ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មូលនិធិ ២៥៛ វី​តា​ល់ និង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បន្ត​រួម​គ្នា​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ​ប្រចាំឆ្នាំ លើក​ទី ១០

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​-​បុគ្គលិក និង​សប្បុរសជន នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត បាន​ប្រារ​ព​ធ្វើ​ឡើង​ដោយ​មាន​អ្នកចូលរួម​បរិច្ចាគ​ឈាម​ពី​អ្នក​ស្ម័គ្រចិត្ត និង​សប្បុរសជន ប្រមាណ ៣៨៦…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​-​បុគ្គលិក និង​សប្បុរសជន នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត បាន​ប្រារ​ព​ធ្វើ​ឡើង​ដោយ​មាន​អ្នកចូលរួម​បរិច្ចាគ​ឈាម​ពី​អ្នក​ស្ម័គ្រចិត្ត និង​សប្បុរសជន ប្រមាណ ៣៨៦ នាក់ ដោយ​ទទួល​បាន​អំណោយ​ឈាម​ប្រមាណ ៣៨៦ ផ្លោ​ក ។ ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត នា​ថ្ងៃ​ទី ២៥ ខែមេសា ឆ្នាំ ២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​, ឯកឧត្តម​សាស្ត្រាចារ្យ គង់ សន្យា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​, លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី ឯ​.​ក (​វី​តា​ល់​), លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​, និង​វត្តមាន​ថ្នាក់​នាំ មន្ត្រីរាជការ​-​បុគ្គលិក និង​សប្បុរសជន​ស្ម័គ្រចិត្ត​ ។

ឯកឧត្តម​សាស្ត្រាចារ្យ គង់ សន្យា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​ប្រសាសន៍​ថា គិត​មក​ត្រឹម​ពេល​នេះ ជា​លើក​ទី ១០ ហើយ​ដែល​មន្ទីរពេទ្យ​កាល់​ម៉ែត្រ បាន​សហការ​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន និង​សាច់ញាតិ​អ្នកជំងឺ​ដែល​នេះ​បាន​បង្ហាញ​ក្តី​ស្រឡាញ់​ដ៏​ជ្រះថ្លា​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ ។ ឯកឧត្តម​ក៏​បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ មូលនិធិ ២៥​រៀល វី​តា​ល់ ដែល​បាន​ចូលរួម​ជា​និច្ច​ក្នុង​ការ​សហការ​រៀបចំ​ពិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត របស់​មន្ទីរពេទ្យ​កាល​ម៉ែ​ត ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខកខាន ។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វី​តា​ល់ បាន​មាន​ប្រសាសន៍​ថា​មូលនិធិ ២៥​រៀល វី​តា​ល់ នឹង​បន្ត​បេស​កម្ម​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​និច្ច​នូវ​យុទ្ធនាការ​ចុះ​ប្រមូល​អំណោយ​ឈាម របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្នុង​គ្រប់​រូបភាព ដើម្បី​រួម​គ្នា​រក្សា​សន្ធិ​ធី​ឈាម​សុវត្ថិភាព​សម្រាប់​អ្នកជំងឺ​ប្រើប្រាស់ ។ ជាមួយ​គ្នា​នេះ​យើងខ្ញុំ សូម​អំពាវ​ដល់​ស្ថាប័ន អង្គភាព​រដ្ឋ និង​ឯកជន សូម​បន្ត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ឱ្យ​បាន​ផុលផុស​ដើម្បី​ជា​ច​លករ​ជំរុញ​ដល់​វប្ប​ធ​ម៍​នៃ​ការ​រួម​គ្នា​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​មនុស្សជាតិ​។ លោក​ជំទាវ​បន្ត​ថា ដូច​អ្វី​ដែល​បាន​កំពុង​រៀបចំ​នា​ពេល​នេះ វី​តា​ល់ និង​មូលនិធិ ២៥​រៀល នឹង​បន្ត​ចូលរួម​គាំទ្រ​ជា​និច្ច​នូវ​យុទ្ធនាការ​ចុះ​ប្រមូល​អំណោយ​ឈាម របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​រួម​គ្នា​រក្សា​ស្តុក​ឈាម​សុវត្ថិភាព​សម្រាប់​អ្នកជំងឺ​ប្រើប្រាស់ ។

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក៏​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ការ​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​របស់​សប្បុរសជន គឺជា​ការ​បង្កើត​ទម្លាប់ និង​វប្បធម៌​នៃ​ការ​ចែករំលែក​សកម្មភាព​មនុស្សធម៌​ដ៏​ប្រពៃ​នៅ​ក្នុង​សង្គម​ជាតិ ។ ការ​បរិច្ចាគ​ឈាម​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ចាំបាច់​ទៀត​ផង តួយ៉ាង​មាន​អ្នកជំងឺ​ត្រូវការ​ឈាម​ជា​រៀង​រាល់ ៦ នាទី​ម្តង ​។

ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សម្តែង​នូវ​ក្តី​សោម​ន្ស​នៃ​ទឹក​ម​មុខ​ស្នាម​ញ​ញឺ​ម​របស់​សប្បុរសជន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាមស​បញ្ជាក់​ពី​ការ​យល់​ដឹង​នូវ​គុណ​តម្លៃ​នៃ​ការ​បរិច្ចាគ​ឈាម​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​យ៉ាង​ប្រពៃ ។ ឯកឧត្តម​ក៏​បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​យ៉ាង​សកម្ម និង​ជា​និច្ច​របស់ មូលនិធិ ២៥​រៀល វី​តា​ល់ ក្នុង​ការ​ចូលរួម​រៀបចំ​សកម្មភាព​ប្រចាំឆ្នាំ​នៃ​ពិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​-​បុគ្គលិក​និង​សប្បុរសជន នៃ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។

វី​តា​ល់ ដែល​មាន​មូលនិធិ​២៥៛ នឹង​បន្ត​រក្សា​នូវ​មូលដ្ឋាន​នៃ​ការ​ឧបត្ថម្ភ​គាំទ្រ​ក្នុង​គ្រប់​សកម្មភាព និង​យុទ្ធនាការ នៃ​ការ​បរិច្ចាគ​អំណោយ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ពី​គ្រប់​ស្ថាប័ន​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​បន្ទាន់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕ អត្ថបទសហការ