ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៤ វិធីសាស្ត្រ ដើម្បី​ឱ្យ​ឪពុក និង​កូនស្រី​កាន់តែ​ជិត​ស្និទ្ធ !

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ធ្វើ​ឱ្យ​បេះដូង​កូនស្រី​លង់​ស្នេហ៍​លើ​ខ្លួន ។ ទោះជា​យ៉ាងនេះ​ក្តី ឪពុក​ជា​ច្រើន​តស៊ូ​ស្វែងរក​វិធី ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូនស្រី​របស់​ពួក​គេ ហើយ​នៅ​ជិត​ពួក​គេ ។ ខាងក្រោម​នេះ…

រាជធានី​ភ្នំពេញ ៖ ឪពុក​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ធ្វើ​ឱ្យ​បេះដូង​កូនស្រី​លង់​ស្នេហ៍​លើ​ខ្លួន ។ ទោះជា​យ៉ាងនេះ​ក្តី ឪពុក​ជា​ច្រើន​តស៊ូ​ស្វែងរក​វិធី ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូនស្រី​របស់​ពួក​គេ ហើយ​នៅ​ជិត​ពួក​គេ ។ ខាងក្រោម​នេះ គឺជា​វិធី ៤ យ៉ាង ដើម្បី​មាន​ទំនាក់ទំនង​រវាង​ឪពុក និង​កូនស្រី​ល្អ ៖

១. ស្គាល់​របស់​ដែល​នាង​ស្រឡាញ់ ៖ វា​ជា​រឿង​សំខាន់​បំផុត​ក្នុង​ការ​សិក្សា​អំពី​អ្វី​ដែល​កូនស្រី​របស់​អ្នក​ចូល​ចិត្ត ។ ស្វែង​យល់​ពីមុខ​វិជ្ជា ភាពយន្ត ចម្រៀង និង​តួអង្គ​ដែល​នាង​ចូល​ចិត្ត ហើយ​ចូលរួម​សកម្មភាព​ទាំងនេះ​ជាមួយ​នាង​ឱ្យ​បាន​ញឹកញាប់ ។ ការ​ជ្រើសរើស​របស់​ដែល​នាង​ចូល​ចិត្ត ការ​យកចិត្តទុកដាក់​ចំពោះ​អ្វី​ដែល​កូនស្រី​របស់​អ្នក​ស្រឡាញ់​នឹង​បង្រៀន​នាង​ថា អ្នក​ឱ្យ​តម្លៃ​នាង ។

២. រៀន​ធ្វើ​សក់​ឱ្យ​នាង ៖ ឪពុក​ជា​ច្រើន​មិន​ដែល​មាន​សក់​វែង ហើយ​មិន​យល់​ពី​ការងារ​ទាក់ទង​នឹង​សក់​វែង​ឡើយ ។ ដូច្នេះ សូម​ព្យាយាម​យ៉ាងណា​ក៏​ដោយ រៀន​ចង​សក់ ឬ​តុបតែង​ឱ្យ​នាង ។ អនុញ្ញាត​ឱ្យ​នាង​ធ្វើ​សក់​របស់​អ្នក​ពី​ផង​ដែរ ។ វា​មិន​ត្រឹមតែ​ផ្តល់​ឱ្យ​អ្នក​នូវ​ពេលវេលា​ផ្តោតអារម្មណ៍ និង​រីករាយ​ជាមួយ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក ដើម្បី​រៀន​ជំនាញ​ថ្មី​សម្រាប់​កូនស្រី​ក៏​នឹង​ជួយ​នាង​ឱ្យ​ដឹង​ពី​អត្ថន័យ និង​សារៈសំខាន់​របស់​នាង​ចំពោះ​អ្នកផង​ដែរ ។

៣. ស្វែង​យល់​ពី​ភាសា​ស្នេហា​របស់​នាង ៖ រៀន​ភាសា​ស្នេហា​របស់​កូនស្រី​អ្នក ។ អារម្មណ៍​សុវត្ថិភាព​ក្នុង​ការ​ដឹង​ថា នាង​ត្រូវ​បាន​ឪពុក​ស្រឡាញ់​នឹង​ក្លាយជា​ថាមពល​ដ៏​ល្អ​សម្រាប់​កូនស្រី​របស់​អ្នក​នឹង​ពឹងផ្អែក​នាង​ពេល​អនាគត ។

៤. ធ្វើ​ដោយ​ថាមពល​កាន់តែ​ខ្លាំង ៖ ក្នុង​នាម​ជា​ឪពុក អ្នកមាន​សមត្ថភាព​ពិសេស​ក្នុង​ការ​នាំ​យក​ថាមពល​បន្ថែម​ទៀត​ដល់​របស់​ដែល​កូនស្រី​អ្នក​ស្រឡាញ់ ។ ប្រសិនបើ​នាង​ចូល​ចិត្ត​លេង​ទឹកតែ ចូរ​នាំ​នាង​ទៅ​សួន​ទឹក​ដ៏​ប្រណីត​បំផុត​នៅ​ក្នុង​ទីក្រុង ។ ប្រសិនបើ​នាង​ចូល​ចិត្ត​រាំ​នៅ​ក្នុង​បន្ទប់ទទួលភ្ញៀវ ចូរ​ស្លៀកពាក់​ឈុត​ដ៏​ល្អ​បំផុត​របស់​អ្នក ហើយ​រាំ​ក្នុង​បន្ទប់​របស់​នាង ។ ការ​ស្វែងរក​វិធីចែក​រំលែក​បទ​ពិសោធន៍​ប្លែក​ៗ​ជាមួយ​កូនស្រី​របស់​អ្នក​នឹង​បង្កើត​ការ​ចង​ចាំ​សំខាន់​ៗ ដែល​គេ​នឹង​គិតដល់​អ្នក​ម្តង​ហើយ​ម្តងទៀត ៕ ប្រភព ៖ allprodad

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាស​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀន​ផ្តល់​ជូន​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ (​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ​) និង​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣១ ខែកក្កដា (​សម្រាប់​ម​ត្តេ​យ្យ អង់គ្លេស និង​ចិន​) និង​ថ្ងៃ​ទី ២៥ ខែសីហា (​ចំណេះ​ទូទៅ​ខ្មែរ​) ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀងរាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕