ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង M-150 ​ចុះ​អនុស្សា​រណៈ​យោគយល់ លើ​ការ​គាំទ្រ​ព្រឹត្តិការណ៍​ការ ​ប្រកួត​បាល់ទាត់​ពានរង្វាន់ Soccer League រយៈពេល ​3 ​ឆ្នាំ 2024-2026

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ នៅថ្ងៃ​ទី ​៦ ខែឧសភា ឆ្នាំ​ ២០២៤ នៅ​អាគារ The Kampus…

រាជធានីភ្នំពេញ ៖ នៅថ្ងៃ​ទី ​៦ ខែឧសភា ឆ្នាំ​ ២០២៤ នៅ​អាគារ The Kampus សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភេសជ្ជៈ ប៉ូវ​កម្លាំង M-150 បាន​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី «កិច្ចសហការ​ឧបត្ថម្ភ គាំទ្រ​ព្រឹ​ត្ត​ការណ៍​ប្រកួត បាល់ទាត់​ពានរង្វាន់ Soccer League សម្រាប់​រយៈពេល​ ៣ ​ឆ្នាំ ២០២៤ – ២០២៦» ក្រោម​អធិបតីភាព​របស់ ឯកឧត្តម​ខៀវ ភា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​រៀបចំ​ការ​ប្រកួតបាល់ទាត់​ពានរង្វាន់ Soccer League និង​លោក សុខ ចេ​មី នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អេ​ច អេស ស៊ី ត្រេ​ឌី​ង ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ M-150​ ។

លោក​ សុខ ចេ​មី នាយក​គ្រប់គ្រង​ក្រុមហ៊ុន អេ​ច អេស ស៊ី ត្រេ​ឌី​ង បាន​មាន​ប្រសាសន៍​ថា ​៖ ក្រុមហ៊ុន​អេ​ច អេស ស៊ី និង ភេសជ្ជៈ​ប៉ូវ​កម្លាំង M-150 ពិតជា​មាន​សេចក្តី​រីករាយ​ណាស់​បាន​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ ​Soccer League លើក​ទី​ ៧ ជា​ថ្មី​ម្តងទៀត និង​មានរយៈពេល​ ៣ ​ឆ្នាំ ២០២៤ – ២០២៦ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​សហ​ពន្ធ​យុវជន​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា​អោយ​កាន់តែ​មាន​ភាព​រីក​ចម្រើនជា​បន្តបន្ទាប់ ​។ ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន ​អេ​ច អេស ស៊ី និងភេសជ្ជៈ​ប៉ូវ​កម្លាំង M-150 គឺ​នៅ​តែបន្ត​គាំទ្រ​វិស័យ​កីឡា​នៅ​កម្ពុជា និង​ចង់​ឃើញ​ប្រជាជន​ខ្មែរ គ្រប់​រូប​ចូលរួម​លេង​កីឡា កីឡា​អ្វី​ក៏​ដោយ​អោយ​តែ​ចូល​ចិត្ត ដើម្បី​ទទួល​បាន​សុខភាព​ល្អ បង្កើន​ចំណងមិត្តភាព និង​សាមគ្គីភាព ព្រមទាំង​ធ្វើ​ឲ្យ​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀ.ន និង​អំពើអបាយមុខ​ផ្សេង​ៗ ​។

ឯកឧត្តម ​ខៀវ ភា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​រៀបចំ​ការ​ប្រកួតបាល់ទាត់​ពានរង្វាន់ Soccer League បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន ​អេ​ច អេស ស៊ី និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ M-150 ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នានា នា​ពេល​កន្លង​មក ទាំង​ព្រឹត្តិការណ៍​ប្រកួត​បាល់​ពានរង្វាន់ Soccer League ​លើក​ទី​ ៦ ​ឆ្នាំ​ ២០២៣ និង​បន្ត​គាំទ្រ​រយៈពេល​ ៣ ​ឆ្នាំ ២០២៤ – ២០២៦ បន្ថែម​ទៀត ដែល​ការ​ចូលរួម​យ៉ាង​សកម្ម​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​អោយ​ការ​រៀបចំ​ព្រឹត្តិការ​ប្រកួត​បាល់​ពានរង្វាន់ Soccer League ដំណើរការ​របា​ន​លូន និង​ជោគជ័យ​តាម​ការ​គ្រោងទុក ក៏​ដូច​ជា​សក្ខីភាព​បង្ហាញ​ពី​គោល​ជំហរ​យ៉ាង​មុតមាំ​របស់​ក្រុមហ៊ុន អេ​ច អេស ស៊ី និង ​M-150 ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា​អោយ​កាន់តែ​រឹង​មាំ រីក​ចម្រើន និង​ស្មើមុខ ស្មើ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Soccer League លើក​ទី ​៧​ នេះ​នឹង​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​នៅខែមិថុនា រហូត​ដល់​ខែកក្កដា ឆ្នាំ​ ២០២៤ ដោយ​មាន​ក្រុមបាល់ទាត់​សរុប​ចំនួន ៦១ ក្រុម​ចូលរួម ក្នុង​នោះ ក្រុម​បាល់ទាត់​នារី​មាន​ចំនួន​ ១៣​ ក្រុម ​៕ អត្ថបទសហការ