ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ត្រៀម​ៗ.. ត្រៀម​មក​កម្សាន្ត​សប្បាយ បង្កើន​ភាព​ស្និទ្ធស្នាល ក្នុង​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី ​ចូល​ឆ្នាំ​ខ្មែរ​ដ៏​ធំ​ជាងគេ និង​ច្រើន​ជាងគេ​បង្អស់​ ប្រចាំ​ប្រទេស​កម្ពុជា

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ​៖ មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ចូល​ឆ្នាំ​ខ្មែរ​ដ៏​ធំ​ជាងគេ និង​ច្រើន​ជាងគេ​ប្រចាំ​ប្រទេស នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ពិតជា​ការ​ប្រគំ​តន្ត្រី​ដ៏​មហា​អស្ចារ្យ​រយៈពេល ៣​ថ្ងៃ​ពេញ​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែមេសា…

រាជធានី​ភ្នំពេញ​៖ មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ចូល​ឆ្នាំ​ខ្មែរ​ដ៏​ធំ​ជាងគេ និង​ច្រើន​ជាងគេ​ប្រចាំ​ប្រទេស នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ពិតជា​ការ​ប្រគំ​តន្ត្រី​ដ៏​មហា​អស្ចារ្យ​រយៈពេល ៣​ថ្ងៃ​ពេញ​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែមេសា ឆ្នាំ​២០២៤ ដែល​ពិសេស​ជាង​ស​ប្ដា​ហ៍ណា​ៗ​ទាំងអស់ ​។

មហា​ព្រឹត្តិការណ៍​នេះ មាន​ទាំង​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ នៅ​ពេល​រសៀល និង​នៅ​ពេល​យប់ មានការ​រាំ​គ្រលែង ស្រែក​ហ៊ោ Cheer CAMBODIA BEER ត្រជាក់​ៗ​បង្កើន​ភាព​ស្និទ្ធស្នាល​កាន់តែ​ខ្លាំង​ឡើង ជាមួយ​កំពូល​តារាចម្រៀង​ជា​ច្រើន​រូប ដូច​ជា​វត្តមាន​ក្រុម​តារាចម្រៀង​រ៉េ​ប La Cima Cartel ដែល​ជា​ទូត​សុ​ឆន្ទៈ​របស់ CAMBODIA BEER ​។

អ្វី​ដែល​នឹក​ស្មាន​មិន​ដល់ អ្នកចូលរួម​ផ្ទាល់ អាច​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ ពី​ក្រវិល​កំប៉ុង CAMBODIA BEER ដែល​ជា​កាដូ​ឆ្នាំ​ថ្មី​ សម្រាប់​អតិថិជន​មហា​សំណាង​ផង​ដែរ​ ។ ទីតាំង​នៃ​ការ​ប្រគំ​តន្ត្រី​រួម​មាន ​៖

១) ខេត្តតាកែវ​៖ មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​សម្បើម​ប្រចាំ​ប្រទេស CAMBODIA BOND FOR MORE TOUR CONCERT សហការ​ជាមួយ​ផលិតកម្ម សាន់​ដេ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ១៥ និង​១៦ ខែមេសា ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង ៨​យប់​តទៅ នៅ​សួនច្បារ​មាត់បឹង ក្រុង​ដូន​កែវ ខេត្តតាកែវ​ ។ បន្ថែម​ពី​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​សម្បើម​ប្រចាំ​ប្រទេស​ នៅ​ថ្ងៃ​ទី​១៣ ក៏​មានការ​រាំ​របាំ​ប្រពៃណី កា​លេងល្បែង​ប្រជាប្រិយ ឡាន​បា.ញ់​ទឹក និង DJ ចាក់​ភ្លេង​សម្រាប់​បងប្អូន​រាំ​កម្សាន្ត​ នៅ​ពេល​រសៀល​ចាប់ពី​ម៉ោង ២​ដល់​៤​រសៀល និង​ពេល​យប់ នៅ​ម៉ោង ១១​យប់ ដល់​២​យប់ ផង​ដែរ ​។

២) ខេត្តកណ្ដាល​៖ មហា​ព្រឹ្ត​ត្តិ​ការណ៍ CAMBODIA គុន​ខ្មែរ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែមេសា ចាប់ពី​ម៉ោង ៨​យប់​តទៅ និង​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​សម្បើម​ប្រចាំ​ប្រទេស CAMBODIA BOND FOR MORE TOUR CONCERT សហការ​ជាមួយ​ផលិតកម្ម Galaxy នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង ៨​យប់​តទៅ នៅ​ទីតាំង​នៅ​តំបន់ 7NG ភូមិ​សេ​ដា ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ​។ បន្ថែម​ពី​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​សម្បើម​ប្រចាំ​ប្រទេស នៅ​ពេល​ថ្ងៃ​ក៏​មានការ​រៀបចំ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ រាំ​កម្សាន្ត សប្បាយ​ផង​ដែរ​ ។

កុំ​ភ្លេច​ចូលរួម​សប្បាយ និង​ទស្សនា​ផ្ទាល់​ ដោយ​សេរី ​ក្នុង​មហា​ព្រឹត្តិការណ៍​ទាំង​៣ នា​ពេល​ចុង​ស​ប្តា​ហ៍​នេះ​ ។

CAMBODIA BEER បង្កើន​ភាព​ស្និទ្ធស្នាល​! រង្វាន់​ញាក់សាច់​! ៕ អត្ថបទសហការ