រាជធានីភ្នំពេញ ៖ បន្ទាប់ពីឈរជើងលើទីផ្សារកម្ពុជារយៈពេល ៤ ឆ្នាំមកនេះយើងបានក្លាយជាសេវាកម្មកក់ការធ្វើដំណើរដ៏សម្បូរបែបដែលមានការទទួលស្គាល់គាំទ្រដោយអ្នកប្រើប្រាស់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជាដែលជាលទ្ធផលពីការប្រឹងប្រែងអភិវឌ្ឍន៍របស់យើង និងការទុកចិត្តគាំទ្រពីអតិថិជនផងដែរ ។ ការរីកលូតលាស់រយៈពេល ៤ ឆ្នាំ មកនេះមានដូចជា ៖ នៅខែកក្កដា ឆ្នាំ ២០២០ Move ត្រូវបានបង្កើតឡើងជាផ្លូវការដែលមានសេវាកម្មរថយន្ត MoveClassic និង MovePremium ដែលជាកម្មសិទ្ធផ្ដាច់មុខរបស់ក្រុមហ៊ុន ដែលផ្តោតលើគោលគំនិតនៃ «ការធ្វើដំណើរប្រកបដោយសុវត្ថិភាព» ហើយទទួលបានការគាំទ្រ និងពេញចិត្តច្រើនពីអតិថិជននៅក្នុងប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស ។
នៅក្នុងខែមករា ឆ្នាំ ២០២១ ដោយឃើញពីសន្ទុះនៃការគាំទ្រកើនឡើងខ្លាំង Move ក៏បានពង្រីកសេវាកម្មបន្ថែមទៀត គឺរថយន្ត ECONOMY ដែលមានតម្លៃទាបសមរម្យសម្រាប់អ្នកមានកម្រិតបធ្យម និងមានការសហការពីដៃគូបើកបរយ៉ាងច្រើនមកចុះឈ្មោះជាដៃគូបើកបរ ហើយបានសម្រួលដល់ជីវភាពពួកគាត់យ៉ាងច្រើនផងដែរ ។ នៅក្នុងខែកក្កដា ឆ្នាំ ២០២២ យើងបានបើកដំណើរការពង្រីកទីផ្សារនៅក្រុងព្រះសីហនុ ដោយជោគជ័យ ដោយបានដោះស្រាយ និងសម្រួលបញ្ហាក្នុងការធ្វើដំណើរសម្រាប់អ្នកប្រើប្រាស់នៅទីនោះឱ្យកាន់តែងាយស្រួល ។
នៅខែវិច្ឆិកា ឆ្នាំ ២០២២ Move បានក្លាយជាដៃគូផ្នែកសេវាកម្មដឹកអ្នកដំណើរផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ាន ក្រោមប្រធានបទ «ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម» និងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងដំណោះស្រាយនៃបញ្ហាសកល ។ នៅខែមេសា ឆ្នាំ ២០២៣ យើងបានក្លាយជាដៃគូធ្វើដំណើរផ្លូវការតែមួយគត់សម្រាប់ «ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២» ដែលធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវការធានាការធ្វើដំណើរដ៏រឹងមាំសម្រាប់ព្រឹត្តិការណ៍នេះ និងទទួលបានការគាំទ្រ និងការទទួលស្គាល់ជាផ្លូវការផងដែរ ។
នៅខែសីហា ឆ្នាំ ២០២៣ Move បានធ្វើការកែប្រែម៉ាកយីហោពី LM CAR ទៅ Move ដើម្បីឱ្យកាន់តែប្រសើរឡើងផ្នែកសេវាកម្មដឹកអ្នកដំណើរទូលំទូលាយ ហើយគ្រោងនឹងពង្រីកទៅកាន់ទីក្រុង និងប្រទេសជាច្រើនទៀត ។ នៅខែមីនា ឆ្នាំ ២០២៤ Move បានពង្រីកទីផ្សារទៅខេត្តសៀមរាប ជាផ្លូវការ ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នៅទីនោះជាមួយនិងសេវាកម្មធ្វើដំណើរប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់ ។
ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ Move បានបន្តបង្កើតសេវាកម្មថ្មីៗ និងឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ហើយរាល់ការរីកចម្រើនទាំនេះ គឺមិនអាចខ្វះការគាំទ្រពីអតិថិជន និងដៃគូបើកបរគ្រប់រូបនោះទេ ។ ហើយយើងសូមអរគុណអតិថិជនចំពោះមតិកែលម្អ ហើយយើងនឹងបន្តជាមួយគ្នានាពេលអនាគត ។
ដើម្បីបង្ហាញពីការដឹងគុណ និងតបស្នងដល់អ្នកប្រើប្រាស់ក្នុងឱកាសគម្រប់ខួប ៤ ឆ្នាំ របស់យើង យើងបានរៀបចំកម្មវិធីប្រារព្ធខួប ៤ ឆ្នាំ សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប ការជិះកង់បី ឥតគិតថ្លៃពេញមួយសប្តាហ៍ ។
ព័ត៌មានលម្អិតដូចខាងក្រោម ៖
• ពេលវេលា ៖ ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2024 ម៉ោង 00:00 – ថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2024 ម៉ោង 23:59
• ទីក្រុង ៖ ភ្នំពេញ សៀមរាប
• ប្រភេទយានជំនិះ ៖ កង់បី ឬ តុកតុក
• ប្រភេទអ្នកប្រើប្រាស់ ៖ អ្នកប្រើប្រាស់ថ្មីអាចរីករាយនឹងការធ្វើដំណើររហូតដល់ 15 ដង និង
អ្នកប្រើប្រាស់ចាស់ អាចរីករាយនឹងការធ្វើដំណើររហូតដល់ 7 ដងដោយឥតគិតថ្លៃរហូតដល់ 5 ដុល្លា ។
• របៀបប្រើប្រាស់ ៖
1. ទាញយក និងចុះឈ្មោះ Move by LM CAR App
2. ចូលទៅក្នុងអែប Move ដាក់ទីតាំង រួចជ្រើសរើស កង់បី
3. រួចចុចចេញដំណើរ ជាកាស្រេច ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។
ជាចុងក្រោយ Move អរគុណដែលមានអ្នកទាំងអស់គ្នា ហើយយើងបន្តរួមដំណើរជាមួយគ្នាទៅអនាគត ហើយរីករាយជាមួយការកក់ជិះកង់បីឥតគិតថ្លៃរយៈពេលមួយសប្តាហ៍ ៕ អត្ថបទសហការ
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ