ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

របស់ ៥ ​យ៉ាង​ដែល​កូន​ប្រុស​ត្រូវ​ការ​ពី​ម្ដាយ !

11 ខែ មុន

រាជធានីភ្នំពេញ ៖ មានរបស់ ៥ ​យ៉ាង​ដែល​កូន​ប្រុស​ត្រូវ​ការ​ពី​ម្ដាយ ហើយខាងក្រោមនេះ គឺជារឿងរ៉ាវមួយចំនួនដែលក្មេងប្រុសត្រូវការពីម្តាយរបស់ពួកគេ ៖ ១. សេរីភាពក្នុងការកសាង…

រាជធានីភ្នំពេញ ៖ មានរបស់ ៥ ​យ៉ាង​ដែល​កូន​ប្រុស​ត្រូវ​ការ​ពី​ម្ដាយ ហើយខាងក្រោមនេះ គឺជារឿងរ៉ាវមួយចំនួនដែលក្មេងប្រុសត្រូវការពីម្តាយរបស់ពួកគេ ៖

១. សេរីភាពក្នុងការកសាង និងបំផ្លាញ ៖ ប្រសិនបើកូនប្រុសអាចរើសយកតែប្រដាប់ប្រដាក្មេងលេងមួយប៉ុណ្ណោះ ពួកគេភាគច្រើននឹងរើសយក LEGO ។ ក្មេងប្រុសបានចំណាយពេលជាច្រើនលើការលេង LEGO ។ វា​ជា​រឿង​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​ដែល​ពួកគេ​ចំណាយ​ពេល​សាងសង់ រួចក៏​បំផ្លាញវិញ ហើយ​សាងសង់ទៀត រួចក៏​បំផ្លាញវាទៀត ។ ជាការពិតណាស់វាជារឿងធម្មតាទាំងស្រុង ។ ក្មេងប្រុសមានតម្រូវការក្នុងការបង្កើត និងបំផ្លាញអ្វីៗ ។ នេះគឺ​ជា​ផ្នែក​មួយ​ដ៏​ធំ​ក្នុង​ការ​ចិញ្ចឹម​ក្មេងប្រុស​ឱ្យ​ក្លាយជា​បុរស​ដែល​មាន​សុខភាព​ល្អ​ ។

២. ផលវិបាក និងការដាក់វិន័យនៅពេលពួកគេធ្វើហួសព្រំដែន ៖ ក្មេងប្រុសចូលចិត្តសាកល្បងព្រំដែនរបស់ឪពុកម្តាយ ហើយដើរលើគែមនោះថ្នមៗ ។ ​អនុញ្ញាត​ឱ្យ​ពួក​គេ​មាន​បទ​ពិសោធ​នោះ ហើយដាក់វិន័យ​សមរម្យនៅពេលពួកគេដើរហួស ឬនៅ​ពេល​ចាំបាច់ ។ អនុញ្ញាតិឱ្យពួកគេ​មាន​កំហុស ឬ​ឈឺចាប់ ​។ បោះបង់ការគ្រប់គ្រងមួយចំនួន ហើយអនុញ្ញាតឱ្យពួកគេរៀនពីជម្រើស និងទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេ ។

៣. ឱកាសសម្រាប់ដំណើរផ្សងព្រេង ៖ ក្មេងប្រុសចូលចិត្តរុករក និងមានការផ្សងព្រេងនៅខាងក្រៅ ។ ពួកគេរៀនពីបទពិសោធន៍ទាំងនោះ ហើយអាចអនុវត្តអ្វីដែលពួកគេរៀនក្នុងជីវិតរបស់ពួកគេ ។ មិនថាកូនអ្នកលេងប្រឡាក់ភក់ ប្រឡាក់ខោអាវ និងបង្កើត​អនុស្សាវរីយ៍ឈឺចាប់មួយចំនួន កុំបារម្ភច្រើនពេក ហើយនោះក៏មិនអីដែរ សូមឱ្យពួកគេរុករក និងធ្វើដំណើរផ្សងព្រេងសមស្របតាមអាយុរបស់ពួកគេចុះ ។

៤. ពេលវេលាសម្រាប់រត់លេង និងធ្វើសកម្មភាពរាងកាយ ៖ ក្មេងប្រុសមានថាមពលគ្មានទីបញ្ចប់ ។ នៅពេលដែលកូនប្រុសមានឱកាសដុតបំផ្លាញថាមពលរាងកាយរបស់ពួកគេ ពួកគេធ្វើការជ្រើសរើស និងមានអាកប្បកិរិយាកាន់តែល្អប្រសើរ និងបង្ហាញការគោរពកាន់តែច្រើនចំពោះអ្នកដទៃ ។

៥. ចន្លោះដើម្បីចែករំលែកគំនិតរបស់ពួកគេ នៅពេលដែលពួកគេត្រៀមខ្លួនជាស្រេច ៖ ជាធម្មតា ក្មេងប្រុសមិនចូលចិត្តនិយាយច្រើនដូចក្មេងស្រីនោះទេ ប៉ុន្តែពួកគេត្រូវតែដឹងថា អ្នកស្រឡាញ់ និងគោរពពួកគេ ។ ពួកគេត្រូវដឹងថា គំនិតរបស់ពួកគេមានតម្លៃ ។ សូមស្តាប់ពួកគេ ហើយអនុញ្ញាតិឱ្យពួកគេបញ្ចេញយោបល់ និងការយល់ឃើញរបស់ពួកគេ ៕ ប្រភព ៖ imom

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ អបអរសាទរ បវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសចិន ចូលរៀនថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ ចូលរៀនថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀនផ្តល់ជូនកញ្ចប់សិក្សាសម្រាប់គ្រួសារ (ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ) និងអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សាសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣១ ខែកក្កដា (សម្រាប់មត្តេយ្យ អង់គ្លេស និងចិន) និងថ្ងៃទី ២៥ ខែសីហា (ចំណេះទូទៅខ្មែរ) ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀងរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕