ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្ស​សាលារៀន ​វ៉េ​ស្ទ​ឡាញ​ន៍ ​ទទួល​ជ័យ​លា​ភីលេខ ​៣ ​ក្នុង​កម្មវិធី​ប្រឡង​តែង​និពន្ធ​ស្តី​ពី ពិធីបុណ្យ​អាសា​ឡ​បូជា (​ពិធីបុណ្យ​ចូល​ព្រះ​វស្សា​)

11 ខែ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​ ១៤ ខែកក្កដា ឆ្នាំ ​២០២៤ ​កន្លង​មកនេះ ក្រសួង​អប់រំ យុវជន…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​ ១៤ ខែកក្កដា ឆ្នាំ ​២០២៤ ​កន្លង​មកនេះ ក្រសួង​អប់រំ យុវជន និង កីឡា និង​វត្ត​និគ្រោធ​វ័ន គល់​ទទឹង បាន​សហការ​រៀបចំ​កម្មវិធី​ប្រឡង ​តែង​និពន្ធ​ស្តី​ពី ពិធីបុណ្យ​អាសា​ឡ​បូជា (​ពិធីបុណ្យ​ចូល​ព្រះ​វស្សា​) ដោយ​មានការ​ចូលរួម​ពី​គ្រឹះស្ថានសិក្សា​ចំនួន ៣០ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ក្នុង​ខេត្តកណ្តាល មាន​សិស្សានុសិស្ស​ចំនួន ៣០០ នាក់​ចូលរួម ពី​កម្រិត​ថ្នាក់​ទី​ ១០ ដល់​ថ្នាក់​ទី ​១២​ ។

ក្នុង​កម្មវិធី​ប្រឡង​ខាងលើ​នេះ យុវតី​ឈ្មោះ លី សុខ​នី ជា​សិស្ស​ថ្នាក់​ទី ​១០ មក​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទួល​ទំពូង បាន​ទទួល​ជ័យ​លា​ភី​លេខ ​៣ ក្នុង​ចំណោម​បេក្ខជន​ទាំង ​៣០០​ នាក់​ ។ ការ​ប្រឡង​តែង​និពន្ធ​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ឱ្យ​សិស្សានុសិស្ស​សិក្សា​ឈ្វេងយល់​អំពី​ពិធី បុណ្យ​អាសា​ឡ​បូជា ជា​ពិសេស ធម្មចក្កប្បវត្តនសូត្រ ជា​ធម្មទេសនា​ទី​ ១ (​បឋម​ទេសនា​) ដែល​ព្រះសម្មាសម្ពុទ្ធ ជា​ម្ចាស់​សម្តែង​ប្រោស​ដល់​បញ្ច​វ​គ្គិ​យ​ភិក្ខុ​ក្នុង​ថ្ងៃ ​១៥​ កើត ខែអាសាឍ (​ថ្ងៃ​បុណ្យ​ចូល​ព្រះ​វស្សា ឬ​ហៅ​ថា អាសា​ឡ​បូជា​)​ ។ កម្មវិធី​នេះ ចូលរួម​លើកកម្ពស់​ចរិយា​ធម៌ សីលធម៌ របស់​យុវជន ដើម្បី​ក្លាយជា​សរសរ​ទ្រូង ប្រទេស​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ ។

សូម​ជម្រាប​ថា កម្មវិធី​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រះ​មង្គល​ធម្ម​កិច្ច ភួង សុវណ្ណ ព្រះ​គ្រូ​ចៅអធិការ និង​ព្រះ​មេធា​នុ​រ័​ក្ខ បណ្ឌិត គូ សុភាព ព្រះ​គ្រូសូត្រស្ដាំ​វត្ត​និគ្រោធ​វ័ន (​គល់​ទទឹង​) និង​មានការ​ចូលរួម​ពី ឯកឧត្តម លោក​ជំទាវ​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​មក​ពី​សាលារៀន​ចំនួន​ ២៣ ។

គួរ​បញ្ជាក់​ថា ការ​ប្រឡង​នេះ​បែងចែក​ជា ០២ ដំណាក់កាល​គឺ​ ៖ ទី​ ១. ការ​ប្រឡង​សរសេរ​អត្ថបទ​ស្រាវជ្រាវ ​៖ អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​ធ្វើការ​សិក្សា​ស្រាវជ្រាវ ហើយ សរសេរ​អត្ថបទ​ដោយ​ដៃ (២-៣​ ទំព័រ​) ដែល​ត្រូវ​ប្រគល់​ជូន​គណៈកម្មការ​ប្រឡង នៅ​ថ្ងៃ​ទី​ ០១ ខែកក្កដា ឆ្នាំ​ ២០២៤ ​។ ការ​ប្រឡង​អត្ថបទ​ស្រាវជ្រាវ​នេះ បេក្ខជន​ទទួល​បាន​ពិន្ទុ ៥០% នៃ​ពិន្ទុសរុប​ ។ ទី ​២.​ការ​ប្រឡង​ឆ្លើយ​សំណួរ ​៖ តម្រូវ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​អញ្ជើញ​មក​វត្ត​និគ្រោធ​វ័ន គល់​ទទឹង ដើម្បី​ចូលរួម​ប្រឡង នៅ​ថ្ងៃ​ទី​ ១៤ ខែកក្កដា ឆ្នាំ​ ២០២៤ វេលា​ម៉ោង ១៤:០០​ នាទី​រសៀល ដល់​ម៉ោង​ ១៥:០០ នាទី​រសៀល ដែល​បេក្ខជន​នឹង​ទទួល​បាន​ពិន្ទុ ៥០% នៃ​ពិន្ទុសរុប ​៕ អត្ថបទសហការ