ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោកស្រី​Kristin Parco ប្រធាន​IOM កម្ពុជា ចូល​ជួប​លោក ហេង សួរ​ ដើម្បី​ជម្រាបលា​ខណៈ​ ដែល​លោកស្រី​ នឹង​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា ​ឆាប់​ៗ​នេះ

1 ខែ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​អនុញ្ញាត​ឱ្យ​លោកស្រី​ Kristin Parco ប្រធាន​បេសកកម្ម​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ​កម្ពុជា បាន​ចូល​ជួប ​ដើម្បី​ជម្រាបលា​នៅ​ពេល ​ដែល​លោកស្រី​នឹង​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា ​ក្នុង​ពេល​ឆាប់​ៗ​នេះ ​។

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ភាគី​ទាំង​ពីរ បាន​ពិភាក្សា​ប្រកបដោយ​ភាព​ស្និទ្ធស្នាល ​លើ​សមិទ្ធផល​ជា​ផ្លែផ្កា ​នៃ​កិច្ច​សហប្រតិបត្តិការ ​រវាង​អង្គការ​ IOM និង​ក្រសួង​ការងារ​ កាលពី​កន្លង​មក​អំពី​វឌ្ឍនភាព ​ស្តី​ពី​ទេសន្តរប្រវេសន៍​ ដែល​ភាគី​ទាំង​ពីរ​មាន​ចក្ខុវិស័យ​រួម​គ្នា​ ចង់​ឃើញ​ការ​រីក​ចម្រើន និង​ភាព​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា ​។

ក្នុង​នោះ លោកស្រី​ប្រធាន ​IOM​ នៅ​កម្ពុជា បាន​ថ្លែងអំណរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី​ ចំពោះ​ការ​ផ្តល់​កិច្ចសហការ និង​ការ​គាំទ្រ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ចំពោះ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់ ​នៃ​បេសកកម្ម​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) នៅ​កម្ពុជា ​ដែល​មាន​លោកស្រី​ជា​តំណាង​នា​ពេល​កន្លង​មក ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី Kristin Parco​ ផង​ដែរ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម និង​យ៉ាង​សំខាន់​ចំពោះ​វឌ្ឍនភាព ​ស្តី​ពី​ទេសន្តរប្រវេសន៍​នៅ​កម្ពុជា ស្រប​ទៅ​តាម​ទស្សនៈវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

យ៉ាងណា​ក៏​ដោយ​បើ​ទោះបីជា​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​ក្តី ប៉ុន្តែ​លោកស្រី Kristin Parco បាន​ជឿជាក់​ថា ​ប្រធាន​ប្តូរ​វេន​ថ្មី​របស់ ​IOM​ នៅ​កម្ពុជា នឹង​បន្ត​ពង្រីក​កិច្ចសហការ​ប្រតិបត្តិការ​ ដែល​ភាគី​ទាំង​ពីរ​ មាន​ស្រាប់​ដើម្បី​បន្ត​វឌ្ឍនភាព និង​ភាព​រីក​ច​ម្រើ​ផ្នែក​ទេសន្តរប្រវេសន៍​កម្ពុជា ​៕ អត្ថបទសហការ