ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ព័ត៌មាន និង​ក្រុមហ៊ុន OPPO ប្រកាសពីការ​ប្រកួត​ថតរូប​ទូរស័ព្ទ​ដៃ SEE CAMBODIA 2024 នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ឈ្នះ​រង្វាន់​ធំរហូត​ដល់ ១២ លាន​រៀល

3 ខែ មុន

រាជធានីភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី ​១០ ខែមេសា ឆ្នាំ ២០២៤ ក្រសួង​ព័ត៌មាន បាន​ធ្វើ​សន្និសីទសារព័ត៌មាន ដោយ​មានការ​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា…

រាជធានីភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី ​១០ ខែមេសា ឆ្នាំ ២០២៤ ក្រសួង​ព័ត៌មាន បាន​ធ្វើ​សន្និសីទសារព័ត៌មាន ដោយ​មានការ​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា OPPO ក្នុង​គោលបំណង​បង្កើត​កម្មវិធី​ប្រកួត​ថតរូប​ទូរស័ព្ទ​ដៃ SEE CAMBODIA 2024 ដែល​ជា​កម្មវិធី​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ទិស​ទី​ដើម្បី​បញ្ចេញស្នាដៃ​ក្នុង​ការ​ថតរូប​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ ​។

បើ​យោង​តាម​ការ​ប្រសាសន៍​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឱ្យដឹង​ថា ការ​ប្រកួត​ថតរូប​ទូរស័ព្ទ​ដៃ SEE CAMBODIA 2024 នេះ​មាន​ទិស​ដៅ​ដើម្បី​លើក​ស្ទួយ​ និង​ជំរុញ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ទូ​ទាំង​ប្រទេស​កម្ពុជា ព្រមទាំង​ប្រើប្រាស់​រូបភាព​ទាំងនោះ ​ដើម្បី​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផ្សេង​ៗ​ ។

ដូចនេះ សម្រាប់​លោក​អ្នកមាន​ចំណាប់អារម្មណ៍ អាច​ធ្វើការ​ចុះ​ឈ្មោះ​ការ​ប្រកួត​ថតរូប​ទូរស័ព្ទ​ដៃ SEE CAMBODIA 2024 ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន​ដោយ​មានការ​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន OPPO ។ បន្ថែម​ពី​នេះ ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ក៏​ដូច​ជា​ក្រុមហ៊ុន OPPO សង្ឃឹមថា ​ប្រជាជន​កម្ពុជា ​និង​មានការ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​បង្ហាញ​ស្នាដៃ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​ ។
កាលបរិច្ឆេទ​នៃ​ការ​ប្រកួត ៖
. ចាប់ពី​ថ្ងៃ​ទី ​10 ខែមេសា រហូត​ដល់​ថ្ងៃ​ទី ​10 ខែឧសភា 2024
សម្រាប់​គណៈកម្មការ​នៃ​ការ​ប្រកួត ៖
. គណៈកម្មការ​ទី​ 1 ៖ ក្រសួង​ព័ត៌មាន
. គណៈកម្មការ​ទី ​2 ៖ សេង លន់
. គណៈកម្មការ​ទី​ 3 ៖ Miller Snap

ពានរង្វាន់​នៃ​កម្មវិធី ៖
. ជ័យ​លា​ភី​លេខ ​1 ៖ ប្រាក់ 4,000,000 រៀល​, ទូរស័ព្ទ​ដៃ OPPO Reno11 5G និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យ​លា​ភី​លេខ ​2 ៖ ប្រាក់ 1,000,000 រៀល​, ទូរស័ព្ទ​ដៃ OPPO Reno11 F និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យ​លា​ភី​លេខ ​3 ៖ ប្រាក់ 500,000 រៀល​, OPPO Pad Neo និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យ​លា​ភី​លេខ​ 4 ៖ ប្រាក់ 200,000 រៀល​, OPPO Watch X និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យ​លា​ភី​លេខ ​5 ៖ ទឹកប្រាក់ 100,000 រៀល​, OPPO Enco Air3 និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យ​លា​ភី​លេខ​ 6 ដល់ លេខ​ 10 ៖ OPPO Enco Buds2 ម្នាក់ 1 គ្រឿង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ប្រធានបទ​ទី​មួយ​នៃ​ការ​ប្រកួត​របស់​យើង ​គឺ​ពាក់ព័ន្ធ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ ប្រធានបទ​នោះ​គឺ «សកម្មភាព​ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ខ្មែរ​» ដោយ​បងប្អូន​ទាំងអស់​អាច​ធ្វើការ​ថតរូប​សកម្មភាព​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដោយ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន រួច submit ចូល​ទៅ​កាន់ Link: https://see-cambodia.oppocambodia.com/ ៕ អត្ថបទសហការ