
ក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក គ្រោងរៀបចំកម្មវិធី CYCLING GREEN WONDERLAND ដ៏ធំប្រចាំឆ្នាំ ២០២៤
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក គ្រោងនឹងរៀបចំកម្មវិធីដ៏ធំមួយប្រចាំឆ្នាំ ២០២៤ នេះ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក គ្រោងនឹងរៀបចំកម្មវិធីដ៏ធំមួយប្រចាំឆ្នាំ ២០២៤ នេះ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក គ្រោងនឹងរៀបចំកម្មវិធីដ៏ធំមួយប្រចាំឆ្នាំ ២០២៤ នេះ គឹកម្មវិធី CYCLING GREEN WONDERLAND ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ និង ២៤ ខែសីហា ខាងមុខនេះ ។ នេះជាកម្មវិធីដ៏ធំមួយដែលនឹងរៀបចំឡើងនៅក្នុងខេត្តសៀមរាប ដែលរួមមានសកម្មភាពដាំដើមកូនដើម្បីជួយដល់បរិស្ថាន ប្រណាំងកង់ជាលក្ខណៈកម្សាន្តដើម្បីស្វែងរកមូលនិធិសម្រាប់ជួយដល់មន្ទីពេទ្យកុមារអង្គរ និងរត់ប្រណាំងដោយបំពាក់ភ្លើងពណ៌ ក្នុងពេលរាត្រីនាបរិវេនប្រាសាទអង្គរវត្ត ។
នេះលើកទីមួយហើយដែលកម្មវិធីសប្បាយៗក្នុងពេលរាត្រីបែបនេះនឹងលេចចេញជារូបរាងឡើងនាទឹកដីអង្គររបស់យើងនៅក្នុងខែសីហាខាងមុខនេះ ។ កម្មវិធីនេះមានការគាំទ្រដោយអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីពេទ្យកុមារអង្គរ ។
ការធ្វើឲ្យបរិស្ថាន និងទេសចរណ៍មានសក្តានុពលល្អឡើងគឺចាប់ផ្តើមពីយើងទាំងអស់គ្នាចូលរួមសហការ ។ កម្មវិធីនេះសង្ឃឹមថានឹងមានអ្នកចូលយ៉ាងហោចណាស់ចន្លោះពី ៧០០ ទៅ ១៥០០ នាក់ ។ កម្មវិធីនេះចែកចេញជា ៣ ផ្នែកសំខាន់ៗដូចជា ៖
- ការដាំកូនឈើ
- ការប្រណាំងកង់ដោលរបស់កុមារ និងកង់យឺតរបស់យុវវ័យ
- ការរត់កម្សាន្តបំពាក់ភ្លើងចំរុះពណ៌នាពេលរាត្រី ជុំវិញបរិវេនប្រាសាទអង្គរ ។
នេះជាការរួមចំណែកយ៉ាងសំខាន់មួយរបស់ក្រុមហ៊ុនឯកជនក្នុងគោលបំណងជួយកៀងគររកថវិកាដើម្បីទ្រទ្រង់ ដល់មន្ទីពេទ្យកុមារអង្គរ និងជួយលើកកំពស់កំណើនទេសចរណ៍សម្រាប់ខេត្តសៀមរាបផងដែរ ។ ការចូលរួមកម្មវិធីរបស់លោកអ្នកនាពេលនោះ មានន័យថា លោកអ្នកកំពុងតែជួយដល់សង្គមជាតិយើងផងដែរ ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាផ្សេងៗមួយចំនួនទៀតផងដែរនៅក្នុងឆ្នាំនេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ