ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ​កូន​ខ្ញុំ​គួរ​ញ៉ាំ​វីតាមីន​ចម្រុះ​បន្ថែម​ដែរ ឬទេ ?

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កុមារ​ដែល​មាន​សុខភាព​ល្អ​ភាគច្រើន​មិន​ត្រូវការ​វីតាមីន​ចម្រុះ​បន្ថែម​នោះ​ទេ ប្រសិនបើ​ពួក​គេ​លូតលាស់​ក្នុង​អត្រា​ធម្មតា និង​ញ៉ាំ​អាហារ​ផ្សេង​ៗ​បាន ។ អាហារ គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុចិញ្ចឹម ដូច​ជា​ខ្លាញ់ ប្រូតេអ៊ីន…

រាជធានី​ភ្នំពេញ ៖ កុមារ​ដែល​មាន​សុខភាព​ល្អ​ភាគច្រើន​មិន​ត្រូវការ​វីតាមីន​ចម្រុះ​បន្ថែម​នោះ​ទេ ប្រសិនបើ​ពួក​គេ​លូតលាស់​ក្នុង​អត្រា​ធម្មតា និង​ញ៉ាំ​អាហារ​ផ្សេង​ៗ​បាន ។ អាហារ គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុចិញ្ចឹម ដូច​ជា​ខ្លាញ់ ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត វីតាមីន និង​សារធាតុ​រ៉ែ ។ ការ​ញ៉ាំ​អាហារ​ទៀងទាត់ និង​អាហារ​សម្រន់​អាច​ផ្តល់​សារធាតុចិញ្ចឹម​ទាំងអស់​ដែល​កុមារ​ត្រូវការ ។ ជា​ធម្មតា ក្មេង​អាយុ​ពី ៣ ទៅ ៥ ឆ្នាំ​ប្រហែលជា​ចូល​ចិត្ត​ញ៉ាំ​តែ​មួយ​ពេល​ពី​ពរ​ពេល ហើយ​ក្មេង​តូច​ៗ​ជា​ច្រើន​ហាក់ដូចជា​ញ៉ាំ​រើស ប៉ុន្តែ​ពួក​គេ​ទំនងជា​នៅ​តែ​ទទួល​បាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ។ ឪពុក​ម្តាយ​អាច​មាន​គោលបំណង​ផ្តល់​ឱ្យ​កុមារ​នូវ​អាហារ​ដែល​មាន​ជីវជាតិ​ជា​ច្រើន ដើម្បី​ឱ្យ​អាហារ​នីមួយ​ៗ​មាន​ជម្រើស​ដែល​មាន​សុខភាព​ល្អ ។ ហើយ​ក្នុង​ករណី​ខ្លះ ក៏​បាន​បន្ថែម​ទឹកដោះគោ​គោ អាហារ និង​ភេសជ្ជៈ​នានា ។

វីតាមីន​ចម្រុះ​ក៏​មាន​ហានិភ័យ និង​គ្រោះថ្នាក់​ខ្លះ​ដែរ ។ បរិមាណ​វីតាមីន និង​សារធាតុ​រ៉ែ​ច្រើន​ពេក​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ដូច​ជា ឈឺក្រពះ ឬ​លាមក​ទន់​ខុសធម្មតា ។ ប្រសិនបើ​កូន​របស់​អ្នក​ញ៉ាំ ឬ​ផឹក​អាហារ​ដែល​មាន​វីតាមីន និង​សារធាតុ​រ៉ែ​បន្ថែម សូម​អាន​ស្លាក​សញ្ញា​លើ​ផលិតផល​ឱ្យ​បាន​ច្បាស់លាស់ ។ ត្រូវ​ប្រាកដ​ថា ចំនួន​សរុប​នៃ​សារធាតុចិញ្ចឹម​ទាំងនោះ​មិន​លើស​ពី​ដែន​កំណត់​សុវត្ថិភាព​សម្រាប់​អាយុ​របស់​កូន​អ្នក ។ ហើយ​វីតាមីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន​អាច​ធ្វើ​អន្តរ​កម្ម​ជាមួយនឹង​ថ្នាំ​ដែល​កូន​របស់​អ្នក​អាច​លេប​បាន ។

ពិភាក្សា​ជាមួយ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​កូន​អ្នក ប្រសិនបើ​អ្នក​ព្រួយបារម្ភ​ថា តើ​កូន​របស់​អ្នក​ទទួល​បាន​វីតាមីន និង​សារធាតុ​រ៉ែ​គ្រប់គ្រាន់ ឬ​អត់ ។ សារធាតុ​រ៉ែ ឬ​វីតាមីន​បន្ថែម​អាច​មាន​ប្រយោជន៍ ប្រសិនបើ​កូន​របស់​អ្នកមាន ៖ កម្រិត​ទាប​នៃ​វីតាមីន D នៅ​ក្នុងរបប​អាហារ​, ការ​លូតលាស់​រាង​កាយ​យឺតយ៉ាវ​, មាន​ជំងឺ​រ៉ាំរ៉ៃ និង​របប​អាហារ​មាន​កំណត់ ឬ​មិនសូវ​ញ៉ាំ​សោះ ។

អ្នកឯកទេស​ខាង​អាហារូបត្ថម្ភ​អាច​ជួយ​លោក​អ្នក​បាន ប្រសិនបើ​អ្នកមាន​សំណួរ​អំពី​របប​អាហារ​របស់​កូន​អ្នក ។ ផ្អែក​លើ​ការ​ស្ទង់​មតិ​របប​អាហារ​របស់​កូន​អ្នក អ្នកជំនាញ​អាច​ផ្តល់​យល់​បាន​បាន​ល្អ​ប្រសើរ ។ ប្រសិនបើ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​កូន​អ្នក​ណែនាំ​ឱ្យ​កូន​អ្នក​ញ៉ាំ​វីតាមីន​ចម្រុះ សូម​ជ្រើសរើស​ផលិតផល​ដែល​បង្កើត​ឡើង​សម្រាប់​ក្រុម​អាយុ​របស់​កូន​អ្នក ។ មិន​គួរ​ផ្តល់​ឱ្យ​លើស​ពី 100% នៃ​បរិមាណ​ប្រចាំ​ថ្ងៃ​នៃ​វីតាមីន និង​សារធាតុ​រ៉ែ ។ រក្សា​ទុក​វីតាមីន​ចម្រុះ​ឱ្យ​ឆ្ងាយ​ពី​ដៃ​របស់​កូន​អ្នក និង​ប្រសិនបើ​ពួក​វា​មាន​រសជាតិ និង​មើលទៅ​ដូច​ជា​ស្ករ​គ្រាប់ ត្រូវ​ប្រាកដ ហើយ​ប្រាប់​កូន​របស់​អ្នក​ថា ពួក​គេ​មិន​អាច​បរិភោគ​ដូច​ស្ករ​គ្រាប់​បាន​ទេ ៕ ប្រភព ៖ mayoclinic

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ ២០២៤ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៤០% និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​សិក្សា​រហូត​ដល់ ៥ ឆ្នាំ ។ លើ​ពី​នេះ​សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែបជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕