ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ចុះ​ផ្សព្វផ្សាយ​កម្មវិធី​ គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល នៅ​ខេត្តបាត់ដំបង

6 ខែ មុន

ខេត្ត​បាត់ដំបង​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​ ១៦ ខែកក្កដា ឆ្នាំ ​២០២៤ ​នេះ…

ខេត្ត​បាត់ដំបង​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​ ១៦ ខែកក្កដា ឆ្នាំ ​២០២៤ ​នេះ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ ស្ដី​ពី “​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ និង “​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​” នៅ​សាលាខេត្ត​បាត់ដំបង ដោយ​មាន​វត្តមាន​ចូលរួម​ពី​តំណាង​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ សរុប​ប្រមាណ ៤០០​ នាក់​ ។

ឯកឧត្តម ហួត ស៊ី​នាដ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. គឺ​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ត្រូវ​ទទួល​បាន​អត្ថប្រយោជន៍ កម្រិត​ទី​១ ដែល​រួម​មាន សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដែល​មាន​ជម្រើស​ទៅ​ព្យាបាល នៅ​មូលដ្ឋាន​សុខាភិបាល​នានា​ជា​ដៃគូ ប​.​ស​.​ស​. បន្ថែម​ពីលើ​មន្ទីរពេទ្យ​រដ្ឋ​, បុគ្គល​ស្វ័​យ​និ​យោជន៍ ជា​ស្ត្រី​ដែល​បង់​ភាគទាន​បាន ៩​ ខែ​ជាប់​គ្នា នឹង​ទទួល​បាន​ប្រាក់​បំណាច់​លំហែ​មាតុភាព នៅ​ពេល​សម្រាលកូន​, និង​វិភា​ជន៍​ប្រាក់​បូជាសព នៅ​ពេល​ពួក​គាត់​ទទួលមរណភាព ​។

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់​ថា ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស ក្រសួង​ក៏​នឹង​ពង្រីក​ការ​ដាក់​ពង្រាយ​ការ​បណ្តុះបណ្តាល​តាម​សហគមន៍ សម្រាប់​ជំនាញ​សាមញ្ញ​ៗ ដូច​ជា ផ្នែក​សេវាកម្ម និង​ជំនាញ​ពាក់ព័ន្ធ​នឹង​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ ។ ការ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​វិស័យ TVET តាម​រយៈ​ការ​លើកទឹកចិត្ត​ក្នុង​ការ​បង្កើត និង​ពង្រីក​កិច្ចសហការ​រវាង​វិស័យ​ឯកជន (​សាកលវិទ្យាល័យ​/​គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស​) និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​ការ​បណ្តុះបណ្តាល TVET សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ផ្អែក​លើ​ការងារ (Work-Based Learning Program), ការ​ផ្លាស់​ប្តូរ​ជំនាញ​, ការ​បង្កើន​ជំនាញ និង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង ដែល​សហគ្រាស គ្រឹះស្ថាន អាច​ជា​អ្នក​ផ្ដល់​ការ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​តែ​ម្ដង ប្រសិនបើ​សហគ្រាស គ្រឹះស្ថាន​នោះ​មាន​បំណង​ចង់​ធ្វើ​ដោយ​ខ្លួនឯង ហើយ​ក្រសួង​ក៏​លើកកម្ពស់ ព​ន្លឿ​ន និង​ជំរុញ​ការ​អនុវត្ត​ថ្នាល​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដែល​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​អាច​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ (​ពី​ចម្ងាយ​) ឬ​សិក្សា​ដោយ​ខ្លួនឯង​បាន​ផង​ដែរ ​៕ អត្ថបទសហការ