​៤ យ៉ាង គឺ លក់ សង់ ប្លង់ ថែរ​» ។

សម្តេច​កិត្តិ​បណ្ឌិត​បាន​បន្ត​ទៀត​ថា វត្តមាន និង​ទំហំ​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​ពីរ បាន​បង្ហាញ​ពី​សក្តានុពល​របស់​ខេត្ត​ព្រះ​សីហ​នុ និង​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ​របស់​វិនិយោគិន​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយរបស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ចាត់​ទុក វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើន សេដ្ឋកិច្ច រួម​ជាមួយនឹង​ការលើកទឹកចិត្ត និង​ជួយសម្របសម្រួល​គ្រប់​បែប​យ៉ាង​ដល់​វិនិយោគិន ដែល​មាន​បំណងមក​បណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា​ប្រកបដោយ​ភាព​ជឿជាក់​និង​មាន​ទំនុកចិត្ត​ខ្ពស់​ ។ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ផ្តល់​សេវាកម្ម​ដល់​អតិថិជន ប្រកបដោយ​ការ​ទទួលខុសត្រូវ ធានា​សោភ័ណ​ភាព គុណភាព និង​ប្រណីត​ភាព និង​ត្រូវគោរព​ទៅ​តាម​លិខិត​បទដ្ឋាន​នានា ដូច​ជា ៖ ច្បាប់​សំណង់ និង​ច្បាប់​វិនិយោគ​របស់ ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​កាតព្វកិច្ច​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អំពាវនាវ​ប្រជា​ពលរ​ដ្ន​នៅ​គ្រប់​ទីកន្លែង គ្រប់​ស្ថាប័ន ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ចូលរួម​គ្រប់ រូបភាព ក្នុង​ការ​គោះ​ជួង ទូងស្គរ​ព្រម​ៗ គ្នា​នៅ​ថ្ងៃ​ទី ​៥ ខែសីហា ឆ្នាំ ​២០២៤ សម្រាប់​ថ្ងៃ​បើកការដ្ឋានគម្រោងព្រែកជីក​ហ្វូ​ណ​ន តេ​ជោ ខាង​មុខ​នេះតប​តាម​ការ​អំពាវនាវ​របស់សម្តេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម របស់​គំនិត​ផ្តួចផ្តើម ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ៕ អត្ថបទសហការ