ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធី​ថែរក្សា​សុខុមាលភាព និង​ទំនាក់ទំនង​ល្អ​រវាងឪពុក​ម្តាយ និង​កូន​ៗ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​ឪពុក​ម្តាយ​ជា​ច្រើន ជីវិត គឺ​ពោរពេញ​ដោយ​បញ្ហា​ប្រឈម​ទាំង​រឿង​គ្រួសារ និង​ការងារ ជា​ពិសេស​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ដូច្នេះ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ថែរក្សា​សុខុមាលភាព​របស់​យើង…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ឪពុក​ម្តាយ​ជា​ច្រើន ជីវិត គឺ​ពោរពេញ​ដោយ​បញ្ហា​ប្រឈម​ទាំង​រឿង​គ្រួសារ និង​ការងារ ជា​ពិសេស​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ដូច្នេះ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ថែរក្សា​សុខុមាលភាព​របស់​យើង ក៏​ដូច​ជា​កូន​ៗ​របស់​យើង​ឱ្យ​បាន​ល្អ​ប្រសើរ ។ សុខុមាលភាព និង​ទំនាក់ទំនង​ដែល​ល្អ មិន​ងាយ​កើតឡើង​នោះ​ទេ វា​ត្រូវការ​ការ​ថែទាំ និង​ការ​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ។ ការ​ថែរក្សា​ខ្លួនឯង ទាមទារ​ការ​បញ្ចូល​ថ្ម​ដ៏​សំខាន់​ដែល​យើង​ទាំងអស់​គ្នា​ត្រូវការ ដើម្បី​ឱ្យ​មាន​ថាមពល​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ដើម្បី​ប្រើប្រាស់​ពេលវេលា​ល្អ​ៗ និង​បន្តដំណើរ​ទៅ​មុខ​ក្នុង​គ្រា​លំបាក​ជាមួយ​គ្នា ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​ប្រហែលជា​គិត​អំពី​សុខុមាលភាព​របស់​កូន​អ្នក​ផ្ទាល់ ខណៈ​ពេល​មើល​រំលង​ខ្លួនឯង ។ ប៉ុន្តែ​ការ​ចិញ្ចឹម​កូន គឺ​ពឹង​អ្នក​មើលថែ​ខ្លួនឯង​ជា​មុន ដើម្បី​មើលថែ​កូន​អ្នក​បន្ត ។

១. មើលថែ​រក្សា​រាង​កាយ​របស់​អ្នក ៖ ការ​ថែរក្សា​សុខុមាលភាព​ផ្លូវ​កាយ​ដើរតួ​នាទី​យ៉ាង​សំខាន់ ដើម្បី​ជំរុញ​សុខុមាលភាព​ផ្លូវចិត្ត ដូច្នេះ​សូម​បន្ត​ការ​យកចិត្តទុកដាក់​លើ​អ្វី​ដែល​យើង​ញ៉ាំ ឆ្លៀតពេល​ហាត់ប្រាណ សម្រាក​ឱ្យ​បាន​ច្រើន និង​រក្សា​ការ​គេង​ឱ្យ​បាន​ល្អ ។

២. ពេលវេលា​នៅ​ឆ្ងាយ​ពី​អេ​ក្រង់ ៖ ជំនួស​ឱ្យ​ការ​មើល​ទូរស័ព្ទ សូម​ធ្វើ​សកម្មភាព​ផ្សេង​ដូច​ជា ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ និង​បង្កើត​សកម្មភាព​រាង​កាយ​ដ៏​រីករាយ​ក្នុង​ថ្ងៃ​របស់​អ្នក ។ ក្នុង​ក្រុម​គ្រួសារ ការ​លេង​ហ្គេ​ម​ជាមួយ​គ្នា​អាច​ជា​វិធី​ដ៏​ល្អ​មួយ ។ ការ​ណាត់ជួប​ជាមួយ​មិត្ត​ភ័ក្តិ​តាម​ទូរស័ព្ទ ឬ​ដោយ​ផ្ទាល់​ដើម្បី​ស្រូប​ខ្យល់អាកាស​បរិសុទ្ធ​ខ្លះ ក៏​អាច​ជួយ​បង្កើត​កន្លែង​សម្រាប់​ការ​ថែទាំ​ខ្លួនឯង​ផង​ដែរ ។

៣. តម្លៃ​នៃ​ទម្លាប់ ៖ គិត​អំពី​របៀប​​ទម្លាប់​ក្នុង​គ្រួសារ ដែល​អាច​ជួយ​ឱ្យ​ក្រុម​គ្រួសារ​របស់​អ្នក​មានការ​ផ្លាស់​ប្តូរ មានការ​រីក​ចម្រើន និង​មាន​សុខភាព​ល្អ ។ បង្កើត​ទម្លាប់​ណា​ល្អ​ៗ ដូច​ជា​ការ​មិន​ដើរ​លេង​ពេល​យប់ ការ​ញ៉ាំ​អាហារ​ជុំ​គ្នា​រាល់ថ្ងៃ ការ​ប្រជុំ​ក្នុង​ក្រុម​គ្រួសារ​ដើម្បី​ស្វែង​យល់​ពី​គ្នា ការ​ទម្លាប់​លេង​កីឡា ឬ​ដើរ​លេង​ក្រៅប្រទេស​ជុំ​គ្នា​ជាដើម ។

៤. ស្វែងរក​សមតុល្យ ៖ ពេលវេលា​នៅ​ឆ្ងាយ​ពី​ការងារ ជា​ឱកាស​សម្រាប់​សម្រាក ប៉ុន្តែសូម​បញ្ចប់​ការ ងារ​ឱ្យ​អស់​សិន ។ សូម​ធ្វើ​ផែនការ​ទុកជា​មុន ដើម្បី​អាច​ជួយ​អ្នក​រាល់គ្នា​ឱ្យ​ចំណាយពេល​ទំនេរ​នេះ​នៅ​ជាមួយ​គ្នា​ឱ្យ​បាន​ល្អ​បំផុត ។

៥. រក្សា​ទំនាក់ទំនង ៖ សូម​បន្ត​ការ​រាប់អាន និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ បងប្អូន និង​មិត្តភក្តិ​របស់​អ្នក​ដដែល ។ កុំ​ផ្អាក ឬ​ឈប់​ទាក់ទង​ពួក​គេ ដោយសារ​តែ​អ្នក​រវល់​មើលថែ​កូន ។

៦. សំឡឹង​ទៅ​មុខ ៖ ការ​បង្កើត​ផែនការ​ថ្មី គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ក្នុង​ការ​គាំទ្រ​ខ្លួនឯង និង​កូន​របស់​អ្នក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ។ កុំ​ភ្លេច​ខ្លួនឯង ហើយ​គិត​ទៅ​មុខ​ឱ្យ​បាន​ឆ្ងាយ​បន្តិច ។ ការ​មើលថែ​ខ្លួនឯង និង​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​រឿង​សំខាន់ ៕ ប្រភព ៖ bbc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ ការ​បើក​ដំណើរការ ៤ សាខា ថ្មី​បន្ថែម​ទៀត សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ចំការ​ដូង ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​កូន​ៗ​លោក​អ្នក​រៀងរាល់ថ្ងៃ និង​ផ្តល់​ជូន​ការ​សិក្សា​សម្រាប់​គ្រួសារ​, អាហារូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​, សិក្សា​ថ្នាក់​បំប៉ន​ដោយ​ឥត​គិតថ្លៃ​, ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​នេះ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០/០៦/២០២៤ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕