
ទឹកដោះគោអ្វីដែលល្អបំផុតសម្រាប់កុមារ ?
រាជធានីភ្នំពេញ ៖ ទឹកដោះគោ គឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហាររបស់កុមារ ។ ទឹកដោះគោ ជួយអភិវឌ្ឍឆ្អឹងឱ្យមានសុខភាពល្អ គ្រប់គ្រងសម្ពាធឈាម និងរក្សាទម្ងន់ឱ្យមានសុខភាពល្អ ។…
រាជធានីភ្នំពេញ ៖ ទឹកដោះគោ គឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហាររបស់កុមារ ។ ទឹកដោះគោ ជួយអភិវឌ្ឍឆ្អឹងឱ្យមានសុខភាពល្អ គ្រប់គ្រងសម្ពាធឈាម និងរក្សាទម្ងន់ឱ្យមានសុខភាពល្អ ។…
រាជធានីភ្នំពេញ ៖ ទឹកដោះគោ គឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហាររបស់កុមារ ។ ទឹកដោះគោ ជួយអភិវឌ្ឍឆ្អឹងឱ្យមានសុខភាពល្អ គ្រប់គ្រងសម្ពាធឈាម និងរក្សាទម្ងន់ឱ្យមានសុខភាពល្អ ។ តើទឹកដោះគោដែលមានមូលដ្ឋានលើរុក្ខជាតិ គឺជាអ្វី ? ទឹកដោះគោដែលមានមូលដ្ឋានលើរុក្ខជាតិសំដៅលើជម្រើសទឹកដោះគោ ដែលមិនមែនជាទឹកដោះគោចេញពីគោ ។ វាអាចផលិតចេញពីរុក្ខជាតិ គ្រាប់ផ្លែ ឬគ្រាប់ធញ្ញជាតិផ្សេងៗ ។ ទឹកដោះគោដែលមានមូលដ្ឋានលើរុក្ខជាតិទូទៅរួមមាន ៖ ទឹកដោះគោសណ្ដែក, ទឹកដោះគោអាល់ម៉ុង, ទឹកដោះគោ Oat, ទឹកដោះគោខ្ទិះដូង និងទឹកដោះគោអង្ករ ។
ខណៈពេលដែលទឹកដោះគោប្រភេទនេះមានគេញ៉ាំច្រើន វាប្រែប្រួលទៅតាមប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងទៀត ។ ទឹកដោះគោដែលមានមូលដ្ឋានលើរុក្ខជាតិមួយចំនួនត្រូវបានពង្រឹងជាមួយនឹងវីតាមីន រីឯផ្សេងទៀតមានផ្អែមជាមួយស្ករបន្ថែម ។ វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យស្លាកសញ្ញា ដើម្បីយល់ពីតម្លៃអាហារូបត្ថម្ភរបស់ផលិតផលនីមួយៗ ។
ហេតុអ្វីបានជាទឹកដោះគោមានសារៈសំខាន់សម្រាប់កុមារ ? ទឹកដោះគោមានសារធាតុចិញ្ចឹមសំខាន់ៗដែលជួយដល់ការលូតលាស់រាងកាយរបស់កុមារ រួមមាន ៖ ប្រូតេអ៊ីនដែលមានគុណភាពខ្ពស់, កាល់ស្យូម (ជួយដល់សុខភាពឆ្អឹង), ប៉ូតាស្យូម (ជួយរក្សាសម្ពាធឈាមឱ្យមានសុខភាពល្អ), វីតាមីន D (ជំនួយសុខភាពឆ្អឹង និងសុខភាពបេះដូង), វីតាមីន B12 (បង្កើតកោសិកាឈាមក្រហម), វីតាមីន A (ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ), ផូស្វ័រ (ជួយដល់សុខភាពឆ្អឹង), វីតាមីន B2 (riboflavin ដែលបំប្លែងអាហារទៅជាថាមពល)និងវីតាមីន B3 (niacin ដែលបំប្លែងអាហារទៅជាថាមពល) ។
កុមារជាច្រើនមានវីតាមីន D ទាប ដែលជាសារធាតុចិញ្ចឹម ដែលរាងកាយបង្កើតដោយធម្មជាតិពីការប៉ះនឹងពន្លឺព្រះអាទិត្យ ។ កុមារដែលមានកម្រិតវីតាមីន D ទាប ជាពិសេសក្នុងវ័យក្មេងអាចប្រឈមនឹងជំងឺមួយហៅថា rickets (ការធ្វើឱ្យឆ្អឹងទន់) និងការលូតលាស់មិនល្អ ។ ទឹកដោះគោ គឺជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការបំពេញវីតាមីននេះ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាកូនរបស់អ្នកឱ្យមានសុខភាពល្អ ។
ទឹកដោះគោ ធៀបនឹងទឹកដោះគោរុក្ខជាតិ តើទឹកដោះគោមួយណាល្អបំផុតសម្រាប់កុមារ ?កុមារអាយុក្រោម ៥ ឆ្នាំគួរចៀសវាងទឹកដោះគោដែលមានមូលដ្ឋានលើរុក្ខជាតិ ។ ទឹកដោះគោសត្វគោ ត្រូវបានណែនាំសម្រាប់កុមារដែលមានអាយុចាប់ពី ១២ ខែឡើងទៅ ដើម្បីជួយផ្គត់ផ្គង់ប្រូតេអ៊ីន កាល់ស្យូម វីតាមីន D និងសារធាតុចិញ្ចឹមផ្សេងៗទៀត ។ ទឹកដោះគោ មានសារធាតុចិញ្ចឹមសំខាន់ៗ ដែលមិនត្រូវបានផ្គូផ្គងក្នុងជម្រើសដែលមានមូលដ្ឋានលើរុក្ខជាតិទេ ។ នៅពេលប្រៀបធៀបមាតិកាសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីន និងកាល់ស្យូម ទឹកដោះគោចេញពីសត្វគោ គឺជាជម្រើសទឹកដោះគោដ៏ល្អបំផុតសម្រាប់កុមារ ។
ករណីលើកលែងមួយ គឺសម្រាប់កុមារដែលអាលែកស៊ីនឹងទឹកដោះគោ ឬសម្រាប់គ្រួសារហូបបួសដោយសារតែជំនឿសាសនា ឬរបៀបរស់នៅ ។ សម្រាប់កុមារដែលត្រូវការជម្រើសជំនួសទឹកដោះគោបែបនេះ ទឹកគោសណ្តែក គឺជាជម្រើសទឹកដោះគោរុក្ខជាតិដ៏ល្អបំផុត ។ យ៉ាងណាមិញ មាតាបិតាគួរចៀសវាងការផ្តល់ទឹកដោះគោឱ្យកុមារដែលមានបន្ថែមរសជាតិ និងជាតិស្ករបន្ថែម ។ សូមចៀសវាងផងដែរនូវភេសជ្ជៈផ្អែមផ្សេងទៀតដូចជាទឹកក្រូច ទឹកផ្លែឈើ និងភេសជ្ជៈកីឡា ហើយជ្រើសរើសទឹក និងទឹកដោះគោធម្មតាជំនួសវិញ ។
តើកុមារត្រូវការញ៉ាំទឹកដោះគោប៉ុន្មានក្នុងមួយថ្ងៃ ? ទឹកដោះគោមិនគួរត្រូវបានណែនាំមុនអាយុ ១ ឆ្នាំទេ ។ នៅពេលដែលកុមារចាប់ផ្តើមផឹកទឹកដោះគោ ទឹកដោះគោដែលល្អបំផុត គឺទឹកដោះគោធម្មតា ។ ទារកទើបនឹងកើតពី 0-12 ខែ កុមារគួរបៅដោះម្តាយ ឬទឹកដោះគោទារក ។ ពី 12-24 ខែ អាចពី 2 ទៅ 3 ពែងក្នុងមួយថ្ងៃ ពី 2-3 ឆ្នាំ អាចពី 2 ពែងក្នុងមួយថ្ងៃ ពី 4-8 ឆ្នាំ អាចពី 2 ពែងកន្លះក្នុងមួយថ្ងៃ និងអាយុពី 9-18 ឆ្នាំ អាចពី 3 ពែងក្នុងមួយថ្ងៃ ។ ប្រសិនបើកូនរបស់អ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានអាឡែហ្ស៊ីទឹកដោះគោ សូមពិគ្រោះជាមួយគ្រូពេទ្យកុមារ ឬអ្នកជំនាញផ្នែកចំណីអាហារ ដើម្បីធានាថា កូនរបស់អ្នកកំពុងទទួលបានសារធាតុចិញ្ចឹមដែលត្រូវការដើម្បីមានសុខភាពល្អ ៕ ប្រភព ៖ childrens
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ អបអរសាទរ ការបើកដំណើរការ ៤ សាខា ថ្មីបន្ថែមទៀត សាលារៀនវ៉េស្ទឡាញន៍ សាខាតាខ្មៅ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) សាខាឈូកមាស និងសាលារៀនណត្សឡាញន៍ សាខាចំការដូង ។ សាលារៀនចាប់ទទួលចុះឈ្មោះកូនៗលោកអ្នករៀងរាល់ថ្ងៃ និងផ្តល់ជូនការសិក្សាសម្រាប់គ្រួសារ, អាហារូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា, សិក្សាថ្នាក់បំប៉នដោយឥតគិតថ្លៃ, ធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូននេះសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០/០៦/២០២៤ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ