ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៥ វិធី ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​កូន​ឱ្យ​ប្រឹង​សិក្សា​នៅផ្ទះ !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ និយាយ​ពី​ការ​សិក្សា ការ​លើកទឹកចិត្ត គឺជា​រឿង​សំខាន់​បំផុត ។ កុមារ​តូច​ៗ​មានការ​យកចិត្តទុកដាក់​រៀនសូត្រ​ក្នុង​រយៈពេល​ខ្លី ខណៈ​ពេល​ដែល​ក្មេង​ជំទង់​ចូល​ចិត្ត​ពន្យារពេល និង​ត្រូវ​បាន​រំខាន​ដោយ​បរិយាកាស​ជុំវិញ​ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ និយាយ​ពី​ការ​សិក្សា ការ​លើកទឹកចិត្ត គឺជា​រឿង​សំខាន់​បំផុត ។ កុមារ​តូច​ៗ​មានការ​យកចិត្តទុកដាក់​រៀនសូត្រ​ក្នុង​រយៈពេល​ខ្លី ខណៈ​ពេល​ដែល​ក្មេង​ជំទង់​ចូល​ចិត្ត​ពន្យារពេល និង​ត្រូវ​បាន​រំខាន​ដោយ​បរិយាកាស​ជុំវិញ​ខ្លួន ។ ឪពុក​ម្តាយ​មួយ​ចំនួន​មិន​បានដឹង​ថា កូន​ៗ​របស់​ពួក​គេ​កំពុង​ប្រឹងរៀន​សូត្រ ឬ​រញ៉េរញ៉ៃ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នោះ​ទេ ។ ដូច្នេះ តើ​ឪពុក​ម្តាយ​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ផ្តល់​កម្លាំងចិត្ត​ដល់​កូន​ៗ ហើយ​មិន​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ពួក​គេ ? ចំណុច​សំខាន់​មួយ គឺ​អ្នក​ត្រូវ​យល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​លើកទឹកចិត្ត​ខាងក្នុង (​អ្វី​ដែល​កូន​របស់​អ្នក​ពិតជា​ងប់​ង​ល់​) និង​ការ​លើកទឹកចិត្ត​ខាងក្រៅ (​រង្វាន់​ដែល​កើត​ចេញពី​បុគ្គល​ម្នាក់​ៗ) ។ ការ​ធ្វើ​ដូច្នេះ អ្នក​អាច​ជួយ​ពួក​គេ​ឱ្យ​រក​ឃើញ​នូវ​ភាព​រីករាយ​ពិតប្រាកដ​សម្រាប់​ការ​រៀនសូត្រ ជា​ជាង​ការ​មើលឃើញ​ថា វា​ជា​កិច្ចការ​ដែល​ពួក​គេ​ត្រូវធ្វើ​ដើម្បី​បំពេញ​ការ​រំពឹង​ទុក​របស់​អ្នក​ដទៃ ។

១. ជួយកូន​ឱ្យ​រក​ឃើញ​ការ​លើកទឹកចិត្ត​របស់​ពួក​គេ ៖ ដើម្បី​ជំរុញ​ទឹកចិត្ត​ក្មេង​ឱ្យ​ពិតប្រាកដ យើង​ត្រូវ​លើកទឹកចិត្ត​ខាងក្នុង​របស់​ពួក​គេ ពោល​គឺជា​រឿង​ដែល​ពួក​គេ​នឹង​ជ្រើសរើស​ធ្វើ​ដោយ​ខ្លួនឯង ទោះជា​គ្មាន​អ្នក​ណា​ដឹង ឬ​ប្រាប់​ពួក​គេ​ក៏​ដោយ ។ ឧទាហរណ៍ ប្រសិនបើ​កូន​ចូល​ចិត្ត​កីឡាបាល់ទាត់ នោះ​ការ​លេង​ប្រកួតប្រជែង គឺជា​ការ​លើកទឹកចិត្ត​សម្រាប់​ពួក​គេ ។ ដូច្នេះ​តើ​អ្នក​ធ្វើ​បែប​នេះ​ដោយ​របៀប​ណា​ចំពោះ​ការ​សិក្សា ? ប្រសិនបើ​ការ​សម្តែង គឺជា​អ្វី​ដែល​គេ​ចូល​ចិត្ត សុំ​ឱ្យ​ពួក​គេ​បង្កើត​បទ​បង្ហាញ ឬ​និយាយ​អំពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​នៅ​សាលា​ប្រាប់​អ្នក ឬ​ប្រសិនបើ​កូន​ចូល​ចិត្ត​ធ្វើ​អ្វី​ខុស​ប្លែក ពួក​គេ​អាច​បង្រៀន​មេរៀន​អ្វីមួយ​ដល់​នរណា​ម្នាក់ ឬ​ជួយ​អ្នក​ផ្សេង ។ កុមារ​ដែល​រួសរាយ​និយាយ​ច្រើន​គួរ​សិក្សា​ជា​ក្រុម​ជាមួយ​ក្មេង​ដទៃ ដោយ​ធ្វើ​ឱ្យ​ប្រាកដ​ថា ពួក​គេ​ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​ការ​ប្រកួតប្រជែង និង​ប្រឹង​រក្សា​ចំណាត់ថ្នាក់​ល្អ ។

២. ព្យាយាម​មិន​ត្រួតពិនិត្យ​ច្រើន​ពេក ៖ កុំ​ឧ​ហ្សា​ហ៍​ទៅ​មាត់ទ្វារ​បន្ទប់​កូន មើល​កូន ឬ​សួរ​ពួក​គេ​ថា ត្រូវការ​អ្នក​ជួយ​ទេ កូន​រៀន​ដល់​ណា​ហើយ ។​ល​។ ពេល​ខ្លះ វា​ធ្វើ​ឱ្យ​ពួក​គេ​គិត​ថា អ្នក​មិន​មាន​ជំនឿ​លើ​សមត្ថភាព​របស់​ពួក​គេ ។ នេះ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនុកចិត្ត​លើ​ខ្លួនឯង ហើយ​ដូច្នេះ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​បំពេញភារកិច្ច​ក៏​ធ្លាក់​ចុះ​ដែរ ។

៣. លើកទឹកចិត្ត​លើ​ទំនាក់ទំនង ៖ ត្រូវ​ប្រាកដ និង​ធ្វើ​ឱ្យ​កូន​របស់​អ្នកដឹង​ថា ពួក​គេ​អាច​និយាយ​ជាមួយ​អ្នក​បាន ប្រសិនបើ​ពួក​គេ​មាន​បញ្ហា ។ សូម​ផ្តល់​ភាព​កក់ក្តៅ និង​នៅ​ជាមួយ​កូន​ជា​និច្ច ។

៤. ប្រយ័ត្ន​នឹង​ភាព​ឥត​ខ្ចោះ ៖ មនុស្ស​ល្អ​ឥត​ខ្ចោះ មានការ​ភ័យ​ខ្លាច​ការ​បរាជ័យ​ខ្លាំង​បំផុត ។ មនុស្ស​ល្អ​ឥត​ខ្ចោះ​ធ្វើ​ឱ្យ​មានការ​ថប់​បារម្ភ វា​ក៏​មាន​ន័យ​ថា ប្រសិនបើ​ពួក​គេ​មិន​ជឿជាក់​លើ​សមត្ថភាព​របស់​ពួក​គេ ពួក​គេ​នឹង​មិន​ខិតខំ​ប្រឹងប្រែង​នោះ​ទេ ព្រោះ​ប្រសិនបើ​ពួក​គេ​បរាជ័យ ពួក​គេ​មិន​អាច​ផ្តល់​ក្តី​សុខ​ឱ្យ​ខ្លួនឯង ដែល​នោះ​គឺ​មិនមែន​ជា​ការ​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​របស់​ពួក​គេ​ឡើយ ។ ពួក​គេ​ក៏​ចៀសវាង​សកម្មភាព ឬ​មុខ​វិជ្ជា​ណា​ដែល​ពួក​គេ​គិត​ថា ខ្លួនឯង​មិន​ពូកែ​ដែរ ។ ផ្ទុយ​ស្រឡះ អ្នក​ជួយ​កូន​ដោយ​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នកដឹង​ថា អ្នក​នឹង​នៅ​តែ​ស្រឡាញ់​ពួក​គេ ទោះបីជា​ពួក​គេ​បរាជ័យ ។ ត្រូវ​ប្រាកដ​ថា ពួក​គេ​ដឹង​ពី​គុណសម្បត្តិ​ទាំងអស់​ដែល​អ្នក​ស្រឡាញ់​ពួក​គេ ដែល​មិន​អាច​វាស់វែង​បាន​ដូច​ជា ភាព​សប្បុរស ភាព​ក្លាហាន និង​កំប្លែង ។

៥. គំរូ​អាកប្បកិរិយា​ល្អ ដែល​អ្នក​ចង់​ឃើញ​លើ​កូន​របស់​អ្នក ៖ យុវជន​រៀនសូត្រ​ច្រើន​ដោយ​មិនដឹង​ខ្លួន អំពី​ពិភពលោក​ជុំវិញ​ខ្លួន​ជា​ជាង​ពួក​គេ​ធ្វើ​តាម​អ្វី​ដែល​អ្នក​ប្រាប់​ពួក​គេ ។ ដូច្នេះ បើ​ចង់ឱ្យ​កូន​មាន​អាកប្បកិរិយា​ល្អ ប្រឹងប្រែង​រៀនសូត្រ អ្នក​គួរ​ធ្វើ​ជា​គម្រូ​ដ៏​ល្អ​ឱ្យ​កូន​បានឃើញ ៕ ប្រភព ៖ bbc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ ការ​បើក​ដំណើរការ ៤ សាខា ថ្មី​បន្ថែម​ទៀត សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ចំការ​ដូង ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​កូន​ៗ​លោក​អ្នក​រៀងរាល់ថ្ងៃ និង​ផ្តល់​ជូន​ការ​សិក្សា​សម្រាប់​គ្រួសារ​, អាហារូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​, សិក្សា​ថ្នាក់​បំប៉ន​ដោយ​ឥត​គិតថ្លៃ​, ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​នេះ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០/០៦/២០២៤ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕