ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស បោះ​ជំហាន​ឆ្ពោះទៅ​កាន់​វិសាលភាពអន្តរជាតិ​ ជាមួយ​ម្ចាស់​ជើងឯក​ប្រដាល់​ពិភពលោក ម៉ា​នី ប៉ា​គី​អាវ​!

1 ឆ្នាំ មុន

ភ្នំពេញ​, ថ្ងៃ​ទី​30 ខែឧសភា ឆ្នាំ 2024៖ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស (Hanuman Beverages)…

ភ្នំពេញ​, ថ្ងៃ​ទី​30 ខែឧសភា ឆ្នាំ 2024៖ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស (Hanuman Beverages) ដែល​ជា​ក្រុមហ៊ុន​ភេសជ្ជៈ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ល្បីល្បាញ​ខាង​ភាព​ច្នៃប្រឌិត និង​គុណភាព មាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​ពី​ភាព​ជា​ដៃគូ​ដ៏​អស្ចារ្យ​ជាមួយ​កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក ម៉ា​នី ប៉ា​គី​អាវ (Manny Pacquiao) ​។ ភាព​ជា​ដៃគូ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដំណើរ​វិវឌ្ឍន៍​របស់ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ឆ្ពោះទៅ​រក​ការ​ទទួលស្គាល់ និង​ឧត្តមភាព​ជាស​កល​ ។

ការ​មក​ដល់​ប្រទេស​កម្ពុជា​របស់ ម៉ា​នី ប៉ា​គី​អាវ ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ក្រុម​គ្រួសារ​ហនុមានប៊ែ​វើ​រី​ជី​ស ​។ ដើម្បី​ទទួល​បាន​នូវ​ប​ដិ​ស​ណ្ធា​រ​កិច្ច​ឱ្យ​ស័ក្តិសម និង​ល្អ​ឥត​ខ្ចោះ ហនុមាន​បាន​រៀបចំ​យន្តហោះ​លក្ខណៈ​ឯកជន​ដ៏​ពិសេស​មួយ សម្រាប់​ការ​មក​ដល់​របស់​លោក ដោយ​ធានា​បាន​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អស្ចារ្យ​។ កាយវិការ​នេះ​គូសបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ក្តី​រំភើប​ដែល​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​សមាន​មាន​ចំពោះ​ភាព​ជា​ដៃគូ​គួរ​ជាទី​មោ​ទ​ន​នេះ​ ។

ការ​រង់ចាំ​យ៉ាង​អន្ទះសារ​នៃ​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​ នៃ​កិច្ចព្រមព្រៀង​ទូត​សុច្ឆន្ទៈ​រវាង​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស និង លោក ម៉ា​នី ប៉ា​គី​អាវ និង​សន្និសីទ​សារព័ត៌​មានបាន​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ​ទី 30 ខែឧសភា ឆ្នាំ 2024 វេលា​ម៉ោង 6:00 ល្ងាច នៅ​សណ្ឋាគារ Hyatt Regency ភ្នំពេញ​ ។ វត្តមាន​អ្នកចូលរួម​សំខាន់​ៗ​រួម​មាន ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ហនុមាន​ប៊ែ​វើ​រី​ជី​ស លោក ម៉ា​នី ប៉ា​គី​អាវ តំណាង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សមាជិក​កីឡាករ​ប្រដាល់​គុន​ខ្មែរ​កំពូល​ៗ ស្ថានីយទូរទស្សន៍​បាយ័ន និង​សមាជិក​សារព័ត៌មាន​ ។ ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​វេទិកា​ផ្លូវការ ដើម្បី​បង្ហាញ​ពី​កិច្ចសហការ​ដ៏​វិសេសវិសាល​មួយ​នេះ​ ។ លោក ម៉ា​នី ប៉ា​គី​អាវ គឺជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល និង​ជាទី​ចាប់អារម្មណ៍​បំផុត​មួយ​ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​នៃ​ម៉ាក​សញ្ញា​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស ដែល​ត្រៀមខ្លួន​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទាំង​ក្នុងស្រុក និង​នៅ​លើ​ឆាក​អន្តរជាតិ ​។

លោក​ជំទាវ ខៀវ ស​ស៊ី​លៀប ស្ថាបនិក អគ្គ​នាយិកា និង​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​មាន​សេចក្តី​រំភើប​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​ស្វាគមន៍​លោក ម៉ា​នី ប៉ា​គី​អាវ ចូល​ក្នុង​គ្រួសារ ហនុមាន​ប៊ែ​វើ​រី​ជី​ស ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​យើង​។ ពេលវេលា​ដ៏​អស្ចារ្យ​នៅ​ថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ហនុមាន​ប៊ែ​វើ​រី​ជី​ស​។ នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ និង​ពោរពេញ​ដោយ​ឧត្តមភាព​របស់​យើង ក្នុង​ការ​ស្វែងរក​ដៃគូ​ដែល​ចែករំលែក និង​មាន​ចក្ខុវិស័យ​រួម​គ្នា ដើម្បី​ធ្វើ​ឱ្យ​ម៉ាក​សញ្ញា ហនុមាន ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ មាន​ភាព​ល្បីល្បាញ កាន់តែ​ទូលំទូលាយ​នៅ​ទូ​ទាំង​ពិភពលោក​ ។ លោក ម៉ា​នី ប៉ា​គី​អាវ នឹង​ចូលរួម​ទស្សនាការ​ប្រកួត​ប្រដាល់​សង្វៀន​ហនុមាន​គុន​ខ្មែរ ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​បាយ័ន សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៤ នៅ​កោះ​ពេជ្រ​ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​នឹង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​រីក​ចម្រើន​តាម​រយៈ​ឧស្សាហកម្ម​បៃតង​ប្រកបដោយ​និរន្តរភាព ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​អ្នក​គ្រប់​គ្នា​សម្រាប់​ក្តី​ស្រឡាញ់ ការ​គាំទ្រ និង​ជឿជាក់​មក​លើ​ហនុមាន​ប៊ែ​វើ​រី​ជី​ស ​។ យើង​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជូន​នូវ​អ្វី​ដែល​ល្អ​បំផុត» ​។

លោក ម៉ា​នី ប៉ា​គី​អាវ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​កិត្តិយស​ខ្លាំង​ណាស់​ក្នុង​ការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស​។ វា​ពិតជា​រំភើប​ខ្លាំង​ណាស់​ក្នុង​ការ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​វប្បធម៌ និង​អរិយធម៌​។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ក្លាយជា​ទូត​សុច្ឆន្ទៈ របស់​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស ខ្ញុំ​ពិតជា​រំភើប​ចំពោះ​អ្វី​ដែល​នឹង​កើតឡើង​នៅ​ពេល​ខាង​មុខ​នេះ​។​ភាព​ជា​ដៃគូ​នេះ​មិនមែន​គ្រាន់តែ​ដើម្បី កីឡា ឬ​អាជីវកម្ម វា​ក៏​ដើម្បី​ការ​ផ្សារ​ភ្ជាប់​វប្បធម៌ ការ​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​វ័យក្មេង និង​ការ​លើកកម្ពស់​ស្មារតី​នៃ​ប្រជាជាតិ​ដ៏​អស្ចារ្យ​នៅ​លើ​ឆាក​ពិភពលោក ​។ ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស​ពិតជា​បាន​ចែករំលែក​នូវ​ទស្សនវិស័យ ​ដែល​ពោរពេញ​ដោយ​ឧត្តមភាព​ដ៏​អស្ចារ្យ​បំផុត ​។ ខ្ញុំ​នៅ​ទី​នេះ​ដើម្បី​លើកកម្ពស់​គុណ​តម្លៃ​នៃ​ម៉ាក​សញ្ញា ហនុមាន លើក​ស្ទួយ​គុន​ខ្មែរ និង​អញ្ជើញ​អ្នក​ទាំងអស់​គ្នា​ឱ្យ​ចូលរួម​ជាមួយ​ពួក​យើង​ក្នុង​ដំណើរ​ដ៏​អស្ចារ្យ​នេះ​។ បន្ទាប់​ពី​ថ្ងៃ​រាត្រី​នេះ​យើង​នឹង​ឆ្ពោះទៅ​កាន់​ឧត្តមភាព​ថ្មី​ដ៏​អស្ចារ្យ និង​គួរ​ជាទី​មោ​ទ​ន​ទាំងអស់​គ្នា​។ សូម​អរគុណ​សម្រាប់​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នេះ ហើយ​យើង​ទន្ទឹងរង់ចាំ​ក្នុង​ការ​ឆ្ពោះទៅ​កាន់​វិសាលភាព​អន្តរជាតិ​ជាមួយ​គ្នា»​ ​។​

ឆ្លៀត​ក្នុង​រាត្រី​ដ៏​វិសេសវិសាល​នេះ ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​ពី​ការ​ដាក់​លក់​នូវ​ហ្គ​ង់​ប្រដាល់​ដែល​មាន​ហត្ថលេខា​ផ្តាច់មុខ​ក្នុង​តម្លៃ 1,000 ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយគូ​។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ទាំងនេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សកម្មភាព​មនុស្សធម៌ និង​សប្បុរសធម៌​របស់​ក្រុមហ៊ុន ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​ជា​បេសកកម្ម​ដ៏​វែង​ឆ្ងាយ​ក្នុង​ការ​អភិវឌ្ឍ​សហ​គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ប្រកបដោយ​និរន្តរភាព​ ។

បន្ថែម​ពីលើ​ការ​ប្រកាស​ជា​ផ្លូវការ​នេះ ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស និង​លោក ម៉ា​នី ប៉ា​គី​អាវ នឹង​ចាប់ផ្តើម​ផ្តួចផ្តើម​គំនិត​ជា​បន្តបន្ទាប់​ក្នុង​គោលបំណង​ពង្រីក​កិច្ចសហការ​របស់​ពួក​គេ​។ ផ្តើម​ចេញពី​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ដើម្បី​ទ​ទូល​បាន​បទ​ពិសោធន៍​ម៉ាក​យីហោ​ដ៏​ស៊ីជម្រៅ ភាព​ជា​ដៃគូ​នេះ​នឹង​ទាក់ទាញ​ទស្សនិកជន និង​លើកកម្ពស់​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស ឈាន​ទៅ​ដល់​កម្រិត​ជោគជ័យ​ថ្មី​បន្ថែម​ទៀត ​។

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​ថ្មី​ៗ​បន្ថែម​ទៀត នៅ​ពេល​ដែល​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស និង​លោក ម៉ា​នី ប៉ា​គី​អាវ ចាប់ផ្តើម​ដំណើរ​ដ៏​គួរ​ឱ្យ​រំភើប​នេះ​ជាមួយ​គ្នា​។ តាមដាន​ពួក​យើង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ សម្រាប់​មាតិកា​គួរ​ឱ្យ​ចាប់អារម្មណ៍​ផ្សេង​ៗ​ទៀត ហើយ​ចូលរួម​ជាមួយ​ពួក​យើង​ក្នុង​ការ​អបអរសាទរ ភាព​ជា​ដៃគូ​ដ៏​វិសេសវិសាល​បំផុត​នេះ ​។

អំពី​ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស (Hanuman Beverages)
ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុន​ភេសជ្ជៈ​ដ៏​ល្បី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មានការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​បង្កើត​ភេសជ្ជៈ​លំដាប់ថ្នាក់​ល្អ​បំផុត​ដែល​បង្កើត​នូវ​រសជាតិ​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​។ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ឧត្តមភាព ការ​បង្កើត​ថ្មី និង​និរន្តរភាព ក្រុមហ៊ុន​ហនុមាន ប៊ែ​វើ​រី​ជី​ស មាន​គោលបំណង និង​ចក្ខុវិស័យ​ក្នុង​ការ​ក្លាយជា​ម៉ាក​សញ្ញា​ឧស្សាហកម្ម​ភេសជ្ជៈ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់​ពិភពលោក ​។

អំពី​លោក Manny Pacquiao៖
លោក Manny Pacquiao ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា “Pac-Man” គឺជា​ឥស្សរជន​ដែល​ត្រូវ​បាន
ទទួលស្គាល់​នៅ​ទូ​ទាំង​ពិភពលោក​តាម​រយៈ​ស្នាដៃ​របស់​គាត់​នៅ​ក្នុង​កីឡាប្រដាល់​អាជីព និង​នយោបាយ​។ ក្នុង​នាម​ជា​ម្ចាស់​ជើងឯក​ពិភពលោក​ចំនួន​ប្រាំបី​ស្ថាប័ន​ផ្សេង​គ្នា​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់ និង​ជា​បុគ្គលសាធារណៈ​ដ៏​ឧស្សាហ៍​ព្យាយាម លោក Pacquiao បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ឧត្តមភាព ភាព​ស្មោះត្រង់ និង​ការជួយ​ដល់​ប្រជាជន​ដទៃ​ ៕ អត្ថបទសហការ