រាជធានីភ្នំពេញ៖ សោកស្ដាយណាស់ គេឱ្យសំណាងឡានមួយគ្រឿងហ្រ៊ី មិនយក សុខៗផ្ទេរឱ្យមិត្តរួមការងារ កំពុងអ្នកដេកក្រោមតុទៅវិញ ។ សុខៗសោះ គេយកឡានគាស់កេសឱ្យមួយគ្រឿង !
ដូចសព្វមួយដង មុនម៉ោងចូលធ្វើការ អ្នកលក់តែងតែយកភេសជ្ជៈប៉ូវកម្លាំង វើក មកឱ្យគាត់ដល់កន្លែងញ៉ាំបាយ ។ ចៃដន្យអី មុនមកដល់បុរសសំណាងរូបនេះ អ្នកលក់បានយកឱ្យគេពីរ បីនាក់ តែគេមិនទិញ ព្រោះបានទិញកាហ្វេរួចហើយ ។ សំណាងមានពិត ដេកក្រោមតុសុខៗសោះ អ្នកលក់ ហុចឱ្យ បុរសសំណាងឈ្មោះ ប៉េង លៀប រស់នៅខេត្តព្រះសីហនុ ។ ភ្លាមៗនោះ លោកក៏បានគាស់ភេសជ្ជៈប៉ូវកម្លាំង វើក ដើម្បីផឹក ស្រាប់តែគាស់មកឃើញរូបរថយន្ត Mitsubishi Xpander នៅលើក្រវិលកំប៉ុង ធ្វើឱ្យគាត់ត្រែកអរសប្បាយរីករាយជាខ្លាំង ។
មិនមានសំណាងថ្ងៃនេះ មិនប្រាកដថាមិនមានថ្ងៃក្រោយទេ ព្រោះភេសជ្ជៈប៉ូវកម្លាំង វើក មានរង្វាន់រថយន្តគាស់កេសជាច្រើន ចែកជូនរៀងរាល់ខែ និងមានរង្វាន់ម៉ូតូជាច្រើនគ្រឿង លុយសុទ្ធជាច្រើនរង្វាន់ និងភេសជ្ជៈប៉ូវកម្លាំង វើក រាប់លានកំប៉ុង ហើយអ្នកឈ្នះបន្ទាប់អាចជារូបអ្នក ក៏ថាបាន ។
គួរបញ្ជាក់ដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចែករថយន្តគាស់កេស Mitsubishi Xpander ស៊េរីថ្មី ចំនួន ៤ គ្រឿង នៅក្នុងរយៈពេលត្រឹមតែមួយខែ ជូនដល់អតិថិជនមហាសំណាងរបស់ខ្លួន ដែលក្នុងនោះក៏មានបងប្រុសខាងលើផងដែរ សរុបអតិថិជនមហាសំណាងទាំង៤នាក់ រួមមានៈ ១) លោក ប៉េង លៀប រស់នៅខេត្តព្រះសីហនុ, ២) លោក អ៊ុត សុផាន់និត រស់នៅខេត្ត ស្វាយរៀង, ៣) លោក ឌិន ទេន រស់នៅខេត្តត្បូងឃ្មុំ និងទី ៤) លោក ឡុង នី រស់នៅខេត្តតាកែវ។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក !
WURKZ បង្កើនថាមពលឥតឈប់ឈរ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ