រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបច្បាស់ថា ចំពោះលក្ខខណ្ឌកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា ជាកញ្ចប់រង្វាន់ សម្រាប់ផ្តល់ជូនតែគូអាពាហ៍ពិពាហ៍ពិតប្រាកដ ដែលជាវ ស្រាបៀរ កម្ពុជា សម្រាប់រៀបចំមង្គលការ ទើបមានសុពលភាព ក្នុងការទទួលរង្វាន់ពីកញ្ចប់នេះ ។
ក្រោយពេលការចាប់បានសន្លឹកឆ្នោត យើងត្រូវគោរពទៅតាមគោលការណ៍ និងលក្ខខណ្ឌមុនពេលបើករង្វាន់ដោយការផ្ទៀងផ្ទាត់ទៅលើឯកសារ (អត្តសញ្ញាណបណ្ណរបស់ស្វាមីភរិយា, សន្លឹកឆ្នោតដែលមានលេខបណ្ណត្រូវរង្វាន់, លិខិតបញ្ចក់អាពាហ៍ពិពាហ៍, រូបថតរៀបការ និងធៀបការ) ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ។ ក្នុងលក្ខខណ្ឌមិនមានឯកសារណាមួយ មកបញ្ជាក់ឱ្យគ្រប់ទៅតាមលក្ខខណ្ឌ ដូចបានកំណត់ឡើយ នឹងត្រូវទុកជាអាសារបង់ ។
ក្នុងករណីអតិថិជនជាវកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា ដើម្បីយកទៅឡើងផ្ទះ ខួបកំណើត ឬជប់លៀងផ្សេងៗ ហើយចៃដន្យទទួលបានសន្លឹកឆ្នោត ក្រុមហ៊ុនសុំរក្សាសិទ្ធិមិនប្រគល់រង្វាន់ជូននោះទេ ដោយសាររង្វាន់នេះផ្ដល់ជូនអតិថិជន ដែលគោរពទៅតាមលក្ខខណ្ឌរៀបអាពាហ៍ពិពាហ៍ ច្បាស់លាស់តែប៉ុណ្ណោះ ។
សូមបញ្ជក់ថា ក្រុមហ៊ុនសូមប្រកាន់យកនូវគោលការណ៍ របស់ក្រុមហ៊ុនដោយប្រគល់រង្វាន់ជូនអតិថិជន ដែលជាវកញ្ចប់អាពាហ៍ពិពាហ៍ពិតប្រាកដតែប៉ុណ្ណោះ ដូចដែលមានបញ្ជាក់ច្បាស់តាមរយៈការផ្សព្វផ្សាយ នាពេលកន្លងមក ។ សូមអរគុណ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ