ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទិវា​ពលកម្មអន្តរជាតិ ​៖ សហជីព​នៅ​កម្ពុជា​គ្រប់​កម្រិត អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួនបាន​យ៉ាង​ទូលាយ និង​ពេញលេញ​ និង​ស្រប​តាម​ច្បាប់

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ នៅ​ចំ​ថ្ងៃ​ប្រារ​ព្ឋ​ទិវា​ពលកម្ម​អន្តរជាតិ ១​ ឧសភា​ នេះ សហជីព​ធំ​ៗ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​សហជីព​នៅ​មូលដ្ឋាន​ក៏​ដូច​ជា​សហជីព​ថ្នាក់​ជាតិ ទទួល​បានការ​គាំពារ​សិទ្ធិ​ដោយ​ច្បាប់​យ៉ាង​ពេញលេញ…

រាជធានីភ្នំពេញ ៖ នៅ​ចំ​ថ្ងៃ​ប្រារ​ព្ឋ​ទិវា​ពលកម្ម​អន្តរជាតិ ១​ ឧសភា​ នេះ សហជីព​ធំ​ៗ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​សហជីព​នៅ​មូលដ្ឋាន​ក៏​ដូច​ជា​សហជីព​ថ្នាក់​ជាតិ ទទួល​បានការ​គាំពារ​សិទ្ធិ​ដោយ​ច្បាប់​យ៉ាង​ពេញលេញ និង​បាន​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​យ៉ាង​ទូលំទូលាយ​ដែល​បង្ហាញ​ពី​សិទ្ធិ​សេរីភាព គ្មាន​ការ​បង្ក្រាប ហើយ​ស្ថានភាព​របស់​សហជីព​នៅ​កម្ពុជា ក៏​មាន​ភាពល្អ​ជាង​ប្រទេស​ជិតខាង​ក្នុង​តំបន់ ​។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​មើលឃើញ​ថា ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​សហជ​ពី​មាន​ភាពល្អ​ប្រសើរ​ដោយ​បាន​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​យ៉ាង​ទូលំទូលាយ​ដើម្បី​ការពារ​ប្រយោជន៍​ជូន​កម្មករនិយោជិត និង​ជា​តំណាង​ចរចារ​ជាមួយ​ថៅកែ​រោងចក្រ​ ។ ប្រការ​នេះ បាន​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ និង​មាន​សិទ្ធិ​សេរីភាព​ដែល​ជា​ឋានសួគ៌​របស់​សហជីព​ ។

បន្ថែម​ពី​នេះ លោក សុំ សឿ​ន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​សហជីព បាន​អះអាង​ថា ​សិទ្ធិ​នៃ​ការ​បង្កើត​សហជីព​នៅ​មូលដ្ឋាន​ក៏​បាន​រីក​ចម្រើន​ដែល​មិន​មានការ​រារាំង​ និង​រំខាន​ពី​រាជរដ្ឋាភិបាល​នោះ​ឡើយ​ដែល​ធ្វើ​ឱ្យ​ចំនួន​សហជីព​បាន​កើន​ដល់​ជាង ​៦០០០​ នា​ពេល​បច្ចុប្បន្ន​ ។ បើ​តាម​ប្រធាន​សហជីព​ចាស់វស្សា​រូប​នេះ សហជីព​ដែល​ត្រូវ​បាន​រារាំង​មាន​តែ​សហជីព​ឬ​ការ​បង្កើត​ណាមួយ​ដែល​ខុសច្បាប់​ស្តី​ពី​ការងារ​តែ​ប៉ុណ្ណោះ​ ។

យ៉ាងណា​ក៏​ដោយ​លោក​កត់​សម្គាល់ថា មាន​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ដែល​មាន​សហជីព​ច្រើន​ជាងគេ​ដែល​បង្ហាញ​ពី​សិទ្ធិ​សេរីភាព​ដ៏​ទូលាយ​របស់​សហជីព​នៅ​កម្ពុជា​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​ ៕ អត្ថបទសហការ