ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ថាប័ន​ដៃគូ​ពាក់ព័ន្ធ បញ្ជ្រាប​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ ដើម្បី​លើកកម្ពស់​សេវា​ហិរញ្ញវត្ថុ​តាមមូលដ្ឋាន

11 ខែ មុន

ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ជាមួយ​ដៃគូ​អភិវឌ្ឍ បាន​និង​កំពុង​យកចិត្តទុកដាក់ បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​លើកកម្ពស់​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ទទួលខុសត្រូវ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ជា​ពិសេស កុមារ…

ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ជាមួយ​ដៃគូ​អភិវឌ្ឍ បាន​និង​កំពុង​យកចិត្តទុកដាក់ បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​លើកកម្ពស់​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ទទួលខុសត្រូវ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ជា​ពិសេស កុមារ ស្ត្រី និង​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មូលដ្ឋាន​ ។

ឯកឧត្តម រ័​ត្ន សុវណ្ណ​នរៈ ទេ​សា​ភិបាល​រង ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី “​វិស័យ មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​” នៅ​ខេត្ត​រតនគីរី ថ្ងៃ​ទី​ ១៦ ខែកក្កដា ឆ្នាំ ​២០២៤ នេះ​ថា ជា​ច្រើន​ទស្សវត្សរ៍​កន្លង​ទៅ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា បាន​បង្ហាញ​ពី​កា​រវិ​វត្ត​ និង​រីក​ចម្រើន​យ៉ាង​ខ្លាំង ហើយ​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ជំរុញ​កម្រិត​បរិ​យា​បន្ន​ហិរញ្ញវត្ថុ កាត់​បន្ថយ​វិសមភាព​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់ ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មូលដ្ឋាន ​។ វិស័យ​នេះ​បាន​បន្ត​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​របស់​ខ្លួន​ប្រកបដោយ​និរន្តរភាព និង​ទំនុកចិត្ត ព្រមទាំង​បាន​បន្ត​អភិវឌ្ឍ​សេវា​ហិរញ្ញវត្ថុ​ថ្មី​ៗ ដើម្បី​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព មាន​កិច្ច​ការពារ និង​បរិ​យា​បន្ន​ ។

ឯកឧត្តម បន្ត​ថា ទោះបី​យ៉ាងនេះ​ក្តី វិស័យ​នេះ​ក៏​កំពុង​ទទួល​រង​នូវ​ការ​ចោទប្រកាន់ និង​ការ​ព្រួយបារម្ភ​ពី​អង្គការ​សង្គម​ស៊ី​វិល មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​ឥណទាន​ហួស​ពី​តម្រូវការ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​គ្រួសារ​ក្រីក្រ​ជាប់បំណុល​លើសលប់ ការ​អនុវត្ត សកម្មភាព​ប្រមូល​បំណុល​ដែល​មាន​លក្ខណៈ​គំរាមកំហែង និង​ការ​បង្ខំ​ឱ្យ​គ្រួសារ​ក្រីក្រ កាត់​បន្ថយ​របប​អាហារ លក់​ដីធ្លី ធ្វើ​ចំណាក ស្រុក​ខុសច្បាប់ ឬ​ជំរុញ​ឱ្យ​មានការ​បោះបង់​ការ​សិក្សា និង​ការ​ជិះជាន់​លើ​ពលកម្ម​កុមារ ដើម្បី​អាច​ទូទាត់​សង​ប្រាក់​។ បញ្ហា​ចម្បង​ៗ ដែល​ជាដើម​ហេតុ​នៃ​ការ​ចោទប្រកាន់​ទាំង​នេ​រួម​មាន​៖ ការ​ផ្ដល់​កម្ចី និង​សកម្មភាព​បញ្ចាំ​ខុសច្បាប់ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន កម្រិត​ទាប ការ​ឆក​ល្វែង​ក្នុង​ការ​អនុវត្ត​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ ក​ម្សា​យ​នៃ​ដំណើរការ​វាយតម្លៃ​ក្នុង​ការ​ផ្តល់​ឥណទាន ការ​ផ្តល់​ឥណ ទាន​ដោយ​ផ្ដោត​តែ​លើ​ទ្រព្យ​បញ្ចាំ ការ​គិត​កម្រៃ​សេវា និង​ការ​ពិន័យ​ផ្សេង​ៗ​ក្នុង​កម្រិត​ខ្ពស់ និង​ការ​អនុវត្ត​ការងារ​របស់​បុគ្គលិក​គ្រឹះស្ថាន ដោយ​គ្មាន ក្រមសីលធម៌​វិជ្ជាជីវៈ​ជាដើម ​។

បញ្ហា​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដោយ​បាន​សហការ​ជា មួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​កិច្ចការ​នារី អង្គការ Good Return អង្គការ UNESCAP សហព័ន្ធ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​អន្តរ ជាតិ និង​ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ ក្នុង​ទិស​ដៅ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​លើកកម្ពស់​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ ការ​ប្រុង​ប្រយ័ត្ន និង​ការ​ទទួលខុសត្រូវ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ជា​ពិសេស​កុមារ ស្ត្រី និង​ប្រជាពលរដ្ឋ នៅ​តាម​តំបន់​មូលដ្ឋាន ​។

ទាក់ទិន​បញ្ហា​នេះ​ដែរ​, លោក ឌី ស៊ី​ថា ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លើក​ឡើង​ផង​ដែរ​ថា ធនាគារជាតិ នៃ​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​គាំទ្រ ថែរក្សា​សុខុមាលភាព និង​និរន្តរភាព​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ខណៈ ដែល​វិស័យ​នេះ​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ នៅ​ក្នុង​គោលដៅ​រួមចំណែក​លើក​ស្ទួយ និង​ជម្រុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ ចីរភាព​នៅ​កម្ពុជា​, ហើយ​វិស័យ​នេះ​ដែរ បាន​ផ្តល់​នូវ​ឱកាស​ការងារ​សម្រាប់​ប្រជាជន​នៅ​ទីក្រុង និង​ជនបទ និង​លើកកម្ពស់​ជីវភាព​រស់ នៅ​របស់​ពួក​គេ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ សំខាន់​ជាង​នេះ​ទៅ​ទៀត វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ក៏​បាន​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់ ប្រជាជន អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម តាម​រយៈ​ការ​ផ្តល់​នូវ​ប្រាក់​កម្ចី​សម្រាប់​ជាដើម​ទុន​ក្នុង​ការ​ពង្រីក​មុខរបរ អាជីវកម្ម និង ការ​ធ្វើ​កសិកម្ម​ជាដើម​ ៕ អត្ថបទសហការ