ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​ប្រើប្រាស់ NHAM24 កើន​លើស ១ លាន​នាក់​ ៖ ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ឆ្ពោះ​ក្លាយជា​កម្មវិធី​ពាណិជ្ជកម្ម​បែប​អេ​ឡិច​ត្រូ​និ​ច (Super App) ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា

1 អាទិត្យ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ 23 ខែមេសា ឆ្នាំ​២០២៤ ៖ NHAM24 ដែល​ត្រូវ​បាន​ស្គាល់​ថា ​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​បែប​អេ​ឡិច​ត្រូ​និ​ច (Supe…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ 23 ខែមេសា ឆ្នាំ​២០២៤ ៖ NHAM24 ដែល​ត្រូវ​បាន​ស្គាល់​ថា ​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​បែប​អេ​ឡិច​ត្រូ​និ​ច (Supe App) ដ៏​ធំ​មួយ និង​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា ពិតជា​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​ប្រកាស​ពី​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ក្នុង​ដំណើរ​ប្រតិបត្តិការ​របស់​ខ្លួន​អស់​រយៈពេល​ជាង 8 ឆ្នាំ​មកនេះ ដែល​នោះ​គឺ​ការ​ទទួល​បាន​ចំនួន​អ្នក​ប្រើប្រាស់​លើស​ពី ១ លាន​នាក់​ ។ សមិទ្ធផល​ដ៏​ពិសេស​នេះ​គូសបញ្ជាក់​ពី​គោល​ជំហរ​ដ៏​រឹង​មាំ​របស់ NHAM24 ដែល​បាន​កំណត់​តាំងខ្លួន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​ពី​ត្រឹម​ជា​កម្មវិធី​ដឹក​ជញ្ជូន​ម្ហូបអាហារ​កាលពី​ឆ្នាំ 2016 វិវត្តន៍​ក្លាយជា​កម្មវិធី​ពាណិជ្ជកម្ម​បែប​អេ​ឡិច​ត្រូ​និ​ច (Super App) ដែល​បម្រើ​ការ​សឹង​លើ​គ្រប់​វ័​ស័​យ​ទាំងអស់ ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើប្រាស់ ​។

ជាមួយនឹង​កំណើន​អ្នក​ប្រើប្រាស់​ច្រើន​ជាង ១ ​លាន​នាក់​នៃ​កម្មវិធី NHAM24 នេះ​ផង​ដែរ គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន ក្នុង​នាម​ជា​ក្រុមហ៊ុន Start-up ផ្នែក​បច្ចេកវិទ្យា​មួយ​របស់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្មារតី​នៃ​ភាព​ច្នៃប្រឌិត និង​ការ​បេ​ជ្ញា​ចិត្ត​យ៉ាង​មោះមុត​នៃ​ប្រជាជាតិ​ខ្មែរ ​។ ស្រប​ពេល​មានការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ពី​ដៃគូ​ប្រកួតប្រជែង​ទាំង​ជាតិ និង​អន្តរជាតិ សមិទ្ធផល​មួយ​នេះ​មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់ NHAM24 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមិទ្ធផល​នេះ​ក៏​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​បម្រើ​ផ្តល់​ជូន​រាល់​គ្រប់​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​សេវាកម្ម​មួយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ទូលំទូលាយ ​។

លោក ចាន់ បូ​រី​ម៉ា ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន NHAM24 បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ​ដោយ​មាន​ប្រសាសន៍​ថា​ ៖ «​កំណើន​នៃ​ចំនួន​អ្នក​ប្រើប្រាស់​ច្រើន​ជាង ១​លាន​នាក់​នេះ គឺជា​សក្ខីកម្ម​មួយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រឹងប្រែង និង​ការ​លះបង់​របស់​ក្រុមការងារ NHAM24 រួម​មាន​ដៃគូ​ដឹក​ជញ្ជូន ដៃគូ​អ្នកបើកបរ ព្រមទាំង​មានការ​ជឿ​ទុកចិត្ត និង​ការ​គាំទ្រ​ដ៏​ថ្លៃថ្លា​ពី​ដៃគូ​សហការ​ទាំងអស់ ​។ នេះ​គឺជា​ក្តី​សុបិន​មួយ​របស់​ពួក​យើង ហើយ​ពួក​យើង​ពិតជា​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ដែល​បាន​ធ្វើ​ឱ្យ​ក្តី​សុបិន​មួយ​នេះ​ក្លាយជា​ការ​ពិត ហើយ​នេះ​ក៏​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដំណើរ​ប្រតិបត្តិការ​របស់​ពួក​យើង​ផង​ដែរ» ​។​

លោក​បាន​បន្ថែម​ថា ​៖ «ក្នុង​នាម​ជា​ក្រុមហ៊ុន Start-up នៅ​ក្នុងស្រុក​មួយ ពួក​យើង​សុំ​ចូលរួម​ចែករំលែក​នូវ​មោទនភាព​មួយ​នេះ​ទៅ​កាន់​ប្រជាជន​កម្ពុជា​គ្រប់​រូប និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់ និង​ដៃគូ​សហការ​ទាំងអស់​។ ពួក​យើង​នឹង​នៅ​តែ​បន្ត​បេ​ជ្ញា​ផ្តល់​ជូន​លោក​អ្នក​ជាមួយ​ដំណោះស្រាយ​ដឹក​ជញ្ជូន​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក្នុង​សហគមន៍​របស់​យើង​គ្រប់​ទីកន្លែង» ​។​

ការ​ពង្រីក​បន្ថែម​របស់ NHAM24 លើស​ពី​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូបអាហារ​នេះ បាន​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​កម្មវិធី​មួយ​ដែល​អាច​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​គ្រប់​ប្រភេទ​សេវាកម្ម​ទាំងអស់ រួម​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូបអាហារ (NHAM24) សេវាកម្ម​ដឹក​ជញ្ជូន​គ្រឿងទេស (NHAM24 Groceries & Fresh) សេវាកម្ម​តាក់ស៊ី (NHAM24 Taxi) សេវាកម្ម​ដឹក​ជញ្ជូន​អីវ៉ាន់ (NHAM24 Express) សេវាកម្ម​ទីផ្សារ​ពាណិជ្ជកម្ម​រហ័ស (NHAM24 Shops) សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ (NHAM24 Travel & Private Taxi) សេវាកម្ម​ទិញ​សំបុត្រ​ផ្សេង​ៗ (E-Tickets) និង​សេវាកម្ម​ជា​ច្រើន​ផ្សេង​ទៀត​។ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ដឹក​ជញ្ជូន​ដ៏​រឹង​មាំ និង​កំណើន​នៃ​ចំនួន​អ្នក​ប្រើប្រាស់​ក្រុមហ៊ុន NHAM24 បាន​កំណត់​គោលដៅ​ក្នុង​ការ​ពង្រីក​វិសាលភាព​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សម្លឹង​មើលឃើញ​នូវ​ការ​ពង្រីក​បន្ថែម​ថ្មី​ទៀត​នៅ​ក្រៅប្រទេស​ផង​ដែរ ដោយនៅ​តែ​បន្ត​ពង្រឹង​សេវាកម្ម​ស្នូល​របស់​ខ្លួន និង​បង្កើន​បទ​ពិសោធន៍​របស់​អតិថិជន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ​។

អំពី NHAM24 (GO24 CAMBODIA CO., LTD. )

NHAM24 គឺជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​បែប​អេ​ឡិច​ត្រូ​និ​ច (Super App) ដ៏​ធំ​មួយ និង​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2015​។ ហើយ​បច្ចុប្បន្ន​នេះ NHAM24 កំពុង​តែ​បម្រើ​សេវាកម្ម​សឹង​លើ​គ្រប់​វិស័យ​ទាំងអស់​រួម​មាន សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូបអាហារ​និង​គ្រឿងទេស សេវាកម្ម​តាក់ស៊ី សេវាកម្ម​ដឹក​ជញ្ជូន​អីវ៉ាន់ សេវាកម្ម​ទីផ្សារ​ពាណិជ្ជកម្ម​រហ័ស និង​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ ។

ជាមួយនឹង​ដំណើរ​ប្រតិបត្តិការ​នៅ 19 ខេត្ត​ក្រុង ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ដៃគូ​ដឹក​ជញ្ជូន និង​ដៃគូ​បើកបរ​ជាង 10,000 នាក់ និង​បាន​អនុញ្ញាត​ឱ្យ​ដៃគូ​ពាណិជ្ជករ​លក់​អាហារ និង​ពាណិជ្ជកម្ម​រហ័ស​ជាង 20,000 ហាង ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​ ។

សម្រាប់​ការ​សាកសួរ​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​កាន់​ ៖
Rowell Santiago
Director of Marketing Communications
Email: rowell@go24.sg
Phone: +855 15 852 624 ៕ អត្ថបទសហការ