ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី (ខណ្ឌបឹងកេងកង-សង្កាត់បឹងកេងកងទី ១) បានប្តូរទីតាំងទៅកាន់ទីតាំងធំទូលាយ ដើម្បីផ្តល់សេវាកម្មជូនអតិថិជនឱ្យកាន់តែប្រសើរ

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ​ភាព​ងាយស្រួល និង​ពង្រឹង​បទ​ពិសោធន៍​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរ សាខា​ក្រុមហ៊ុន​ក្នុងស្រុក​ធនាគារ​កម្ពុជា​សាធារណៈ ភី​អិ​ល​ស៊ី (​ខណ្ឌ​បឹង​កេងកង – សង្កាត់​បឹង​កេងកង​ទី ​១)…

រាជធានីភ្នំពេញ ៖ ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ​ភាព​ងាយស្រួល និង​ពង្រឹង​បទ​ពិសោធន៍​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរ សាខា​ក្រុមហ៊ុន​ក្នុងស្រុក​ធនាគារ​កម្ពុជា​សាធារណៈ ភី​អិ​ល​ស៊ី (​ខណ្ឌ​បឹង​កេងកង – សង្កាត់​បឹង​កេងកង​ទី ​១) នឹង​ប្ដូរ​ទៅ​កាន់​ទីតាំង​ធំ​ទូលាយ រួម​ជាមួយ​មជ្ឈមណ្ឌល​សេវា​ភ្ញៀវ​កិ​តិ្ត​យស និង​ជណ្ដើរយន្ដ​ក្នុង​អគារ ៥ ល្វែង​ជាប់​គ្នា កម្ពស់ ៥ ជាន់ មាន​អាសយដ្ឋាន​ស្ថិត​នៅផ្ទះ​លេខ ១០២B មហា​វី​ថី​ព្រះ​សីហ​នុ ភូមិ ៥ សង្កាត់​បឹង​កេងកង​ទី​ ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ទី ​៦ ខែឧសភា ឆ្នាំ​ ២០២៤ ​។

អគារ​ថ្មី​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ដែល​មាន​សក្ដានុពល និង​ពាណិជ្ជកម្ម​ដ៏​មមាញឹក មាន​ប្រជាជន​រស់នៅ​ច្រើន ដែល​ក្នុង​តំបន់​នោះ​មាន​ផ្សា​របឹង​កេងកង និង​ហាង​អាជីវកម្ម​លក់​គ្រឿង​បរិភោគ និង​ភេសជ្ជៈ​ ។

លោក អុង មីង​តិច ដែល​ជានា​យក​ប្រតិបត្តិ​បាន​មាន​ប្រសាសន៍​ថា ធនាគារ​នឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ដល់​ជូន​នូវសេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ ជាមួយនឹង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​ច្នៃប្រឌិត​ដ៏​សំបូរ​បែប ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បទ​ពិសោធន៍ និង​ការ​រំពឹង​ទុក​របស់​អតិថិជន​ ។ ក្នុង​ឱកាស​ប្ដូរ​ទីតាំង​សាខា​នេះ​ដែរ កាដូ និង​វត្ថុ​អនុស្សាវរីយ៍​នឹង​ផ្ដល់​ជូន​អតិថិជន​ថ្មី​ដែល​ដាក់​ប្រាក់​បញ្ញើ និង​អតិថិជន​ប័ណ្ណ​ថ្មី​ ។

លោក​-​លោកស្រី​អាច​ទទួលយក​ពិសោធន៍​ដ៏​ល្អ​ឥត​ខ្ចោះ ជាមួយនឹង​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ឆ្នៃប្រឌិត​ដ៏​សម្បូរ​បែប​ដែល​នឹង​ឆ្លើយ​តប​តាម​តម្រូវការ​របស់​លោក​-​លោកស្រី ជាមួយ​ធនាគារ​កម្ពុជា​សាធារណៈ ភី​អិ​ល​ស៊ី ដែល​ជា​ធនាគារ​ឈានមុខ​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

●​ ​គណនី​ប្រាក់​បញ្ញើ ​៖ ផ្ដល់​ជូន​គណនី​សន្សំ​ទទួល​បានការ​ប្រាក់ ទាំង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល គណនី​ចរន្ត មិន​ទទួល​បានការ​ប្រាក់ ទាំង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល គណនី​ចរន្ត ACE ទទួល​បានការ​ប្រាក់ ទាំង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល និង​ប្រាក់​បញ្ញើ​មាន​កាលកំណត់​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល​ ។
●​ ​គណនី​សន្សំ​ពិសេស ​៖ គណនី​សន្សំ​ដែល​មានការ​ប្រាក់​ខ្ពស់ ​។
●​ ​គណនី​សន្សំ​កុមារ​កម្ពុ​ប្រាយ​ស្ដារ​ ៖ គណនី​សន្សំ​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល​សម្រាប់​កុមារ​ក្រោម​អាយុ ១៨ ឆ្នាំ ​។
●​ ​សេវា​ទូទាត់​ទឹក​ភ្លើង និង​ប្រាក់​ពន្ធ​ ៖ ទទួល​ទូទាត់​វិក្កយបត្រ​ភ្លើង ទឹក ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​លើ​មធ្យោបាយដឹក​ជញ្ជូន និង ពន្ធ​លើ​អាជីវកម្ម​ ។
●​ ​កិច្ចសន្យា​ឥណទាន​ ៖ ផ្ដល់​ឥណទាន​វិ​បា​រូប​ន៍ គម្រោង​បុនហិរញ្ញប្បទាន​ពិសេស កម្ចី​គេហដ្ឋាន ឥណទាន​មាន កាលកំណត់ ឥណទាន​យានយន្ដ និង​ហិរញ្ញប្បទាន​បញ្ចប់​ ។
●​ ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ៖ ផ្តល់​សេវា​ទូទាត់​លើ​ការ​នាំ​ចេញ​នាំ​ចូល និង​រូបិយ​ណ​ត្តិ​ ។
●​ ​ការ​ផ្ទេរ​ប្រាក់​ ៖ ផ្ដល់​សេវា​ផ្ទេរ​ប្រាក់​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ក្នុង​នោះ​រួម​មាន​សេវា Western Union សេវា​ផ្ទេរ​ប្រាក់ ការ​ទូទាត់​តាម​អន​ឡាញ ការ​ទូទាត់​តាម​ប្រព័ន្ធ FAST បាគង Retail Pay ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល ​។
●​ ​សេវា​ប្រតិបត្តិការ​ធនាគារ​ភ្ញៀវ​កិត្តិយស​ ៖ បទ​ពិសោធន៍​សេវា​ធនាគារ​ពិសេស​ដើម្បី​ងាយស្រួល និង​ផា​សុខភាព​របស់​អតិថិជន ​។
●​ ​Western Union ៖ ផ្ទេរ​ប្រាក់​ទៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក និង​ទទួល​ប្រាក់​នៅ​គ្រប់​សាខា​របស់​ធនាគារ​កម្ពុជាសាធារណៈ ដោយ​មិន​ចាំបាច់​មាន​គណនី​ធនាគារ​ ។
●​ ​ប្ដូរ​ប្រាក់​រូបិយប័ណ្ណ​បរទេស​៖ សេវា​ប្ដូរ​ប្រាក់​សម្រាប់​រូបិយប័ណ្ណ​សំខាន់​ៗ​។
●​ ​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ ​៖ អាច​ដក​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល និង​អាច​ប្រើប្រាស់ (៧/២៤) ជាមួយប័ណ្ណ CSS ​។
●​ ​ម៉ាស៊ីន​ដាក់​ប្រាក់​ ៖ ទទួល​ការ​ដាក់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ទៅ​គណនី​សន្សំ ឬ​គណនី (៧/២៤) ចរន្ត​ប្រាក់​ដុល្លារអា​មេ​រិ​ក​របស់​អតិថិជន​
●​ ​ប័ណ្ណឥណទាន​ឥណ​ពន្ធ​ ៖ ការ​ផ្តល់​ជូន​ប័ណ្ណឥណទាន និង​ឥណ​ពន្ធ VISA និង MasterCard,
●​ ​សេវា​ទិញ​ទំនិញ​ ៖ ទទួល​ប្រើ​ប័ណ្ណ VISA, MasterCard, UnionPay, JCB Card, AliPay, WeChat Pay និង KHQR ​។
●​ ​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ ៖ ផ្ដល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ ​។
●​ ​ការ​គ្រប់គ្រង​សាច់ប្រាក់ ​៖ ការ​គ្រប់គ្រង​សាច់ប្រាក់ គណនី​ទូទាត់ និង​សេវា​ទូទាត់​ស្វ័យប្រវត្តិ ​។
●​ ​បាគង​/KHQR ៖ ផ្ញើ និង​ទទួល​ប្រាក់​ជាមួយ​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដែល​ចូលរួម​ជា​សមាជិកបាគង​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង សាខា​ក្រុមហ៊ុន​ក្នុងស្រុក​ធនាគារ​កម្ពុជា​សាធារណៈ ភី​អិ​ល​ស៊ី (​ខណ្ឌ​បឹង​កេងកង – សង្កាត់​បឹង​កេងកង​ទី​ ១) ស្ថិត​នៅផ្ទះ​លេខ ១០២B មហា​វី​ថី​ព្រះ​សីហ​នុ ភូមិ ៥ សង្កាត់​បឹង​កេងកង​ទី​ ១ ខណ្ឌ​បឹង​កេងកង ១២១៣០១ រាជធានី​ភ្នំពេញ ​។
ទូរស័ព្ទ ​៖ (៨៥៥)-២៣ ៩៩៨ ០៩១/០៩២/០៩៣/០៩៥
ទូរសារ​ ៖ (៨៥៥)-២៣ ៩៩៨ ០៩៤
អ៉ី​ម៉ែ​ល​ ៖ campupsb@campubank.com.kh
គេហទំព័រ ​៖ www.campubank.com.kh ៕ អត្ថបទសហការ