ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​កែ​អាកប្បកិរិយា​កូន​ៗ​ដែល​មិន​ស្តាប់​ពេល​ឪពុក​ម្តាយ​និយាយ !

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ វា​អាច​មានការ​ខកចិត្ត នៅ​ពេល​ដែល​កូន​មិន​ស្តាប់​សម្តី​របស់​អ្នក ។ សូម​សាកល្បង​ប្រើ​បច្ចេកទេស​ទាំងនេះ ដើម្បី​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​សហការ និង​កែ​លម្អ​ទំនាក់ទំនង​ក្នុង​ក្រុម​គ្រួសារ ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ…

រាជធានី​ភ្នំពេញ ៖ វា​អាច​មានការ​ខកចិត្ត នៅ​ពេល​ដែល​កូន​មិន​ស្តាប់​សម្តី​របស់​អ្នក ។ សូម​សាកល្បង​ប្រើ​បច្ចេកទេស​ទាំងនេះ ដើម្បី​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​សហការ និង​កែ​លម្អ​ទំនាក់ទំនង​ក្នុង​ក្រុម​គ្រួសារ ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ វា​ជា​ការ​ខកចិត្ត​នៅ​ពេល​ដែល​កូន​របស់​អ្នក​ហាក់ដូចជា​មិន​ស្តាប់ ឬ​អាក្រក់​ជាង​នេះ​ទៅ​ទៀត ហាក់ដូចជា​មិន​អើពើ​នឹង​អ្នក​ទាំងស្រុង ។ អ្នក​ប្រហែលជា​ឆ្ងល់​ថា អ្នក​កំពុង​ធ្វើ​អ្វី​ខុស ។ ប៉ុន្តែ​ការ​ពិត​មាន​ហេតុផល​ជា​ច្រើន​ដែល​ក្មេង​មិន​ស្តាប់ រួម​ទាំង​ពួក​គេ​មិន​ទាន់​បាន​អភិវឌ្ឍ​ជំនាញ​នេះ​នៅឡើយ ។ នៅ​ទី​នេះ យើង​ទម្លាយ​មូលហេតុ​ដែល​ក្មេង​ៗ​អាច​មិន​អើពើ​អ្នក ។ យើង​ក៏​ផ្តល់​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​សម្រាប់​ការ​ប្រៀនប្រដៅ​ក្មេង​ដែល​មិន​ស្តាប់ បូក​រួម​ទាំង​ការ​ណែនាំ​សម្រាប់​ការ​លើកទឹកចិត្ត​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​ស្តាប់​ផង​ដែរ ។

ហេតុ​អ្វី​បានជា​កុមារ​មិន​ស្តាប់ ? ឪពុក​ម្តាយ​តែងតែ​មើល​ឥរិយាបថ​ស្តាប់​ក្នុង​ន័យ​គោរព ។ «​ប្រសិនបើ​កូន​របស់ខ្ញុំ​មិន​ស្តាប់ និង​យកចិត្តទុកដាក់ នោះ​ជា​សញ្ញា​នៃ​ការ​មិន​គោរព​» ។ និយាយ​ការ​ពិត ពេល​ខ្លះ​ការ​មិន​ស្តាប់​អាច​ជា​ដំណាក់កាល​ធម្មតា​នៃ​ការ​លូតលាស់​ប៉ុណ្ណោះ ។ នេះ​ជា​ហេតុផល​ផ្សេង​ទៀត ដែល​ក្មេង​មិន​ស្តាប់ ៖ សម្តី​របស់​អ្នក​វែង​ពេក​, អ្នក​កំពុង​ស្តីថា រិះគន់ ឬ​ត្អូញត្អែរ​ដាក់​កូន​, ពាក្យ​សម្តី​មាន​ភាព​ស្មុគស្មាញ ឬ​មិន​ស៊ីសង្វាក់​គ្នា​, កូន​របស់​អ្នក​មានការ​បាត់បង់​ការ​ស្តាប់ ឬ​បញ្ហា​សុខភាព​ផ្លូវចិត្ត ។

១. ជ្រើសរើស​ពេលវេលា​ល្អ​បំផុត ៖ ឪពុក​ម្តាយ​តែងតែ​ចង់ឱ្យ​កូន​ស្តាប់​ភ្លាម​ៗ ប៉ុន្តែ​ពេល​ខ្លះ កូន​កំពុង​រវល់ ឬ​មានការ​រំខាន ។ អ្នក​អាច​និយាយ​ថា ប៉ា​ដឹង​កូន​កំពុង​លេង តើ​ពេល​ណា​យើង​អាច​និយាយ​គ្នា​បាន ? នេះ​បង្ហាញ​ថា អ្នក​គោរព​ពេលវេលា​របស់​កូន​អ្នក ហើយ​ពួក​គេ​អាច​យក​គំរូ​តាម​ការ​គួរសម​នេះ បន្ទាប់​ពី​បានឃើញ​អ្នក​ធ្វើ​វា​ជា​បន្តបន្ទាប់ ។

២. ប្រើ​ពាក្យ​ដដែល ៖ ឱ្យ​កូន​និយាយ​ឡើង​វិញ​នូវ​អ្វី​ដែល​បាន​និយាយ ដូច្នេះ​អ្នកដឹង​ថា ពួក​គេ
បាន​ស្តាប់​អ្នក ។ ការ​សុំ​ឱ្យ​កូន​របស់​អ្នក​និយាយ​សារ​ឡើង​វិញ​ក៏​នឹង​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយស្រួល​ក្នុង​ការ​ចង​ចាំ​ផង​ដែរ ។

៣. ផ្តល់​ជម្រើស ៖ នៅ​ពេល​ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ការ​ណែនាំ បច្ចេកទេស​ដ៏​មាន​ប្រយោជន៍​មួយ គឺ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ជម្រើស​មួយ ។ ជា​ឧទាហរណ៍ ជំនួស​ឱ្យ​ការ​និយាយ​ថា ស្លៀកខោ​ទ្រនាប់​របស់​អ្នក សួរ​ពួក​គេ​ថា តើ​ពួក​គេ​ចូល​ចិត្ត​ខោ​ទ្រនាប់​ពណ៌​ក្រហម ឬ​ខោ​ពណ៌​ខៀវ ។ ការ​ធ្វើ​ដូច្នេះ​អាច​ផ្តល់​អំណាច​ដល់​កុមារ ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​ដូច​ជា​មានការ​គ្រប់គ្រង​លើ​ជីវិត​របស់​ពួក​គេ ។

៤. ព្យាយាម​ប៉ះ​រាង​កាយ​ដោយ​ទន់ភ្លន់ ៖ សូម​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​រាង​កាយ​ដោយ​ទន់ភ្លន់ ដូច​ជា​ដាក់​ដៃ​របស់​អ្នក​នៅ​លើ​ដៃ​របស់​កូន​អ្នក ឱប ឬ​ច្របាច់​ស្មា​របស់​គេ​ថ្នម​ៗ ។ កុមារ​មាន​ទំនោរ​រៀន​តាម​វិធី​ផ្សេង​ៗ​គ្នា ហើយ​នៅ​ពេល​ដែល​អ្នក​ប្រើ​ទាំង​ពាក្យ​សំដី និង​ការ​អង្អែល​រាង​កាយ​សមរម្យ អ្នក​អាច​ចាប់​យក​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ​បាន​ប្រសើរ​ជាង​មុន ។

៥. ត្រូវ​មាន​ភាព​ស្របគ្នា ៖ ត្រូវ​សង្កត់ធ្ងន់​លើ​ការ​ប្រាស្រ័យ​ទាក់ទង​ច្បាស់លាស់ និង​ជាប់លាប់ ។ កូន​របស់​អ្នក​គួរ​ដឹង​ពី​អ្វី​ដែល​រំពឹង​ទុក ហើយ​ពួក​គេ​តែងតែ​ធ្វើការ​ឆ្ពោះទៅ​រក​ការ​ក្លាយជា​អ្នក​ស្តាប់​ដែល​សកម្ម​ជាង​មុន ។

៦. ផ្តល់​រង្វាន់​ដល់​ការ​ស្តាប់​ល្អ ៖ សូម​សរសើរ​កូន​របស់​អ្នក ឬ​ប្រើ​រង្វាន់​តូច​ៗ ។ ឧទាហរណ៍ ប្រសិនបើ​អ្នក​ចង់ឱ្យ​កូន​របស់​អ្នក​ឈប់​មើល​ទូរទស្សន៍ ហើយ​ចូលរួម​ជាមួយ​អ្នក​នៅ​តុ​អាហារ​ពេល​ល្ងាច អ្នក​អាច​អនុញ្ញាត​ឱ្យ​ពួក​គេ​មើល​ទូរទស្សន៍ ១៥ នាទី​ទៀត​បន្ទាប់​ពី​អាហារ ប្រសិនបើ​ពួក​គេ​មក​ភ្លាម​ៗ​ដោយ​មិន​ត្អូញត្អែរ ។ ការ​ផ្តល់​រង្វាន់​ងាយស្រួល ឬ​ការ​លើកទឹកចិត្ត​អាច​ជួយ​ឱ្យ​អាកប្បកិរិយា​ស្តាប់​របស់​ពួក​គេ​ប្រសើរ​ឡើង ។

៧. ធ្វើ​ជា​គំរូ​ជំនាញ​ទំនាក់ទំនង​ល្អ ៖ សូម​គោរព​កូន​របស់​អ្នក វា​នឹង​កាន់តែ​ងាយស្រួល​សម្រាប់​ពួក​គេ​ក្នុង​ការ​បង្ហាញ​ការ​គោរព​ត្រឡប់​មក​វិញ ។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា អ្នក​កំពុង​ធ្វើ​ជា​គំរូ​តាម​អាកប្បកិរិយា​ដែល​អ្នក​ចង់បាន ៕ ប្រភព ៖ parents

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ ការ​បើក​ដំណើរការ ៤ សាខា ថ្មី​បន្ថែម​ទៀត សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ចំការ​ដូង ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​កូន​ៗ​លោក​អ្នក​រៀងរាល់ថ្ងៃ និង​ផ្តល់​ជូន​ការ​សិក្សា​សម្រាប់​គ្រួសារ​, អាហារូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​, សិក្សា​ថ្នាក់​បំប៉ន​ដោយ​ឥត​គិតថ្លៃ​, ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​នេះ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០/០៦/២០២៤ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕