ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្មេង​ជំទង់​ពិតជា​ត្រូវការ​អ្វីខ្លះ​ពី​ឪពុក​ម្តាយ !

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ យើង​បាន​សួរ​ក្មេង​ជំទង់​ជា​ច្រើន​ថា តើ​អ្នក​ត្រូវការ​អ្វី​ពី​ឪពុក​ម្តាយ​របស់​អ្នក ?​ចម្លើយ​ដែល​យើង​ទទួល​បាន​ផ្តល់​ឱ្យ​ឃើញ​នូវ​អ្វី​ដែល​ក្មេង​ជំទង់​ពិតជា​ចង់បាន និង​ត្រូវការ​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ ។ ១. សូម​ឱ្យ​កូន​បរាជ័យ​ពេល​ខ្លះ ៖…

រាជធានី​ភ្នំពេញ ៖ យើង​បាន​សួរ​ក្មេង​ជំទង់​ជា​ច្រើន​ថា តើ​អ្នក​ត្រូវការ​អ្វី​ពី​ឪពុក​ម្តាយ​របស់​អ្នក ?​ចម្លើយ​ដែល​យើង​ទទួល​បាន​ផ្តល់​ឱ្យ​ឃើញ​នូវ​អ្វី​ដែល​ក្មេង​ជំទង់​ពិតជា​ចង់បាន និង​ត្រូវការ​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ ។

១. សូម​ឱ្យ​កូន​បរាជ័យ​ពេល​ខ្លះ ៖ មាគ៌ា​ឆ្ពោះទៅ​រក​ភាព​ពេញវ័យ គឺ​វែង​ឆ្ងាយ ដែល​វា​ពោរពេញ​ដោយ​ភាព​ជោគជ័យ និង​ភាព​បរាជ័យ ។ ពេល​ខ្លះ​ក្មេង​ជំទង់​ត្រូវការ​សេរីភាព​ក្នុង​ការ​បរាជ័យ ដូច្នេះ​ពួក​គេ​អាច​រៀន​ពី​វា ។ មេរៀន​ដែល​ទទួល​បាន គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​ជា​មេរៀន​ផ្ទាល់​របស់​ពួក​គេ ។ ក្មេង​ៗ​ត្រូវការ​បទ​ពិសោធន៍​ទូលំទូលាយ ដូច្នេះ​ចូរ​បណ្តោយ​ឱ្យ​កូន​បរាជ័យ​ពេល​ខ្លះ ។ សូម​លើកទឹកចិត្ត​កូន​ដើរ​ចេញពី​តំបន់​ផាសុកភាព ដើម្បី​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដែល​កាន់តែ​ធ្វើ​ឱ្យ​ពួក​គេ​រីក​ចម្រើន ។

២. ជឿ​លើ​កូន ហើយ​និយាយ​ថា ប៉ា ឬ​ម៉ាក់​ស្រឡាញ់​កូន ៖ ក្មេង​ជំទង់​ត្រូវការ​សេរីភាព ហើយ​ក៏​រឹតតែ​ត្រូវការ​ការ​គាំទ្រ​ពី​ឪពុក​ម្តាយ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​បរាជ័យ ហើយ​ពួក​គេ​ចង់​ឃើញ​ឪពុក​ម្តាយ​នៅ​ទីនោះ​សម្រាប់​ពួក​គេ ។ សូម​និយាយ​ពាក្យ​គាំទ្រ ហើយ​នៅ​តែ​ជឿជាក់​លើ​កូន​របស់​អ្នក ។ វា​ក៏​មាន​ន័យត្រង់​ដែល​ប្រាប់​ពួក​គេ​ថា អ្នក​ស្រឡាញ់​ពួក​គេ​ផង​ដែរ ។

៣. ផ្តល់​ឱ្យ​កូន​នូវ​ឯករាជ្យ​ភាព និង​ព្រំដែន ៖ សូម​ណែនាំ​កូន ប៉ុន្តែ​កុំ​ដឹកនាំ​ពួក​គេ ។ ពួក​គេ​ត្រូវការ​ឪពុក​ម្តាយ ដើម្បី​ជួយ​ឱ្យ​ពួក​គេ​មានបទពិសោធន៍​ទូលំទូលាយ បណ្តោយ​ឱ្យ​កូន​បរាជ័យ​ពេល​ខ្លះ ប៉ុន្តែ​ឪពុក​ម្តាយ​នៅ​តែ​ជំរុញ​ពួក​គេ​ឱ្យ​រៀន​ពី​កំហុស​ទាំងនោះ ។

៤. គោរព និង​ឱ្យ​តម្លៃ​គំនិត​របស់​កូន ៖ ទំនាក់ទំនង​ជោគជ័យ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​ការ​គោរព ។ ទំនាក់ទំនង​រវាង​ឪពុក​ម្តាយ និង​ក្មេង​ជំទង់ ក៏​ដូច​គ្នា​ដែរ ។ សូម​គោរព​កូន​របស់​អ្នក ឱ្យ​តម្លៃ​គំនិត​របស់​ពួក​គេ ។ នេះ​មិន​មាន​ន័យ​ថា ឱ្យ​អ្នក​ធ្វើ​ជា​មិត្ត​ជាង​ធ្វើ​ជា​ឪពុក​ម្តាយ​នោះ​ទេ ឪពុក​ម្តាយ​នៅ​តែ​ត្រូវការ​សិទ្ធិ​អំណាច និង​រចនាសម្ព័ន្ធ​ដែល​ឪពុក​ម្តាយ​ផ្តល់​ជូន ។

៥. រំលឹក​កូន​ឱ្យ​មាន​សុខភាព​ល្អ ៖ ផ្នែក​សំខាន់​មួយ​នៃ​ការ​ក្លាយជា​មនុស្ស​ពេញវ័យ គឺ​ការ​ថែរក្សា​សុខភាព ។ ពួក​គេ​ត្រូវការ​ឪពុក​ម្តាយ ដើម្បី​ជួយ​កំណត់​ទម្លាប់​ដែល​មាន​សុខភាព​ល្អ ។ នោះ​អាច​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ គេង​ឱ្យ​បាន​គ្រប់គ្រាន់ គ្រប់គ្រង​ភាព​តានតឹង និង​មិន​ឱ្យ​ពួក​គេ​ធ្វើការ ឬ​រៀនសូត្រ​លើស​កំណត់ ។

៦. ធ្វើ​ជា​គំរូ ៖ សូម​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​កូន ។ បង្ហាញ​ថា អ្នកមាន​ទំនួល​ខុស​ត្រូវ ក្លាហាន ស្មោះត្រង់ ។​ល​។ បង្ហាញ​ថា អ្នក​មិន​តែងតែ​ត្រឹមត្រូវ ហើយ​សុខចិត្ត​សុំ​ទោស និង​ទទួលយក​ពេល​អ្នក​ខុស ។

៧. រៀបចំ​សម្រាប់​អនាគត ៖ វ័យ​ជំទង់​អាច​ជា​ពេលវេលា​មិន​ច្បាស់លាស់ ។ ក្មេង​ៗ​ជា​ច្រើន​មិនដឹង​ថា ពួក​គេ​ចង់​ក្លាយជា​អ្វី ឬ​ចង់​ធ្វើ​អ្វី​នោះ​ទេ ។ សូម​គាំទ្រ និង​រៀបចំ​ផ្លូវ​មួយ​ចំនួន​សម្រាប់​អនាគត​របស់​ពួក​គេ ៕ ប្រភព ៖ parentandteen

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ ការ​បើក​ដំណើរការ ៤ សាខា ថ្មី​បន្ថែម​ទៀត សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ចំការ​ដូង ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​កូន​ៗ​លោក​អ្នក​រៀងរាល់ថ្ងៃ និង​ផ្តល់​ជូន​ការ​សិក្សា​សម្រាប់​គ្រួសារ​, អាហារូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​, សិក្សា​ថ្នាក់​បំប៉ន​ដោយ​ឥត​គិតថ្លៃ​, ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​នេះ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០/០៦/២០២៤ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕