ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករ​ថា កម្ពុជា​បច្ចុប្បន្ន​សម្បូរ​ការងារ​ធ្វើ​ ដោយ​មាន​អ្នក​វិនិយោគ​ថ្មី​ៗ​ច្រើន លក្ខខណ្ឌ​ការងារ​កាន់តែ​ល្អ​ប្រសើរ អត្ថប្រយោជន៍​ពី​រដ្ឋាភិបាល​ក៏​ច្រើន

1 ខែ មុន

រាជធានីភ្នំពេញ​៖ អ្នកធ្វើការ​ងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើ​ដំណើរ​នៅ​កម្ពុជា លើក​ឡើង​ថា បច្ចុប្បន្ន​មិន​ខ្វះ​ការងារ​ធ្វើ​ទេ អ្នក​វិនិយោគ​ថ្មី​ៗ​មាន​ច្រើន ខណៈ​លក្ខខណ្ឌ​ការងារ​កាន់តែ​ល្អ​ប្រសើរ ហើយ​អត្ថប្រយោជន៍ ដែល​ទទួល​បាន​ពីរ​រាជរដ្ឋាភិបាល​ក៏​ច្រើន​សន្ធឹកសន្ធាប់​…

រាជធានីភ្នំពេញ​៖ អ្នកធ្វើការ​ងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើ​ដំណើរ​នៅ​កម្ពុជា លើក​ឡើង​ថា បច្ចុប្បន្ន​មិន​ខ្វះ​ការងារ​ធ្វើ​ទេ អ្នក​វិនិយោគ​ថ្មី​ៗ​មាន​ច្រើន ខណៈ​លក្ខខណ្ឌ​ការងារ​កាន់តែ​ល្អ​ប្រសើរ ហើយ​អត្ថប្រយោជន៍ ដែល​ទទួល​បាន​ពីរ​រាជរដ្ឋាភិបាល​ក៏​ច្រើន​សន្ធឹកសន្ធាប់​ ។

លោក ឃឹម ចាន់​ណា​រិ​ទ្ធ អាយុ​៣៤​ឆ្នាំ ធ្វើការ​នៅ​រោងចក្រ​ទ្រី​មែក ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន នៅ​មូលដ្ឋាន​រោងចក្រ ដែល​លោក​បំពេញការងារ មិន​ខ្វះ​ការងារ​ធ្វើ​នោះ​ទេ​ពេល​ខ្លះ​ស្ទើ​តែ​រក​កម្លាំង​ពលកម្ម មក​បំពេញការងារ​ថែម​ម៉ោង​ស្ទើរ​មិន​បាន​ផង ​។

លោក​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​ការងារ​អត់​មាន​ខ្វះខាត ឬ​ពិបាករ​កអី​ទេ លក្ខខណ្ឌ​ការងារ​ក៏​ល្អ​ប្រសើរ ហើយ​ចំពោះ​ប្រាក់ខែ​បងប្អូន​យើង​ ក៏​គ្រាន់បើ​ដែរ​ ។ ​គាត់​ថែម​ម៉ោង​ថែម​អីចឹង​ទៅ ដល់​ចឹ​ង​ទៅ​លុយ​វា​បាន​ច្រើន ហើយ​ការ​ធ្វើ​ការងារ​ទៀត​សោត​អត់​មានការ​ថ្នាំងថ្នាក់ មាន​សេរីភាព​ការងារ» ​។​

ចំណែក​កម្មការិនី សំ គឹ​ម​ហ៊​ង អាយុ​៣៧​ឆ្នាំ ធ្វើ​ការងារ​នៅ​រោងចក្រ​ប៉ា​ស៊ី​ហ្វិ​ក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និយាយ​ថា បច្ចុប្បន្ន​សម្បូរ​ការងារ​ស្ទើ​តែ​រក​កម្លាំង​ពលកម្ម​ធ្វើ​គ្មាន​ ហើយ​អត្ថប្រយោជន៍ ដែល​កម្មករនិយោជិត​ទទួល​បាន​ ក៏​ច្រើន​លើស​ពី​ច្បាប់​ការងារ​កំណត់​ផង​ដែរ​ ។ លើស​ពី​ច្បាប់​កំណត់​ត្រង់​ថា ក្រុមហ៊ុន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​អាហារ​ច្រើន​ជាង ថែម​ទាំង​មាន​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ​។

កម្មការិនី​រូប​នេះ​និយាយ​ថា​៖ «​អត្ថប្រយោជន៍​ទទួល​បាន​ជាក់ស្តែង បើ​និយាយ​ឱ្យ​ចំ​ទៅ​វា​អត់​មាន​បាត់បង់​អី​ផង ទាំង​លុយ​បាយ លុយ​ហ្វ្រី លុយ​ថែម​ម៉ោង លុយ​រង្វាន់ បើ​និយាយ​ពី​បស​សគឺ​អូ​ខេ ហើយ​លក្ខខណ្ឌ​ការងារ​មាន​ភាពល្អ​ប្រសើរ​ច្រើន អត់​មានអី​ដែល​ពិបាក​» ។​

រីឯ​លោក កាន់ ស៊ី​ថន អាយុ​ ៥២ ​ឆ្នាំ ធ្វើការ​នៅ​រោងចក្រ​ដុ​ង​ឌូ​ ក្នុង​សួន​វឌ្ឍនៈ ​២ រាជធានី​ភ្នំពេញ ប្រាប់​ថា បច្ចុប្បន្ន​កន្លែង​ការងារ​របស់​លោក​សម្បូរ​ការងារ​ធ្វើ ខណៈ​ការ​បញ្ជា​ទិញ​ក៏​មានការ​កើនឡើង ចំណែក​លក្ខខណ្ឌ​ការងារ​ក៏​កាន់តែ​ល្អ​ប្រសើរ ហើយ​អត្ថប្រយោជន៍ ដែល​ផ្តល់​ជូន​ដោយ​រាជរដ្ឋាភិបាល​ក៏​ច្រើន ធ្វើ​ឱ្យ​បងប្អូន​កម្មករនិយោជិត​កក់ក្តៅ និង​រីករាយ​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន​ ។

លោក​ថ្លែង​ថា​៖ «​ជា​រួម​រោងចក្រ​យើង​មាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន ហើយ​ចំពោះ​រាជរដ្ឋាភិបាល​ក៏​លោក​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន ចំពោះ​ទាំង​កម្មករ​ទាំង​កម្មការិនី​ទាំងអស់​គ្នា​ ដូច​ជា បស​ស លុយ​សោធន​និវត្តន៍ ប្រាក់​ឧបត្ថម្ភ​ស្ត្រី​ពិនិត្យ​ផ្ទៃពោះ ហើយ​ការ​សម្រាល​គាត់​បាន​ប្រាក់​ឧបត្ថម្ភ​ ពី​សម្តេច​បន្ថែម​ទៀត​ផង​» ។​

លោក​បញ្ជាក់​ថា នៅ​កន្លែង​ការងារ​របស់​លោក​កំពុង​មានការ​ដាក់​បន្ថែម​ ក្រុម​ដេរ​ជា​ច្រើន​ក្រុម​បន្ថែម​ទៀត ហេតុនេះ​លោក​អំពាវនាវ​ទៅ​អ្នក​មិន​ទាន់​មានការ​ងារ​ធ្វើ សូមកុំ​មានការ​ព្រួយបារម្ភ​ថា​ខ្វះ​ការងារ អាច​ធ្វើការ​ទំនាក់ទំនង ទៅ​រោងចក្រ​ដុ​ង​ឌូ​ក្នុង​សួន​វឌ្ឍនៈ​២ រាជធានី​ភ្នំពេញ ឬ​អាច​ធ្វើការ​ទំនាក់ទំនង​ទៅ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ ៕ អត្ថបទសហការ