ពានរង្វាន់ ធនាគារអន្តរជាតិបុគ្គលល្អបំផុតប្រចាំឆ្នាំ នៅប្រទេសកម្ពុជា ពានរង្វាន់ឆ្នើមផ្នែកគំនិតផ្តួចផ្តើមផ្នែកទីផ្សារ និងពាណិជ្ជសញ្ញាប្រចាំឆ្នាំ នៅប្រទេសកម្ពុជា
ប្រទេសសិង្ហបុរី, ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ ៖ ធនាគារ មេយប៊ែង ខេមបូឌា មានមោទក ភាពក្នុងការប្រកាសពីជ័យលាភីប្រកបដោយកិត្យានុភាពធំៗចំនួនពីររបស់ខ្លួនពីកម្មវិធី Asian Banking and Finance (ABF)’s Retail Banking Awards ប្រចាំឆ្នាំ ២០២៤ គឺពានរង្វាន់ ធនា គារអន្តរជាតិបុគ្គលល្អបំផុតប្រចាំឆ្នាំ នៅប្រទេសកម្ពុជា និងពានរង្វាន់ឆ្នើមផ្នែកគំនិតផ្តួចផ្តើម ផ្នែកទីផ្សារ និងពាណិជ្ជសញ្ញាប្រចាំឆ្នាំ នៅប្រទេសកម្ពុជា ។ ការប្រកាសជ័យលាភីពានរង្វាន់ ទាំងពីរនេះ ត្រូវបានធ្វើឡើងជាផ្លូវការក្នុងពិធីប្រគល់ពានរង្វាន់ អមនឹងកម្មវិធីលាងសាយភោជន ដែលប្រារព្ធឡើងនៅ Marina Bay Sands ប្រទេសសិង្ហបុរី នាថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ ។
ឆ្នាំនេះជាឆ្នាំទី ៣ ហើយ ដែលធនាគារ មេយប៊ែង ខេមបូឌា ទទួលបានជ័យលាភីបី ឆ្នាំជាប់ៗគ្នា ក្នុងនាមជា «ធនាគារអន្តរជាតិបុគ្គលល្អបំផុតប្រចាំឆ្នាំ នៅប្រទេសកម្ពុជា ( International Retail Bank of the Year – Cambodia)» ពីកម្មវិធីនេះ ។ ជ័យលាភីនេះ សបញ្ចាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារចំពោះឧត្តមភាព នវានុវត្តន៍ និងការជំរុញ កំណើនប្រកបដោយចីរភាពនៅក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា ។ លើសពីនេះទៅទៀត នេះជាឆ្នាំដំបូងដែលធនាគារមេយប៊ែង ខេមបូឌា ទទួលបានជ័យលាភីឆ្នើមរបស់ខ្លួនលើ «ពានរង្វាន់ផ្នែកគំនិតផ្តួចផ្តើមផ្នែកទីផ្សារ និងពាណិជ្ជសញ្ញាប្រចាំឆ្នាំ ប្រចាំប្រទេសកម្ពុជា (Marketing & Brand Initiative of the Year – Cambodia)» ។ ជ័យលាភីនេះក៏បានឆ្លុះបញ្ចាំង ពីយុទ្ធសាស្ត្រប្រកបដោយភាពប៉ិនប្រសព្វរបស់ធនាគារ មេយប៊ែង ខេមបូឌា ក្នុងការចូលរួម ជាមួយអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រកបដោយអត្ថន័យ និងស្របតាមតម្រូវការប្រចាំថ្ងៃរបស់ អតិថិជនគ្រប់រូប ។
ពានរង្វាន់ទាំងពីរនេះបានទទួលស្គាល់ និងកោតសរសើរលើគំនិតផ្តួចផ្តើមដ៏លេចធ្លោ ក៏ដូចជាសមិទ្ធិផល និងកំណើនជាតួលេខរបស់ធនាគារ មេយប៊ែងប្រចាំឆ្នាំ ២០២៣ ក្នុងវិស័យ វិស័យធនាគារនៅក្នុងប្រទេសកម្ពុជា ។ គួរឱ្យកត់សម្គាល់ផងដែរថា ធនាគារបានធ្វើការរាយ ការណ៍ពីសមិទ្ធិផលរបស់ខ្លួន ដែលរួមមានកំណើនលើប្រាក់បញ្ញើសរុបរបស់អតិថិជនប្រចាំ ឆ្នាំប្រមាណ ៣២,៤% និងកំណើនលើប្រាក់កម្ចីសរុបប្រចាំឆ្នាំប្រមាណ ១៣,៣% ដែលលើស ពីផលធៀបជាមធ្យមក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា ។ ជាងនេះទៅទៀត ទ្រព្យសកម្ម សរុបរបស់ធនាគារ មេយប៊ែង ខេមបូឌាបានកើនឡើងដល់ ១,៨ ពាន់លានដុល្លារអាមេរិក ដែលក៏ជាកំណើនដ៏គួរឱ្យកត់សម្គាល់ធៀបទៅនឹងវិស័យ ។
សមិទ្ធផលទាំងនេះ សម្រេចទៅបានដោយផ្អែកទៅលើ លើកិច្ចខិតខំប្រឹងប្រែង របស់ ធនាគារមេយប៊ែង ខេមបូឌា ក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា ។ នៅក្នុងឆ្នាំ ២០២៣ ធនាគារ មេយប៊ែង ខេមបូឌា បានដាក់ចេញនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនដែលមានដូច ជាការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មតាមខ្សែសង្វាក់ផ្គត់ផ្គង់ ហើយមេយប៊ែង ខេមបូឌា ជា ធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលផ្តល់នូវសេវាកម្មនេះ ។ គំនិតផ្តួចផ្តើមនេះបាន កំណត់ស្តង់ដារថ្មីក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ហើយនេះក៏បញ្ចាក់ពីការប្តេជ្ញាចិត្ត របស់ធនាគារ មេយប៊ែង ខេមបូឌា ចំពោះការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំនៅក្នុងទីផ្សារ ។
បន្ថែមពីនេះទៅទៀត កាលពីឆ្នាំ ២០២៣ ធនាគារ មេយប៊ែង ខេមបូឌា ក៏បានដាក់ដំ ណើរការ ប័ណ្ណឥណទាន Maybank 2 Cards ដែលជាប័ណ្ណឥណទានទ្វេដំបូងគេបង្អស់ នៅ ប្រទេសកម្ពុជា ដែលមកជាមួយ ប័ណ្ណឥណទានវីសា និងប័ណ្ណឥណទានអាមេរិចខេន អ៊ិចប្រេស្ស ដោយគ្រាន់តែធ្វើការស្នើតែមួយដងប៉ុណ្ណោះ ។ ការរចនាឡើងរបស់ប័ណ្ណឥណ ទាននេះបានដាក់បញ្ចូលនូវសូត្រមាសរបស់ខ្មែរ ដែលជាសញ្ញាណនៃភាពអស្ចារ្យ និងភាពឥត ខ្ចោះនៃវាយនភ័ណ្ឌខ្មែរ ដែលត្រូវបានទទួលស្គាល់លើភាពល្អឯក និងប្រណិតភាពនៅទូទាំង ពិភពលោក ។ ហើយនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ មេយប៊ែង ខេមបូឌា ក្នុងការរចនាផលិតផលដែលមានភាពស៊ីជម្រៅជាមួយវប្បធម៌ និងចំណូលចិត្តរបស់ ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ។ គំនិតផ្ដួចផ្ដើមទាំងនេះបានជំរុញមជ្ឈឹមភាព និងភាពងាយ ស្រួលជូនដល់អតិថិជន ។ ទាំងនេះក៏ត្រូវបានគាំទ្រដោយយុទ្ធសាស្ត្រឌីជីថលដ៏រឹងមាំ និងបាន ជំរុញបរិវត្តកម្មអនឡាញរបស់ធនាគារ ជាមួយនឹងការដាក់នូវកម្មវិធីនានាដូចជា ការស្នើប័ណ្ណ ឥណទានតាមប្រព័ន្ធអនឡាញ Maybank2u និងកម្មវិធីស្នើកម្ចីអាជីវកម្មតាមវេបសាយ សម្រាប់ម្ចាស់សហគ្រិនធុនតូច និងមធ្យម ។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកចំពោះសមិទ្ធិផលទាំងនេះ ដោយលោកមានប្រសាសន៍ថា ៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងមោទក ភាពជាខ្លាំងក្នុងការឈ្នះពានរង្វាន់ប្រកបដោយកិត្យានុភាពទាំងពីរនេះ ។ វាជាសក្ខីភាពមួយ ចំពោះចក្ខុវិស័យយុទ្ធសាស្ត្ររបស់យើង និងការខិតខំប្រឹងប្រែងរួមគ្នាជាក្រុម ទាំងមូលរបស់ យើង ដែលគាំទ្រដោយគំនិតផ្តួចផ្តើមផ្នែកទីផ្សារ និងពាណិជ្ជសញ្ញាដ៏រឹងមាំ រួមទាំងការផ្តល់ ជូនផលិតផលចម្រុះដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ។ បើទោះបីមានការប្រឈមនឹងភាពមិន ច្បាស់លាស់នៃសេដ្ឋកិច្ចសកលលោកក៏ដោយ ធនាគារ មេយប៊ែង ខេមបូឌា បានបង្ហាញ ភាពធន់ជាមួយនឹងផលត្រឡប់មកវិញដ៏រឹងមាំនៃ ផលចំណេញធៀបនឹងមូលធនប្រមាណ ៦,៧% យ៉ាងគាប់ប្រសើរសម្រាប់ឆ្នាំ ២០២៣»។
លោកក៏បានបន្ថែមទៀតថា ៖ «កំណើនអត្រាប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់យើងបាន ឆ្លុះបញ្ចាំងពីការប្តេជ្ញាយ៉ាងមុតមាំរបស់យើង ក្នុងការសម្រេចបាននូវកំណើនលើសការរំពឹង ទុកក្នុងវិស័យធនាគារ ។ ខ្ញុំមានមោទកភាពយ៉ាងខ្លាំងចំពោះនិយោជិតទាំងអស់របស់ធនាគារ មេយប៊ែង ខេមបូឌា សម្រាប់ការលះបង់ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេ ដែលពិតជា មានសារៈសំខាន់ក្នុងការសម្រេចបាននូវកិត្តិយសទាំងនេះ» ។
លើសពីសមិទ្ធិផលផ្នែកហិរញ្ញវត្ថុ ជ័យលាភីក្នុងពានរង្វាន់ជា «ធនាគារអន្តរជាតិល្អបំ ផុតប្រចាំឆ្នាំ ប្រចាំប្រទេសកម្ពុជា» ដែលធនាគារ មេយប៊ែង ខេមបូឌា ទទួលបាននេះ ក៏ជា ការទទួលស្គាល់លើកម្មវិធីនានារបស់ធនាគារ ក្នុងការលើកកម្ពស់សហគមន៍ផងដែរ ។ ស្រប តាមបេសកកម្មរបស់គ្រឹះស្ថានក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ធនាគារ មេយប៊ែង ខេមបូឌា តែងតែបន្តការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សហគមន៍របស់ខ្លួនប្រកប ដោយបរិយាបន្ន ដែលសហគមន៍ដែលធនាគារ មេយប៊ែង តែងតែចូលរួមជាមួយទាំងនោះ រួមមានកុមារ ជនមានពិការភាព សហគ្រិន ស្ត្រីតម្បាញ និងកសិករជាដើម ។
គំនិតផ្តួចផ្តើមមួយចំនួនដែលត្រូវបានទទួលស្គាល់ទាំងនោះរួមមានដូចជា ៖ (១) កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រិនធនតូច និងមធ្យម (SME Building Capacity and Capability programme) ដែលផ្តល់ការបណ្តុះបណ្តាលគន្លឹះ សម្រាប់ម្ចាស់សហ គ្រាសធុនតូច និងមធ្យម (២) កម្មវិធីស្ត្រី និងតម្បាញ ធនាគារ មេយប៊ែង (Maybank Women Eco-Weavers programme) ដែលរួមបញ្ចូលការផ្តល់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការបង្កើត ការងារ និងវគ្គបណ្តុះបណ្តាលជំនាញសម្រាប់ សហគមន៍តម្បាញ ដែលមានកម្រិតជីវភាព ខ្វះខាត និង (៣) កម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមាររបស់ ធនាគារ មេយប៊ែង (Maybank CashVille Kidz programme) ដែលបានចូលរួមលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុក្នុងចំណោមសិស្សានុសិស្សថ្នាក់បឋមសិក្សា ។
បន្ថែមពីនេះទៅទៀត ធនាគារ មេយប៊ែង ខេមបូឌា កាលពីពេលថ្មីៗនេះបានដាក់ ដំណើរនូវកម្មវិធីទំនួលខុសត្រូវសង្គមថ្មី ដែលមានឈ្មោះថា កម្មវិធី Reach Independence & Sustainable Entrepreneurship (R.I.S.E) ដែលជាកម្មវិធីមួយរួមចំណែកដល់ការលើកកម្ពស់ ដល់សហគមន៍ខ្វះខាត និងជនដែលមានពិការភាព ដោយក្នុងនោះបានរួមបញ្ចូលនូវជំនាញ សហគ្រិនភាព និងចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈវគ្គបណ្តុះបណ្តាល ដើម្បីជួយដល់អ្នក ចូលរួមក្នុងបង្កើនប្រាក់ចំណូល ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបញ្ជាក់ពីការយកចិត្តទុក ដាក់ខ្ពស់របស់ធនាគារ មេយប៊ែង ខេមបូឌា ចំពោះផលជះជាវិជ្ជមានដល់សង្គមប្រកបដោយ ចីរភាព និងការលើកកម្ពស់សហគមន៍ ។
បន្ថែមលើសមិទ្ធិផលផ្នែកហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមសហគមន៍ ធនាគារ មេយប៊ែង ខេមបូឌា ក៏បានបង្កើនគុណភាពផ្នែកបទពិសោធធនាគាររបស់អតិថិជន តាមរយៈកិច្ចខិតខំ ប្រឹងប្រែងពង្រឹងផ្នែកទីផ្សារ និងពាណិជ្ជសញ្ញាប្រកបដោយភាពច្នៃប្រឌិត ដោយផ្តោតសំខាន់ ទៅលើអតិថិជនគ្រប់មជ្ឍដ្ឋាន និងស្រទាប់វ័យ ។ ក្នុងនោះផងដែរ Maybank Pop Up គឺជាគំរូ នៃគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើម ដែលបានរួមចំណែកក្នុងការទទួលបាននូវ «ពានរង្វាន់ផ្នែកទីផ្សារ និងពាណិជ្ជសញ្ញាប្រចាំឆ្នាំ» នេះ ។
Maybank Pop Up បម្រើតួនាទីជាធនាគារចល័ត និងមជ្ឈមណ្ឌលផ្សព្វផ្សាយ សម្រាប់ បម្រើសេវាកម្មហិរញ្ញវត្ថុចម្រុះ រួមបញ្ចូលទាំងការបើកគណនីសន្សំ ដល់ការស្នើសុំប័ណ្ណ ឥណពន្ធ/ឥណទាន ការបើកគណនីតាមកម្មវិធីធនាគារចល័ត និងការប្រឹក្សាពីកម្ចីផ្សេងៗ ។ កម្មវិធីនេះក៏ធ្វើឡើងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមសហគមន៍ ដោយបានបន្ថែមនូវការផ្សព្វ ផ្សាយពីឱកាសសម្រាប់ការងារ កម្មសិក្សា និងកម្មវិធីផ្សេងៗ ក៏ដូចជាអាហារូបករណ៍ សម្រាប់ យុវជន ។ ភាពជោគជ័យរបស់ Maybank Pop Up បានបង្ហាញឱ្យឃើញតាមរយៈកំណើន អតិថិជនចូលមកច្រើនជាងសាខាធម្មតារហូតដល់ជាង ៨ ដងក្នុងមួយថ្ងៃ ខណៈពេលដែល ការចំណាយទៅការបង្កើតជាមណ្ឌលចល័តនេះ ទាបជាងការចំណាយលើការបង្កើតសាខា តូចទូទៅប្រមាណជា ១០% ទៅ ១៦% ។
ស្របពេលដែល ធនាគារ មេយប៊ែង ខេមបូឌា បន្តឆ្ពោះទៅមុខ ធនាគារនៅតែប្រកាន់ ខ្ជាប់នូវការលើកកម្ពស់សេវាកម្មរបស់ខ្លួន និងគំនិតផ្តួចផ្តើមការចូលរួមសហគមន៍ ដោយប្តេជ្ញា ពង្រឹងជំហររបស់ខ្លួនឱ្យក្លាយជាធនាគារអាស៊ានឈានមុខគេនៅកម្ពុជា ។ ធនាគារ មេយប៊ែង នឹងបន្តនិន្នាការរបស់ខ្លួនក្នុងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមជាសាកល ខណៈបន្តជំរុញ ការពង្រីកអតិថិជលគោលដៅរបស់ខ្លួន និងស្វែងរកកម្មវិធីប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ដើម្បីវិវត្តន៍បែបផែនធនាគារ របស់ខ្លួនឱ្យទាន់សម័យកាល ព្រមទាំងរក្សាកេរ្តិ៍ឈ្មោះរបស់ ខ្លួនប្រកបដោយការប្តេជ្ញាចិត្ត ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅប្រទេសកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ