ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រាជរដ្ឋាភិបាល​កំពុង​ផ្តល់​ជំនាញ​ដល់​ពលរដ្ឋ​ ដើម្បីសម្រេច​ចក្ខុវិស័យ​ជា​ប្រទេស​មាន​ចំណូល​មធ្យមកម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០ និង​ចំណូល​ខ្ពស់​ឆ្នាំ ២០៥០

1 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ គោលដៅ​របស់​រាជរដ្ឋាភិបាល គឺ​ធ្វើ​យ៉ាងណា​ផ្តល់​ឱកាស​ការងារ និង​ជំនាញ​ច្បាស់លាស់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ និង​លើកកម្ពស់​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ ។ នេះ​បើ​តាម​ការ​ថ្លែង​របស់ ឯកឧត្តម…

រាជធានីភ្នំពេញ ​៖ គោលដៅ​របស់​រាជរដ្ឋាភិបាល គឺ​ធ្វើ​យ៉ាងណា​ផ្តល់​ឱកាស​ការងារ និង​ជំនាញ​ច្បាស់លាស់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ និង​លើកកម្ពស់​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ ។ នេះ​បើ​តាម​ការ​ថ្លែង​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​បិទ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៧ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​ ១៦ ខែមិថុនា ឆ្នាំ ​២០២៤​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ត្រូវ​បាន​ផ្តល់​ឱកាស​សិក្សា​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ សំដៅ​ឱ្យ​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ជីវិត ដើម្បី​សម្រេច​បាន​នូវ​គោលដៅ អនាគត​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ ។

យ៉ាងណា​ក៏​ដោយ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា កម្ពុជា​មិន​អាច​សម្រេច​បាន​នូវ​គោលដៅ​នេះ​ទេ ប្រសិនបើ​ប្រជាពលរដ្ឋ មិន​មានឱកាស​ការងារ និង​ជំនាញ​ ។ ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន ១​ លាន​៥ ​សែន​នាក់ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​ខាង​មុខ និងកាត់​បន្ថយ​ភាព​ក្រីក្ រ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ក្តី​សង្ឃឹមថា យុវជន​ទាំងអស់​នឹង​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ ក្នុង​ការ​ប្រែក្លាយ​អនាគត​របស់​ខ្លួន​កាន់តែ​មាន​ភាពល្អ​ប្រសើរ រីក​ចម្រើន​ជាមួយ​ចំណេះ​ជំនាញ​ប៉ិនប្រសព្វ​ ។ ជា​ពិសេស យុវជន និង​និស្សិត​ត្រូវ​ធានា​ថា ការ​សិក្សា​របស់​ពួក​គេ​ទទួល​បាន​ជោគជ័យ ហើយ​មានគុណ​ភាព ដើម្បី​ទាក់ទាញ​ការ​វិនិយោគ បង្កើន​ឱកាស​ការងារ​ក្នុងស្រុក ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល លើកកម្ពស់​ជីវភាព​រស់នៅ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ៕ អត្ថបទសហការ