ក្រុមហ៊ុន J&T Express Cambodia នាំយកស្បៀងអាហារ និងសម្ភារសិក្សាជូនដល់មណ្ឌលកុមារមែកឈើ
រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ ក្រុមហ៊ុន J&T Express Cambodia បានរៀបចំកម្មវិធី “ចែករំលែកក្តីស្រលាញ់ និងក្តីសង្ឃឹម”…
រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ ក្រុមហ៊ុន J&T Express Cambodia បានរៀបចំកម្មវិធី “ចែករំលែកក្តីស្រលាញ់ និងក្តីសង្ឃឹម”…
រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ ក្រុមហ៊ុន J&T Express Cambodia បានរៀបចំកម្មវិធី “ចែករំលែកក្តីស្រលាញ់ និងក្តីសង្ឃឹម” នៅមជ្ឈមណ្ឌលកុមារកំព្រាមែកឈើ ដោយបាននាំយកនូវស្បៀងអាហារ សម្ភារសិក្សា និងសម្ភារប្រើប្រាស់់មួយចំនួន ឧបត្ថម្ភជួយដល់កុមារកំព្រាទាំងអស់នៅមណ្ឌលដែលមានទីតាំងស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ ទៅនេះ ។

ដោយមើលឃើញ អំពីភាពខ្វះខាតរបស់កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលមែកឈើ ដែលសព្វថ្ងៃមានកុមារកំព្រាជាង ១៧០ នាក់ កំពុងត្រូវការជំនួយ ។ J&T Express Cambodia បានបរិច្ចាគជាអង្ករចំនួន ៣៧៥ គីឡូក្រាម កាបូបស្ពាយចំនួន ១០០ និងឯកសណ្ឋានសាលា ៥៦ឈុត រួមជាមួយសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាជាច្រើនដល់កុមារនៅទីនោះ ដើម្បីអោយពួកគាត់ទទួលបានឱកាស និងការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរ ។

លោក ហ៊ឹម រដ្ឋា តំណាងក្រុមហ៊ុន J&T Express Cambodia មានប្រសាសន៍ថា ៖ «ទោះបីជាអំណោយតិចឬច្រើនក្តី ប៉ុន្តែវាគឺជាការរួមចំណែកតូចមួយក្នុងការថែទាំផ្តល់ជីវភាព ក៏ដូចជាសុខភាពកាន់តែប្រសើរឡើងដល់កុមារកំព្រា និងកុមារដែលជួបការលំបាក ដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ក្រុមហ៊ុនរបស់យើង និងរួមចំណែកដល់សង្គមកាន់តែប្រសើរឡើង ។

ក្រៅពីការឧបត្ថម្ភស្បៀងអាហារនិងសម្ភារសិក្សា បុគ្គលិក J&T Express Cambodia ក៏បានចុះ សំណេះសំណាល ជាមួយក្មេងៗ និងចូលរួមក្នុងសកម្មភាពសប្បាយៗជាច្រើនដូចជាការកែច្នៃប្រអប់កេសឡើងវិញ លេងហ្គេមល្បងប្រាជ្ញាយករង្វាន់ ប្រកបដោយភាពរីករាយនិងស្នាមញញឹម ។
ក្នុងនោះផងដែរ ក្រុមការងារ J&T Express ទាំងអស់មានអារម្មណ៍រីករាយនិងក្ដុកក្ដួលជាខ្លាំង នៅពេលដែលបានឃើញមញញឹមដ៏បរិសុទ្ធរបស់ពួកគាត់ ។




នាពេលអនាគត ក្រុមហ៊ុន J&T Express Cambodia នៅតែបន្តរក្សានិងជំរុញយ៉ាងខ្លាំងក្លានូវសកម្មភាពសប្បុរសធម៌ ជួយដល់អ្នកដែលកំពុងជួបការខ្វះខាត និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាពនិងតាមលទ្ធភាព ។ ព្រោះថា “នៅពេលដែលក្តីស្រលាញ់ត្រូវបានផ្តល់ឱ្យគ្នាដោយការជួយគ្នា នោះក្ដីស្រលាញ់និងស្ថិតស្ថេររហូតទៅ” ។



J&T Express គឺជាក្រុមហ៊ុន ដែលមានសេវាកម្មដឹកជញ្ជូនជាសកល និងជាក្រុមហ៊ុនដែលមានការរីកចំរើនក្នុងវិស័យដឹកជញ្ជូនរហ័សនិងឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១៥ ។ ហើយបច្ចុប្បន្នបានគ្របដណ្ដប់ផ្តល់សេវានេះលើប្រទេសចំនួន ១៣ ដូចជា ៖ ប្រទេសឥណ្ឌូណេស៊ី វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា សិង្ហបុរី ចិន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម ម៉ិកស៊ិក ប្រេស៊ីល និងអេហ្ស៊ីប ជាដើម ។ J&T Express មានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីខែតុលាឆ្នាំ២០១៩ និងប្រកាន់ខ្ជាប់នូវបេសកកម្ម “អតិថិជនគោល ប្រសិទ្ធភាពជាឫស” ។
យីហោនេះត្រូវបានគេស្គាល់ថាជាសេវាកម្មដឹកជញ្ជូនរហ័សគ្មានដែលបំរើអតិថិជនរយៈពេល 365 ថ្ងៃ ។ J&T Express បានអះអាងថាខ្លួននៅតែបន្ដប្តេជ្ញាស្វែងរកសេវាកម្មថ្មី រហ័ស និងសុវត្ថិភាព ដើម្បីបម្រើអតិថិជនក្នុងស្រុក និងអន្តរជាតិ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ