ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​ក្នុង​វិស័យ​អប់រំ​ លើកទឹកចិត្ត​សិស្សជ្រើសរើស​ជំនាញ ​ទៅ​តាម​អាជីព​ដែល​ខ្លួនស្រឡាញ់ ទេព​កោសល្យ និង​ទីផ្សារ​ការងារ កុំជ្រើសរើស​ជំនាញ​តាម​អាហារូបករណ៍

3 ខែ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ក្នុង​ពិធី​ផ្សព្វផ្សាយ​អាហារូបករណ៍​ ដល់​សិស្ស​ថ្នាក់​ទី​១២ នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ នា​ពេល​ខាង​មុខ លោក​ឧកញ៉ា…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ក្នុង​ពិធី​ផ្សព្វផ្សាយ​អាហារូបករណ៍​ ដល់​សិស្ស​ថ្នាក់​ទី​១២ នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ នា​ពេល​ខាង​មុខ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់ ពេល​បញ្ចប់​ថ្នាក់​វិទ្យាល័យ និង​បន្ត​ទៅ​ឧត្តម​សិក្សា សូម​ជ្រើសរើស​យក​ជំនាញ​សិក្សា​ទៅ​តាម​អាជីព​ ដែល​ខ្លួន​ស្រឡាញ់ ត្រូវ​នឹង​ទេព​កោសល្យ និង​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត ដោយ​កុំ​ជ្រើសរើស​ជំនាញ​នៅ​តាម​អាហារូបករណ៍​ ។

លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន មាន​ប្រសាសន៍​ថា កន្លង​មក​មាន​និស្សិត​មួយ​ចំនួន ដែល​ទោ​ទន់​រៀន​តាម​រយៈ​អាហារូបករណ៍​ដែល​ខ្លួន​ទទួល​បាន ឬ​គេ​ផ្តល់​ឱ្យ ប៉ុន្តែ​រៀន​មិន​ចំ​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ និង​ទេព​កោសល្យ រហូត​ដល់​ទៅ​ឆ្នាំ​ទី ​២ ទើប​សុំ​ផ្លាស់​ប្តូរ​សាលា ឬ​ជំនាញ​, លោក​ឧកញ៉ា មាន​ប្រសាសន៍​ថា ការ​រៀន​មិន​ចំ​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ គឺ​ធ្វើ​ឱ្យ​ខាត​ពេលវេលា ដូច្នេះ​សិស្សានុសិស្ស ចាំបាច់​ត្រូវ​មើលទៅ​លើ​ចំណង់​ចំណូលចិត្ត​ខ្លួនឯង មើលទៅ​លើ​ទេព​កោសល្យ និង​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត ព្រមទាំង​ជ្រើសរើស​ជំនាញ​ទៅ​តាម​អាជីព​ដែល​ខ្លួន​ស្រឡាញ់ ហើយ​ប្រសិនបើ​ទទួល​បាន​អាហារូបករណ៍​មិន​ចំ​ជំនាញ​ ដែល​ខ្លួន​ចូល​ចិត្ត​ទេ សិស្សានុសិស្ស​គួរ​បង់លុយ​សិក្សា ដោយ​ត្រូវ​ចាត់​ទុក​ថា នេះ​ជា​ការ​វិនិយោគ ព្រោះ​នៅ​ពេល​ដែល​យើង​រៀន​ចំ​ជំនាញ ​ដែល​ខ្លួន​ស្រឡាញ់ គឺ​យើង​នឹង​ធ្វើ​បាន​ល្អ​ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ក៏​បាន​ផ្តាំផ្ញើ​ទៅ​ដល់​សិស្សានុសិស្ស​ទាំងអស់ ​កុំ​មើល​រំលង​ទៅ​លើ​ជំនាញ​មួយ​ចំនួន ​ដែល​ចាំបាច់​ក្នុង​បរិបទ​សង្គម​បច្ចុប្បន្ន និង​អនាគត នោះ​គឺ​ជំនាញ​ភាសាបរទេស ដែល​មាន​ដូច​ជា​ភាសា​អង់គ្លេស និង​ចិន បច្ចេកវិទ្យា​ឌី​ជី​ថ​ល ក៏​ដូច​ជា​ជំនាញ​ទំនាក់ទំនង ។ លោក​ឧកញ៉ា​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​ពេល​ទៅ​បំពេញការងារ ឬ​ទៅ​ធ្វើការ​នៅ​តាម​ស្ថាន​ប័ន ឬ​ក្រុមហ៊ុន គឺ​ចាំបាច់​ត្រូវ​មានចំណេះ​ដឹង​បន្ថែម​ទាំងនោះ ទើប​ល្បឿន​នៃ​ការងារ​មិន​ចាញ់​គេ ​។ ក្នុង​នោះ​ដែរ សិស្សានុសិស្ស​ទាំងអស់ ក៏​ត្រូវ​គិត​ឱ្យ​ហើយ​ដែរ​ថា ឱកាស​ការងារ​របស់​ប្អូន​ៗ ​គឺ​មិនមែន​ត្រឹមតែ​កម្ពុជា​នោះ​ទេ ពោល​គឺ​ប្អូន​ៗ​ត្រូវ​គិត​ថា ឱកាស​ការងារ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ​គឺជា​របស់​យើង ដូច្នេះ ចាំបាច់​ត្រូវ​មានគុណ​វុ​ឌ្ឍ ចំណេះ​ជំនាញ​គ្រប់គ្រាន់ ​ដើម្បី​ធ្វើការ​បាន​ក្នុង​តំបន់​អាស៊ាន ​។

ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​សង្កត់​ធង្ង​ន់​ថា ត្រូវ​ដាក់ចិត្ត​ថា​នៅ​អាស៊ាន មិនមែន​កម្ពុជា​ទេ អ​ញ្ចឹ​ង​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ការងារ កូន​ត្រូវ​ចេះ​អង់គ្លេស​ចាំបាច់ ត្រូវ​ចេះ​ភាសា​ចិន បំ​ណិ​ន​ជំនាញ​របស់​យើង ការ​ប្រាស្រ័យ​ទាក់ទង និង​ជំនាញ​បច្ចេកវិទ្យា​គឺ​ចាំបាច់ ទើប​កូន​អាច​ធ្វើការ​នៅ​ក្នុង​អាស៊ាន​បាន ។

ក្នុង​ឱកាស​នោះ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ក៏​បាន​លើក​ឡើង​អំពី​សារៈសំខាន់ ​នៃ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិត ដែល​សិស្សានុសិស្ស​គួរ​ចាប់អារម្មណ៍ ព្រោះ​មុខ​វិជ្ជា​នេះ សំខាន់​សម្រាប់​ប្រទេស​អភិវឌ្ឍ ខណៈ​ប្រទេស​កម្ពុជា ​គ្រោង​នឹង​ចាក​ចេញពី​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០៥០ ​។ បើ​តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍ គឺ​ពិភព​ការងារ​នឹង​ផ្លាស់​ប្តូរ ដោយ​វិស័យ​កសិកម្ម នឹង​ត្រូវ​ប្តូរ​ទៅ​ជា​បច្ចេកវិទ្យា​កសិកម្ម និង​ឧស្សាហកម្ម ដែល​ចាំបាច់​ត្រូវ​ចេះ​កែ​ច្នៃ​ផលិតផល ដោយ​ទាំងនេះ​គឺ​ចាំបាច់​ត្រូវការ​នូវ​ជំនាញ​វិទ្យាសាស្ត្រ​ ។

សូម​ជម្រាប​ថា ជា​រៀងរាល់ថ្ងៃ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប តែងតែ​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​អាហារូបករណ៍​របស់​គ្រឹះស្ថាន​អប់រំ​ ដៃគូ​ក្នុង និង​ក្រៅប្រទេស​ដល់​សិស្ស​ថ្នាក់​ទី​១២ ក្នុង​គោលបំណង​ផ្តល់​ឱកាស​ពិសេស និង​លើកទឹកចិត្ត​ឱ្យសិស្សានុសិស្ស​ខិតខំ ប្រឹងប្រែង​រៀនសូត្រ ​។ សម្រាប់​ឆ្នាំ​២០២៤​ នេះ គ្រឹះស្ថាន​អប់រំ​ដៃគូ​ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​មាន​៖ សាកលវិទ្យាល័យ​ពុ​ទិ្ធ​សាស្ត្រ​, សាកលវិទ្យាល័យ​កម្ពុជា សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កម្ពុជា ​(CamTech) សាកលវិទ្យាល័យ​លី​ម​កុក​វី​ង សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន សាល​វិទ្យាល័យ​គ្រប់គ្រង East Asia និង​សាកលវិទ្យាល័យ De Montfort University Cambodia ​។

ក្នុង​កម្មវិធី​នេះ សាលារៀន​ក៏​បាន​សហការ​ ជាមួយ​ទីភ្នាក់ងារ​ជាតិ​និង​មុខរបរ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​រៀបចំ​ផែនការ​អាជីព និង​ការ​តម្រង់​ទិស​វិជ្ជាជីវៈ​ សម្រាប់​សិស្ស​ផង​ដែរ​ ៕ អត្ថបទសហការ