ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកវិភាគ​នៅ​កម្ពុជា​ គាំទ្រ​ប្រធានបទ​សហគ្រាស​មួយ ​ជា​សហគមន៍​សុខសាន្ត​មួយ និង​អំពាវនាវ​ឱ្យ​សហជីព​មួយ​ចំនួន​ មិន​គួរ​វង្វេង​ប្រយោជន៍​ឆ្នាំងបាយ​របស់​កម្មករ

2 អាទិត្យ មុន

រាជធានីភ្នំពេញ៖ លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​គាំទ្រ​ចំពោះ​ការ​ដាក់​ចេញ​ប្រធានបទ​ ស្តី​ពី​…

រាជធានីភ្នំពេញ៖ លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​គាំទ្រ​ចំពោះ​ការ​ដាក់​ចេញ​ប្រធានបទ​ ស្តី​ពី​ សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​រំលឹក​ខួប​លើក​ទី​១៣៨​ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក​បណ្ឌិត​យង់ ពៅ ក៏​បាន​អំពាវនាវ​ឱ្យ​សហជីព​នៅ​កម្ពុជា​ មិន​ត្រូវ​វង្វេង​អ្វី​ដែល​ជា​ប្រយោជន៍​របស់​កម្មករ​ ដោយ​ពិតប្រាកដ​នោះ​ឡើយ ឬ​ជា​អ្វី​ដែល​លោក​ហៅ​ថា ឆ្នាំងបាយ​របស់​កម្មករ​ ​។

សម្រាប់​លោក សហជីព​នៅ​កម្ពុជា គួរតែ​មក​គិត​ពី​សុខដុម​វិជ្ជាជីវៈ​ ក្នុង​ការ​បំពេញការងារ​ដើម្បី​ភាព​ចម្រុងចម្រើន​ទាំង​កម្មករ និង​និយោជក ​ដែល​ជា​ការ​រក្សា​បាន​ឆ្នាំងបាយ ហើយ​ក៏​មិន​គួរ​ធ្វើ​ជា​ឈ្នាន់​នយោបាយ ​ដើរទៅ​តាម​ខ្សែ​ញាក់​ពី​បរទេស​នោះ​ឡើយ​ ។

ចំពោះ​អ្នកវិភាគ​រូប​នេះ រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួង​ជំនាញ បាន​អនុវត្ត​ច្បាប់​យ៉ាង​ត្រឹមត្រូវ​ ដើម្បី​ការពារ​ប្រយោជន៍​ដល់​កម្មករនិយោជិត និង​និយោជក​ដោយ​ឈរ​លើ​គោល​ការ​ច្បាប់ ​ក្នុង​ការ​រក្សា​សុខដុម​នី​យ​កម្ម និង​ការ​ថែរក្សា​ឆ្នាំងបាយ​រួម ​៕ អត្ថបទសហការ