ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន DKSH Cambodia ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ចំណាយ​ឌី​ជី​ថ​លតាម​រយៈ​ដំណោះស្រាយ Host-to-Host របស់ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់

2 ខែ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១០ ខែមិថុនា ឆ្នាំ​ ២០២៤ ៖ ធនាគារ ជេ ត្រាស់…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១០ ខែមិថុនា ឆ្នាំ​ ២០២៤ ៖ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ និង​ក្រុមហ៊ុន DKSH Cambodia បាន​ប្រកាស​ជា​ផ្លូវការ​ពី​ភាព​ជោគជ័យ​ភាព​នៃ​ការ​រួម​បញ្ចូល រវាង​ប្រព័ន្ធ​ស្នូល​របស់​ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (“ERP”) របស់​ក្រុមហ៊ុន DKSH Cambodia តាម​រយៈ​បណ្តាញ​ផ្ទេរ​ទិន្នន័យ​ដែល​មាន​សុវត្ថិភាព (Secure File Transfer Protocol – sFTP) សម្រាប់​ការ​គ្រប់គ្រង​ទូទាត់​ចំណាយ តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ។

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ផ្តល់​ជូន​នូវ​ដំណោះស្រាយ Host-to-Host ដែល​មាន​ឯកទេស​ក្នុង​ការ​រួម​បញ្ចូល Enterprise Resources Planning System និង​ផ្តល់​នូវ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រព័ន្ធ​ទាំង​ពីរ ជាមួយនឹង​ការ​គ្រប់គ្រង​គម្រោង ប្រកបដោយ​វិជ្ជាជីវៈ ​។ ដំណោះស្រាយ​នេះ មាន​គោលបំណង​កាត់​បន្ថយ​ភាព​ស្មុគស្មាញ និង​បង្កើន​ប្រសិទ្ធភាព និង​ផលិតភាព​តាម​រយៈ​ល្បឿន និង​ភាព​ត្រឹមត្រូវ​នៃ​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល ដោយ​ប្រើ​បណ្តាញ​សុវត្ថិភាព ជាមួយនឹង​ការ ចាក់សោរ​ទិន្នន័យ “Data Encryption” ។

គម្រោង​នេះ ទាមទារ​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ និង​មាន​ភាព​បត់បែន មាន​ភាព​សាមញ្ញ និង​សម​ស្រប​សម្រាប់ DKSH Cambodia ជាមួយនឹង matrix function ដែល​មាននៅ​ក្នុង សេវាកម្ម​ធនាគារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត សម្រាប់​សាជីវកម្ម JTR Connect របស់​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់​។ សមិទ្ធិ​ផល​នេះ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត និង​កិច្ចសហការ​ដ៏​រឹង​មាំ​រវាង​ក្រុមការងារ​របស់ DKSH Cambodia និង​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ។

កញ្ញា ធួន ច័ន្ទ សុ​យ៉ាវ​ត្តី ជានា​យក​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ ក្រុមហ៊ុន DKSH Cambodia បាន​មាន​ប្រសាសន៍​ថា “​ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទីផ្សារ​ឈានមុខ​គេ យើង​បន្ត​ខិតខំ​កែ​លម្អ​សេវាកម្ម​របស់​យើង សម្រាប់​ដៃគូ និង​អតិថិជន​ទាំងអស់​។ ការ​វិនិយោគ​នេះ​មាន​គោលបំណង​ឆ្ពោះទៅ​រក​ដំណើរការ​ដែល​មាន​ភាព​ងាយស្រួល ហើយ​តាម​រយៈ​កិច្ចសហការ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​អនុវត្ត​ដំណោះស្រាយ​ឌី​ជី​ថ​ល​ដែល​ផ្តល់​ដោយ​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ យើង​សម្រេច​បាន​នូវ​ការ​បង្កើន​ប្រសិទ្ធភាព និង​ផលិតភាព តាម​រយៈ SWIFT និង​មធ្យោបាយ​ទូទាត់​បែប​ឌី​ជី​ថ​ល​ដែល​ត្រឹមត្រូវ​សម្រាប់​ដៃគូ​របស់​យើង​” ​។

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមហ៊ុន DKSH Cambodia ដែល​បាន​ជ្រើស​យក ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ប្រព័ន្ធ​ទូទាត់​ចំណាយ​នេះ ដែល​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ជឿជាក់ និង​ទំនុកចិត្ត​របស់​ក្រុមហ៊ុន DKSH Cambodia មក​លើ​ធនាគារ​ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ​។

លោក Toru Myochin នាយក​ប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ មាន​ប្រសាសន៍​ថា ​៖ “​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ នៅ​តែ​បន្ត​វិនិយោគ​ទៅ​លើ​ផ្នែក​ឌី​ជី​ថ​ល​នៅ​ក្នុង​ទីផ្សារកម្ពុជា​ ។ នេះ រួម​បញ្ចូល​ទាំង​បច្ចេកវិទ្យា ដែល​ជួយ​សម្រួល​ដំណើរការ​ផ្លាស់​ប្តូរ​ទិន្នន័យ​សម្រាប់​ការ​ទូទាត់​តាម​ស្តង់ដារ​រវាង​ប្រព័ន្ធ ERP របស់​អតិថិជន និង​ប្រព័ន្ធ​ធនាគារ​ស្នូល​របស់​យើង និង​បើក​អោយ​មានការ​ត្រួតពិនិត្យ មុន​នឹង​អនុញ្ញាត​ការ​ទូទាត់ “Authorization Matrix” ។ ជា​លទ្ធផល យើង​បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ដំណោះស្រាយ Host-to-Host ដែល​ក្នុង​នោះ​រួម​មាន Swift FIN/MT101 Swift FileAct និង​sFTP​។ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ មាន​សេចក្តី​សោមនស្ស ដែល​មាន​លទ្ធភាព​នាំ​យក​បច្ចេកវិទ្យា​គ្រប់គ្រង​សាច់ប្រាក់​ស្តង់ដារ​របស់​ធនាគារ​អន្តរជាតិ មក​កាន់​ទីផ្សារ​ធនាគារ​នៅ​កម្ពុជា ដើម្បី​គាំទ្រ​សាជីវកម្ម​ជាតិ និង​អន្តរជាតិ ​។

អំពី​ក្រុមហ៊ុន DKSH Cambodia
គោលបំណង​របស់ ក្រុមហ៊ុន DKSH គឺ​ដើម្បី​លើកកម្ពស់​ជីវិត​របស់​មនុស្ស​ ។ អស់​រយៈពេល​ជិត 160 ឆ្នាំ​មក​ហើយ ក្រុមហ៊ុន DKSH បាន​នឹង​កំពុង​រីក​ចម្រើន​បន្ថែម​ទៀត​ទាំង​ក្រុមហ៊ុន​របស់​ខ្លួន​ក្នុង​ទ្វីបអាស៊ី ព្រមទាំង​នាយកដ្ឋាន​អាជីវកម្ម​របស់​ខ្លួន​មាន​ដូច​ជា​ផ្នែក​សុខភាព ទំនិញប្រើប្រាស់ សម្ភារសម្រាប់​ដំណើរការ និង​បច្ចេកវិទ្យា​ ។ ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា​ពង្រីក​ទីផ្សារ​ឈានមុខ​គេ ក្រុមហ៊ុន DKSH ផ្តល់​នូវ​ប្រភព ព័ត៌មាន​អំពី​ទីផ្សារ ការ​លក់ និង​ការ​ធ្វើ​ទីផ្សារ ពាណិជ្ជកម្ម​បែប​ឌី​ជី​ថ​ល ការ​ចែកចាយ និង​ភស្តុ​ភារ ព្រមទាំង​សេវាកម្ម​ក្រោយ​ការ​លក់ ​។ ក្រុមហ៊ុន DKSH ក៏​បាន​ចូលរួម​ក្នុង United Nations Global Compact ហើយ​ប្រកាន់ខ្ជាប់​នូវ​វិធីសាស្ត្រ​ផ្អែក​លើ​គោលការណ៍​របស់​ខ្លួន​ចំពោះ​អាជីវកម្ម​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​។ ចុះបញ្ជី​នៅ​ក្នុង SIX Swiss Exchange ក្រុមហ៊ុន DKSH ប្រតិបត្តិការ​នៅ​ក្នុង​ទីផ្សារ​ចំនួន 36 ជាមួយនឹង​អ្នកឯកទេស​ចំនួន 29040 នាក់ ដោយ​បង្កើត​បាន​ថ្លៃ​លក់​សុទ្ធ​ចំនួន 11,1 ពាន់​លាន​ហ្វ្រ​ង់​ស្វ៊ី​ស ក្នុង​ឆ្នាំ 2023 ​។ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន DKSH មានបទពិសោធន៍​ជាង 70 ឆ្នាំ​។ សព្វ​ថ្ងៃនេះ DKSH គឺជា​អង្គការ​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​ដៃគូ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​សម្រាប់​ក្រុមហ៊ុន​ដែល​កំពុង​ស្វែងរក​ការ​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​នៅ​ក្នុង​ទីផ្សារ​នេះ​ ។

អំពី​ធនាគារ​ជេ ត្រាស់ រ៉ូ​យ៉ា​ល់
ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ គឺជា​ក្រុមហ៊ុន​រួម​ទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ហិរញ្ញវត្ថុ​ចម្រុះ​ជប៉ុន ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ និង​ក្រុមហ៊ុន Royal Group Finance Co., Ltd ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​កម្ពុជា​។ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ គឺជា​ធនាគារ​បរទេស​ធំ​ជាងគេ​បំផុត​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក​ជូន​ប្រជាជន​កម្ពុជា និង​ជនបរទេស​ដែល​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​បុគ្គលិក​ច្រើន​ជាង ៦០០ នាក់ ជាមួយ​សាខា​ចំនួន ១៧ នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និង​ខេត្ត​ព្រះ​សីហ​នុ​ ៕ អត្ថបទសហការ