ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ក្នុងស្រុក​រាប់​ម៉ឺន​កន្លែង​នៅ​ជិត​លំនៅ​ឋានដល់​ពលការិនី​ដែល​ទើប​ត្រឡប់​មក​ពី​អា​រ៉ា​ប៊ី​សា​អូឌីត

4 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ឱកាស​ការងារ​ក្នុងស្រុក​រាប់​ម៉ឺន​កន្លែង ដល់​ពល​ការិនី​ចំនួន ២៤​…

រាជធានីភ្នំពេញ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ឱកាស​ការងារ​ក្នុងស្រុក​រាប់​ម៉ឺន​កន្លែង ដល់​ពល​ការិនី​ចំនួន ២៤​ នាក់ ដែល​ទើបនឹង​ត្រឡប់​មក​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​គោលបំណង​ឲ្យ​ក្រុម​ពល​ការិនី​ទទួល​បាន​ឱកាស​ការងារ​មួយ​ដែល​ពិតប្រាកដ និង​មាន​ប្រាក់​ចំណូល​សមរម្យ​សម្រាប់​ចិញ្ចឹមជីវិត និង​ផ្គត់ផ្គង់​គ្រួសារ​ ។

នៅ​ថ្ងៃ​ទី​ ១២ ខែឧសភា ឆ្នាំ ​២០២៤ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ក្នុងស្រុក​រាប់​ម៉ឺន​កន្លែងដល់​ពល​ការិនី​ចំនួន ២៤​ នាក់ ដែល​ទើបនឹង​ត្រឡប់​មក​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​គោលបំណង​ឲ្យ​ក្រុម​ពល​ការិនី មានការ​ងារ​ធ្វើ​នៅ​ក្នុងស្រុក​ ។ ក្រុម​ពល​ការិនី​បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត និង​កក់ក្ដៅ ដែល​រាជរដ្ឋាភិបាល​បាន​គិតគូរ​សម្របសម្រួល​ឲ្យ​ពួក​គាត់​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ហើយ ថែម​ទាំង​បាន​ណែនាំ​នូវ​ឱកាស​ការងារ​ល្អ​ៗ ជូន​ពួក​គាត់ ដោយ​មិន​ចាំបាច់​ឲ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ខ្លួនឯង​ឡើយ ​។

«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត និង​កក់ក្ដៅ ដោយ​មិន​បារម្ភ​ថា មក​ដល់​ខ្មែរ​គ្មាន​ការងារ​ធ្វើ និង​ត្រូវ​រក​ការងារ​ខ្លួនឯង​»​ ។ នេះ​ជា​សម្ដី​របស់​ក្រុម​ពល​ការិនី ផល ចំរើន និង​ពល​ការិនី សា​រិ​ន ស្រ​ម៉ៅ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ​។

សូម​បញ្ជាក់​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ គឺជា​កន្លែង​ប្រមូលផ្ដុំ​ឱកាស​ការងារ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ ជាក់ស្ដែង នៅ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​ ២០២៣ មាន​ពលរដ្ឋ​មក​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​រហូត​ជិត ៤ ​ម៉ឺន​នាក់ តាម​រយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ ៕ អត្ថបទសហការ