ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

MoneyGram ចាប់​ដៃគូ​ជាមួយ​ធនាគារ ព្រី​ន​ស៍ សម្រាប់​ការបើក​ដំណើរការ​ថ្មី និង​យុទ្ធនាការ​ប្រូ​ម៉ូសិន​ដ៏​អស្ចារ្យ

4 ខែ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី 6 ខែមិថុនា ឆ្នាំ 2024 ៖ កាលពី​ពេល​ថ្មី​ៗ​នេះ MoneyGram បាន​បង្កើត​ភាព​ជា​ដៃគូ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី 6 ខែមិថុនា ឆ្នាំ 2024 ៖ កាលពី​ពេល​ថ្មី​ៗ​នេះ MoneyGram បាន​បង្កើត​ភាព​ជា​ដៃគូ ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​អត្ថប្រយោជន៍​ពិសេស​ក្នុង​ការ​ផ្ទេរ​ប្រាក់ ​។ កិច្ចសហការ​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បទ​ពិសោធន៍​អតិថិជន​ទាំងមូល ដោយ​ធានា​បាន​នូវ​ពេលវេលា​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​លឿន​ជាង​មុន កាត់​បន្ថយថ្លៃ​ចំណាយ និង​ការ​ផ្តល់​ជូន​ជា​អាទិភាព​សម្រាប់​អតិថិជន​ដោយ​ភាព​ស្មោះត្រង់ ​។ តាម​រយៈ​ការ​ប្រើប្រាស់​ចំណុចប្រសព្វ​ខ្លាំង​របស់​ក្រុមហ៊ុន​ទាំង​ពីរ គំនិត​ផ្តួចផ្តើម​នេះ​នឹង​ផ្តល់​នូវ​ការ​បង្កើន​តម្លៃ និង​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​ត្រូវការ​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ ដែល​អាច​ជឿ​ទុកចិត្ត​បាន ដោយ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សេវាកម្ម​ដ៏​លេចធ្លោ និង​ការ​ពេញចិត្ត​របស់​អតិថិជន ​។

MoneyGram គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឈានមុខ​គេ​លើ​ពិភពលោក ដែល​សម្រួល​ដល់​ការ​ផ្ទេរ​ប្រាក់​ជាស​កល​ដោយ​រលូន ​។ ថ្មី​ៗ​នេះ MoneyGram បាន​ចាប់ផ្តើម​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ ព្រី​ន​ស៍ និង​ផ្តល់​ជូន​ប្រូ​ម៉ូ​សិន​ដល់​អតិថិជន​។ ការ​ផ្ដល់​ប្រូ​ម៉ូ​សិន​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដើម្បី​បំពេញ​តាម​តម្រូវការ​នានា​ដូច​ជា ការ​ផ្ទេរ​ប្រាក់​សម្រាប់​ថ្លៃ​សិក្សា​នៅ​បរទេស ការ​ជូន​ជា​កាដូ ឬ​ការ​ចំណាយ​ផ្សេង​ៗ​ទូទៅ​។ សេវាកម្ម​នេះ​ពិតជា​ផ្តល់​ជូន​អតិថិជន​យើង​នូវ​ភាព​ស្ងប់ចិត្ត និង​សុវត្ថិភាព ហើយ​អាច​ប្រតិបត្តិការ​បាន​យ៉ាង​ងាយស្រួល​នៅ​គ្រប់​សាខា​ធនាគារ ព្រី​ន​ស៍​ ។ “​ខ្ញុំ​មាន​ក្តី​រំភើប​ជា​ខ្លាំង​ក្នុង​ការ​ពង្រីក​បណ្តាញ​របស់​យើង និង​កំណើន​ចេញ​ក្រៅប្រទេស​ជាមួយនឹង​ធនាគារ ព្រី​ន​ស៍​ ។ ឥឡូវនេះ ជនបរទេស និង​បុគ្គលិក​ធ្វើការ​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​រីករាយ​នឹង​ការ​ផ្តល់​ជូន​ពិសេស​នេះ​។ យើង​រីករាយ​ក្នុង​ការ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​អ្នក​កាន់តែ​ជិត​ស្និទ្ធ​តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​ទៅ​គ្រប់​ទីកន្លែង​ដែល​ជាទី​ទុកចិត្ត និង​រហ័ស​” នេះ​បើ​យោង​តាម​សម្តី​លោក Vijay Raj Poduval ប្រធាន​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ឥណ្ឌូចិន ​។

ធនាគារ ព្រី​ន​ស៍ ភី​អិ​ល​ស៊ី ជា​គ្រឹះស្ថាន​ធនាគារពាណិជ្ជ​ឈានមុខ​គេ​ដែល​មាន​បណ្តាញ​ធំ​ទូលាយ​នៃ​សាខា​ចំនួន 36 និង​ទីតាំង​ទូ ATM ចំនួន 85 ទីតាំង​ដែល​កំពុង​ប្រតិបត្តិការ​ទូ​ទាំង​ប្រទេស ​។ លោក ហ៊​ន់ សុ​រចនា នាយក​ប្រតិបត្តិ និង​ជានា​យក​គ្រប់គ្រង​ធនាគារ ព្រី​ន​ស៍ បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មាន​មោទកភាព​ដែល​បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ធនាគារ ព្រី​ន​ស៍ ជាមួយ MoneyGram ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ដ៏​ល្បី​មួយ ដើម្បី​ផ្តល់​ជូន​អតិថិជន​យើង​នូវ​កម្រៃជើងសារ​ពិសេស​ត្រឹមតែ 3 ដុល្លារ​ក្នុង​មួយ​ប្រតិបត្តិការ​ ។ ជាមួយនឹង​ទឹកប្រាក់​ផ្ទេរ​អតិបរមា​ចំនួន 10,000 ​ដុល្លារ ក្នុង​មួយ​ថ្ងៃ​ដែល​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី 03 ខែមិថុនា ដល់​ថ្ងៃ​ទី 03 ខែធ្នូ ឆ្នាំ 2024 ​។ សូម​ស្វាគមន៍​អតិថិជន​របស់​យើង សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​នៅ​គ្រប់​សាខា​របស់​ធនាគារ ព្រី​ន​ស៍ ដែល​ការ​ផ្តល់​ជូន​ពិសេស​នេះ​គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​យើង​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ​ទំនើប​ៗ និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ ។

ប្រសិនបើ​លោក​អ្នក​កំពុង​ស្វែងរក​មធ្យោបាយ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​ដែល​អាច​ទុកចិត្ត​បាន និង​មាន​ប្រសិទ្ធភាព ការ​ផ្តល់​ជូន​ដ៏​រំភើប​មួយ​នេះ គឺជា​អ្វី​ដែល​អ្នក​មិន​គួរ​ខកខាន​ឡើយ​ ។ ប្រូ​ម៉ូ​សិន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បំពេញតម្រូវការ​ដ៏​ទូលំទូលាយ មិន​ថា​អ្នក​កំពុង​ផ្តល់​ជំនួយ​ដល់​សមាជិកគ្រួសារ​នៅ​ឯ​ក្រៅប្រទេស គ្រប់គ្រង​ការ​ចំណាយ​ផ្សេង​ៗ​នៅ​បរទេស ឬ​គ្រាន់តែ​ត្រូវការ​សេវាកម្ម​ដែល​អាច​ទុកចិត្ត​បាន​ដើម្បី​ផ្ញើ​ប្រាក់​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​កាន់​ប្រទេស​មួយទៀត​។ តាម​រយៈ​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​ជូន​នេះ អ្នក​នឹង​រីករាយ​ជាមួយ​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​នឹង​ធ្វើ​ឱ្យ​ប្រតិបត្តិការ​អន្តរជាតិ​របស់​អ្នក​កាន់តែ​រលូន និង​មាន​តម្លៃ​សមរម្យ​ ។

យើង​យល់​ពី​សារៈសំខាន់​នៃ​វិធីសាស្ត្រ​ដែល​រហ័ស សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​របស់​អ្នក​ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ចង់ឱ្យ​អ្នក​ស្វែង​យល់​បន្ថែម​អំពី​ឱកាស​ពិសេស​នេះ ដោយ​ចូល​ទៅ​កាន់​សាខា​ធនាគារ ព្រី​ន​ស៍ ​។ ក្រុមការងារ​របស់​យើង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ផ្តល់​ជូន​នូវ​ព័ត៌មាន​ទាំងអស់​ដែល​អ្នក​ត្រូវការ និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​របស់​យើង​នៅ​ថ្ងៃនេះ​ ។ សូមកុំ​ឲ្យ​ឱកាស​មួយ​នេះ​កន្លង​ផុត​ទៅ ដើម្បី​ធ្វើ​ឱ្យ​ការ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​របស់​អ្នក​កាន់តែ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។ សូម​ចូល​មក​កាន់​សាខា​ធនាគារ ព្រី​ន​ស៍ និង​ស្វែង​យល់​ពី​របៀប ដែល​យើង​អាច​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​អ្នក​ជាមួយនឹង​ការ​ផ្តល់​ជូន​ពិសេស​នេះ ៕ អត្ថបទសហការ